Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងចម្រុះ​ខេត្តកំពង់ចាម បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​

spot_img

​កំពង់ចាម ​៖ នៅ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០១៨ កម្លាំង​ចម្រុះ​មាន​កម្លាំង​អធិកា​រដ្ឋា​នគរបាល​ស្រុក​បាធាយ កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​កំពង់ចាម បាន​សហការ​ជាមួយ​ខណ្ឌ​រដ្ឋបាល ជលផល​ខេត្ត​កំពង់ចាម បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​(​លូ​ស្បៃ​មុង​)​នៅក្នុង​ភូមិសាស្ត្រ ឃុំ​ត្រប់ ស្រុក​បាធាយ ចំណុច​បឹង​ស្រះ​ហ៊ីង និង​ទំនប់​ត្រពាំង​ប្រលិត​។​

​ជា​លទ្ធផល​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បាន​រួម​មានៈ លូ​ស្បៃ​មុង​ចំនួន​៥២​មាត់ របាំង​ស្បៃ​មុង​ចំនួន ២.៨៥០​ម៉ែត្រ បង្គោល​ចម្រឹង​ចំនួន​៨៥៥​ដើម ចាក់​លែង​កូន​ត្រី​ចំនួន​៩៣​គីឡូក្រាម ឧបករណ៍​រ៉ាវ​២១​មាត់ របាំង​រ៉ាវ​១.២៥០​ម៉ែត្រ បង្គោល ៣១៥​ដើម និង​កូន​ត្រី​២១​គីឡូក្រាម​។​

​ចំពោះ​ឧបករណ៍​និង​សម្ភារ​ខុស​ច្បាប់​ទាំងអស់ ដោយ​សុំ​ការអនុញ្ញាត​ពី​លោក​ព្រះរាជអាជ្ញា ដុត​កម្ទេច​ចោល​នៅ​ចំណុច​ទួល​ប្ញ​ស្សី​ច្រាញ់​ភូមិសាស្ត្រ ឃុំ​ត្រប់ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ។​

​នៅ​ថ្ងៃ​ដដែល កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែកបាក់ បាន​សហការ​ជាមួយ​នាយ​សង្កាត់​ព្រៃឈើ និង​ផ្នែក​រដ្ឋបាល​ជលផល​ខេត្ត​និង​សហគមន៍​ឃុំ​ព្រែកបាក់ ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ចំណុច​បឹង​ស្ថិតក្នុង​ភូមិ​ព្រែក​រលួស និង​ភូមិ​ព្រែក​ព្រះអង្គ​។​

​ជា​លទ្ធផល​សមត្ថកិច្ច​ចម្រុះ​បង្ក្រាបបានៈ លប​ស្បៃ​មុង​ចំនួន​៥៧​មាត់ របាំង​ព្រួល​ប្រវែង​៣.១៧០​ម៉ែត្រ បង្គោល​ចំនួន​២.៩២០​ដើម និង​ចាក់​លែង​កូន​ត្រី​ប្រហែល​២០៣​គីឡូក្រាម​។ ចំពោះ​សម្ភារ​ទាំងនេះ​បាន ដុត​បំផ្លាញ​ចោល​នៅ​ហ្នឹង​កន្លែង ៕ ដោយ ​៖ ​បញ្ញា​ស័ក្តិ​

spot_img
×