Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រធានាធិបតី​Trump លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កូរ៉េខាងជើង​របស់​ប្រមុខ​ការទូត​ប្រទេស​នេះ ព្រោះតែ​លិខិត​បង្កប់​អត្ថន័យ​«​ល្មោភ​សង្គ្រាម​»

spot_img

​ប្រធានាធិបតី​អាមេរិក Donald Trump បាន​លុបចោល​ដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​ប្រទេស​នេះ​លោក​Mike Pompeo ទៅកាន់​កូរ៉េខាងជើង ក្រោយពេល​លោក​បានទទួល​លិខិត​ល្មោភ​សង្គ្រាម​មួយច្បាប់​ពី​មន្ដ្រីជាន់ខ្ពស់​កូរ៉េខាងជើង តែ​ប៉ុន្មាន​ម៉ោង​ក្រោយពេល​ប្រកាស​ពី​ដំណើរ​ទស្សនកិច្ច​នេះ​នៅ​សប្ដាហ៍​មុន​។

លោកប្រធានាធិបតីអាមេរិក Donald Trump និងរដ្ឋមន្រ្តីក្រសួងការបរទេសលោក Mike Pompeo

The Post បាន​ដកស្រង់​ស​ន្ដី​របស់​មន្ដ្រីជាន់ខ្ពស់​មិន​បញ្ចេញ​ឈ្មោះ​របស់​រដ្ឋាភិបាល​អាមេរិក​និយាយថា សំបុត្រ​នេះ​ត្រូវបាន​លោក Kim Yong Chol អនុប្រធាន​គណៈកម្មាធិកា​រ​មជ្ឈិមបក្ស​ពលករ​កូរ៉េ​ដែលជា​អ្នកដឹកនាំ​ប្រតិភូ របស់​ក្រុង​ព្យុងយ៉ាង​សម្រាប់​ការចរចា​ជាមួយ​លោក Pompeo ប្រគល់​ឱ្យនៅ​ថ្ងៃ​សុក្រ​ទី​២៤​សីហា​។​

​ថ្វិ​ត្បិត​ខ្លឹមសារ​ជាក់លាក់​នៃ​សំបុត្រ​នេះ​ពុំ​ត្រូវ​ប្រកាស​ផ្សាយ​ជា​សាធារណៈ​ក្ដី ប៉ុន្ដែ​ការដែល​ប្រធានាធិបតី​Trump និង​លោក​Pompeo ស​ម្រ​ច​ចិ​ត្ដ​លុបចោល​ដំណើរ​ទស្សនកិច្ច​នេះ​បានបង្ហាញ​ឱ្យឃើញ​អំពី​កម្រិត​«​ល្មោភ​សង្គ្រាម​»​របស់​វា​ដល់​កម្រិតណា​ហើយ​។​

​មុន​នោះ​បណ្ដា​មន្ដ្រី​ចារកម្ម​និង​យោធា​អាមេរិក​បាន​សម្ដែង​ការមន្ទិលសង្ស័យ​ជាច្រើនលើក​ច្រើនសា​ចំពោះ​ការដែល​កូរ៉េខាងជើង​មិន​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​ដូចដែល​បាន​សន្យា​ឡើយ​៕
​សូយន

spot_img
×