Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពេល​ខ្លះ​ធ្វើ​បុណ្យ បុណ្យ​នឹង​តប​ស្នង ដោយ​ពុំ​ចាំបាច់​រង់ចាំ​ដល់​… ជាតិ​ក្រោយ​ទេ​!

spot_img

​នារី​វ័យ ២៧​ឆ្នាំ​ម្នាក់ នៅ​អាមេរិក​សម្រេច​ចិត្ត​ប្រមូល​វិភាគទាន បាន​ដល់​ទៅ ១១០.០០០​ដុល្លារ ដើម្បី​តបស្នង​នឹង​គុណបំណាច់​បុរស​អនាថា​ម្នាក់ ធ្លាប់បាន​ជួយ​នាង ២០​ដុល្លារ ចុងក្រោយ​ដែល​គាត់​មាន​ក្នុង​ហោប៉ៅ ខណៈ​ពេល​នាង​ជួប​រឿង​ចៃដន្យ​លើ​ផ្លូវ​ហាយវ៉េ -​រថយន្ត​របស់​នាង​អស់​សាំង​ហើយ​នាង​ពុំ​មាន​លុយ​ជាប់​ខ្លួន​។​

Kate McClure (​ស្តាំ​) ថតរូប​ជាមួយ Johnny Bobbitt Jr (​ឆ្វេង​)

Kate McClure អាយុ ២៧​ឆ្នាំ នៅ Bordentown ចំណុះ​រដ្ឋ New Jersey អាមេរិក កំពុង​បើកបរ​រថយន្ត​ទៅកាន់ Philadel plia តាម​ផ្លូវ​ហាយវ៉េ កាលពី​ខែ​មុន​នោះ​ស្រាប់តែ​រថយន្ត​របស់​នា​ង​បាន​អស់​សាំង​។ ពេល​នោះ​ជា​វេលា​អាធ្រាត ហើយ​នាង MccClure ពិតជា​មាន​សំណាង​ដែល​បាន​ជួប Johnny Bobbitt Jr បុរស​អនាថា​ម្នាក់​។​

​នាង​ពោលថា ៖ “​ខ្ញុំ​បាន​ប្រឹង​បើករថយន្ត​បាន​ចម្ងាយ​ឆ្ងាយ​តាម​តែ​អាចធ្វើ​បាន ក្រោយ​មក​ខ្ញុំ​ក៏​ទៅ​ដល់​ស្ថានីយ៍​ប្រេង​១ ជិត​បំផុត​។ ពេល​នេះ​ឯង​ខ្ញុំ​ជួបនឹង Johnny​។ ខ្ញុំ​ពុំ​មាន​លុយ​ទេ​។ គាត់​បាន​ប្រាប់​ឲ្យ​ខ្ញុំ​វិល​ចូល​រថយន្ត ហើយ​ចាក់សោរ​ខ្លាចក្រែង​មាន​ហេតុការណ៍​មិនល្អ​កើតឡើង​។ ប៉ុន្មាន​នាទី​ក្រោយមក​គាត់​វិលត្រឡប់​មក​វិញ ដោយ​នាំ​យក​តាម​សាំង​១​ធុង និង​ហុច​លុយ​ឲ្យ​ខ្ញុំ ២០​ដុល្លារ ហើយ​គាត់​ធានាថា ខ្ញុំ​អាច​ត្រឡប់​ដល់​ផ្ទះ​បាន​ដោយ​សុវត្ថិភាព​”​។​

​សាក្សី​ម្នាក់​នៅ​កន្លែង​ចាក់​សាំង​នោះ​ប្រាប់ថា ក្រោយពេល Johnny ជួយ​ចាក់​សាំង​ឲ្យ​នោះ​ពុំ​ឃើញ​នាង​សង​លុយ​បុរស​មាន​ភិនភាគ​ចម្លែក​ទេ ហើយ​ឃើញ​នាង​បើករថយន្ត​ចេញទៅ​។​

​យុទ្ធនាការ GoFundMe របស់ McClure ទទួលបាន​លុយ​ជាង 110.000 ដុល្លារ ប្រាក់​វិភាគទាន​ជួយ​។​

នាង​បាន​វិល​មក​ទី​ដោយ​យក​លុយ សម្លៀក​បំពាក់ និង​របស់​ខ្លះៗ ដើម្បី​ជា​កិច្ច​ថ្លែងអំណរគុណ​ដល់​អ្នក​បាន​ជួយ​នាង​។ ប៉ុន្តែ​រូបភាព​របស់​បុរស​អា​នា​ថា​នេះ​ធ្វើឲ្យ​នាង​នៅ​ពុំ​សុខ​ឡើយ ព្រោះ​តែ​គាត់​បាន​យក “​ទ្រព្យសម្បត្តិ​” ចុង​ក្រោយ​មក​ជួយ​ដល់​នាង​នោះ​។​

​ហេតុនេះ McClure បាន​សម្រេចចិត្ត​ត្រូវ​ធ្វើ​អ្វី​១ ធំធេង​ជាង​នេះ ដើម្បី​តបស្នង​ទង្វើ​របស់ Johnny​។ នាង​បាន​បង្កើត​យុទ្ធនាការ​ប្រមែប្រមូល​វិភាគទាន​លើ​បណ្តាញ​សង្គម Go FunDMe ហើយ​ចែករំលែក​រឿងរ៉ាវ​នេះ​ឡើង​។ នាង​គិត​ថា អាច​រកបាន 10.000 ដុល្លារ តែ​អ្វីៗ​កើតឡើង​នាង​ពិតជា​ពុំ​នឹកស្មាន គឺ​គិត​ត្រឹម​ថ្ងៃ​ទី ២១/១១ មាន​វិភាគទាន​ពី​មនុស្ស ៣១០០​នាក់ ហើយ​សរុប​ទឹកប្រាក់​គឺ​ដល់​ទៅ ១១០.០០០​ដុល្លារ សម្រាប់​កាដូ​ដល់ Johnny​។​

​រឿងរ៉ាវ​នៃ​ការ​តបស្នង​របស់ McClure និង Johnny ក៏​ទទួល​បាន​ការ​ស្ងើចសរសើរ​ទាំង​ក្តី​រំភើប ក្នុង​សង្គម​អាមេរិក​មួយ​ពុំ​សូវ​មាន​ពេលវេលា​គិតដល់​…​អ្នក​ដទៃ​នោះ​៕​

spot_img
×