Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី សំណូមពរ​ដល់​ចិន​ឱ្យ​រុះរើ​«​មហាកំពែង​នៅ​Kuantan»

spot_img

​លោក Mahathir បានប្រកាស​ក្នុង​សប្ដាហ៍​នេះ​ថា ជញ្ជាំង​ដ៏​ធំ​ឡោមព័ទ្ធ​ជុំវិញ​តំបន់ឧស្សាហកម្ម​នៅ​ភាគ​ខាងកើត​ម៉ាឡេស៊ី​នឹងត្រូវ​បាន​រុះរើ​ចេញ​។​

នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​និង​នាយករដ្ឋមន្ដ្រី​ចិន​នៅ​ប៉េកាំង​ថ្ងៃទី​២០​សីហា​

​មុន​នោះ ក្នុង​ដំណើរ​ទស្សនកិច្ច​ក្រុង​ប៉េកាំង លោក​Mahathir នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​ក៏បាន​ស្នើ​សុំឱ្យ​ភាគី​ចិន​លុបចោល​គ្រោងការណ៍ ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់​២​ក្នុង​«​គំនិត​ច្នៃប្រឌិត​អំពី​វិថី​និង​ខ្សែក្រវាត់​»​នៅ​ម៉ាឡេស៊ី រួមមាន​ផ្លូវដែក​អម​ឆ្នេរសមុទ្រ​ភាគ​ខាងកើត​ និង​បំពង់​បញ្ជូន​ឧស្ម័ន​ពីរ​ដែលមាន​តម្លៃ​សរុប​២២​ពាន់​លាន​ដុល្លារ​។​ចំណែក​គ្រោងការណ៍​អភិវឌ្ឍន៍​អចលនទ្រព្យថ្មី​របស់​ម៉ាឡេស៊ី​ក៏​នឹងត្រូវ​ហាម​មិនឱ្យ​លក់​ផ្ទះ​ដល់​ជនបរទេស​ ហើយក៏​នឹង​បដិសេធ​សំណើ​ស្នើសុំ​លើកលែង​ទិដ្ឋាការ​ដល់​ភ្ញៀវទេសចរ​ចិន​។​

​មុន​នោះ ចិន​បន្ដ​ប្រឈមមុខគ្នា​ក្នុង​ទំនាក់ទំនង​ទ្វេភាគី ព្រោះ​តែមាន​កង្វល់​ពី​ឥទ្ធិពល​របស់​បរទេស​ចំពោះ​ខឿនសេដ្ឋកិច្ច​ម៉ាឡេស៊ី​។​តាម VOA​ចិន​និង​ម៉ាឡេស៊ី​មាន​គម្រោង​នឹង​រៀបចំ​ឱ្យមាន​ការសិក្សា​យោបល់​ចំពោះ​បញ្ហា​រុះរើ​ជញ្ជាំង​ខាងលើ​៕

​​លីសា

spot_img
×