Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បញ្ចប់​កិច្ចសន្យាខ្ចី​ដី​ក្រុមហ៊ុន ត្រឹង សាន លើ​គម្រោង​វិនិយោគ ចំណតរថយន្ត និង​ស្តង់​លក់ទំនិញ នៅ​ស្រុក​សន្ទុក​

spot_img

​កំពង់ធំ ​៖ លោក សុខ លូ អភិបាល​ខេត្ត​កំពង់ធំ បើក​កិច្ចប្រជុំ​ស្តី​ពី​ការដោះស្រា​យ​ផល​ប៉ះពាល់​ដី​ជុំវិញ​គម្រោង​វិនិយោគចំណតរថយន្ត និង​ស្តង់​លក់ទំនិញ ស្ថិតនៅក្នុង​ភូមិ​សំពុង ឃុំ​ប្រាសាទ និង​ភូមិ​ប្រាំពីរ​មករា ឃុំ​តាំងក្រសាំង ស្រុក​សន្ទុក ខេត្តកំពង់ធំ​នា​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ​។​

​ក្នុង​កិច្ចប្រជុំ​នោះ លោក​អភិបាល​ខេត្ត​កំពង់ធំ បានបញ្ចប់​កិច្ចសន្យាខ្ចី​ដី​ក្រុមហ៊ុន ត្រឹង សាន ដែល​សព្វថ្ងៃនេះ នៅក្នុង​ស្រុក​សន្ទុក មិនទាន់​មាន​ទីតាំង​ចំណត​ចត​រថយន្ត​ទេ ហើយ​រថយន្ត​ចត​នៅតាម​ដងផ្លូវ​ធ្វើឲ្យ​ស្ទះចរាចរណ៍ មាន​គ្រោះថ្នាក់​ចរាចរ​កើនឡើង​ជា​ញឹកញាប់ ហើយ​បងប្អូន​អាជីវកម្ម​លក់ដូរ​មិន​មាន​របៀបរៀបរយ​។​

​លោក​បាន​ថ្លែងថា ក្រុមការងារ​ថ្នាក់​ខេត្ត​-​ស្រុក គោលដៅ​ត្រូវ​ខិតខំ​រួម​គ្នា​គិត​រួមគ្នា​ធ្វើ រួម​គ្នា​ទទួលខុសត្រូវ ដើម្បី​ដោះស្រាយ​បញ្ហា​ការបញ្ចប់​កិច្ចសន្យាខ្ចី​ដី​របស់​ក្រុមហ៊ុន ត្រឹង សាន លើ​ផ្ទៃដី​ទំហំ ១២.៦៦២​ម៉ែត្រការ៉េ ដែល​ជា​ដី​ទ្រព្យសម្បត្តិ​របស់​ឃុំ ក្រោម​ការ​គ្រប់​គ្រង​របស់​ស្រុក ជូន​ក្រុមហ៊ុន ទង់ គឹម​ឡា តាម​គោលការណ៍​របស់​រាជរដ្ឋាភិបាល ដើម្បី​វិនិយោគ​សាងសង់​ចំណតរថយន្ត និង​ស្តង់​លក់ទំនិញ បម្រើ​ផលប្រយោជន៍​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ស្ថិតនៅ​ភូមិ​ប្រាំពីរ​មករា ឃុំ​តាំងក្រសាំង និង​ភូមិ​សំ​ពុង ឃុំ​ប្រាសាទ ស្រុក​សន្ទុក ខេត្ត​កំពង់ធំ​។ ក្រុមការងារ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​ខិតខំ​ធ្វើ​ការងារ​នេះ ឲ្យបាន​ឆាប់រហ័ស និង​ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​សាងសង់​ចំណតរថយន្ត និង​ស្តង់​លក់ទំនិញ ជូន​បងប្អូន​អាជីវករ មាន​ភាពងាយស្រួល​កាត់បន្ថយ​ការ​ស្ទះចរាចរណ៍ និង​ចរ​ចរណ៍​ក្នុង​ផ្សារ​មិន​មាន​ការកកស្ទះ ទាំង​អ្នក​លក់ និង​អ្នកទិញ​ផងដែរ​។​

​ជាមួយគ្នា​នោះ​ដែរ លោក​អភិបាលខេត្ត បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច បន្ត​យកចិត្តទុកដាក់​ចំពោះ​សន្តិសុខ​សណ្តាប់ធ្នាប់ ទប់​ស្កាត់​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម​ផ្សេងៗ កែលម្អ​ភាព​អសកម្ម ខិតខំ​កសាង​អំពើ​ល្អ ផ្តល់​សេវា​សាធារណៈ​ឲ្យមាន​ប្រសិទ្ធ​ភាព​ល្អ ជា​ពិសេស​ត្រូវ​រួមគ្នា​ដោះស្រាយ​ទំនាស់​ដីធ្លី ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ឆាប់រហ័ស និង​ទាន់​ពេលវេលា​៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

   

spot_img
×