Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក​ប្រកាស​បញ្ចប់​ការផ្អាក​សមយុទ្ធ​នៅ​ឧបទ្វីប​កូរ៉េ​

spot_img

​ក្រសួងការពារជាតិ​អាមេរិក​នៅ​ថ្ងៃ​២៨​សីហា​ម្សិលមិញ​នេះ អាមេរិក​នឹង​បញ្ចប់​ការផ្អាក​ធ្វើ​សមយុទ្ធ​នៅលើ​ឧបទ្វីប​កូរ៉េ​។​

ពលទាហាន​អាមេរិក​និង​កូរ៉េខាងត្បូង​ក្នុង​សមយុទ្ធ​យោធា​មួយ​

​ថ្លៃ​ង​ទៅកាន់​អ្នកសារព័ត៌មាន​នៅ​រដ្ឋ​ធានី​វ៉ាស៊ីនតោន ប្រមុខ​ការពារជាតិ​អាមេរិក​James Mattis បានលើកឡើង​ច្បាស់​ថា ការផ្អាក​សមយុទ្ធ​បណ្ដោះអាសន្ន​មុននេះ​គឺជា​«​វិធានការ​មួយ​»​ក្រោយ​ជំនួប​កំពូល​រវាង​មេដឹកនាំ​អាមេរិក​និង​កូរ៉េខាងជើង​ហើយ​ឥឡូវនេះ​ក្រុង​វ៉ាស៊ីនតោន​គ្មាន​បំណង​រក្សា​វិធានការ​នេះ​ទៀត​ទេ​។​

​យ៉ាងនេះ​ក្ដី​លោក​James Mattis​អះអាងថា​អាមេរិក​នៅ​ពុំទាន់​ដំណើរការ​សមយុទ្ធ​សាជាថ្មី​ឡើយ ព្រោះតែ​«​កំពុង​ពិនិត្យមើល​ដំណើ​រវិ​វ​ឌ្ឍ​នៃ​ដំណើរកា​ចរចា​»​។​

​គួររំលឹកថា ថ្មីៗ​នេះ​ប្រធានាធិបតី​Trump បានសម្រេច​លុបចោល​ដំណើរ​ទស​ន្ស​កិច្ច​របស់​រដ្ឋមន្ដ្រីការបរទេស​អាមេរិក​ទៅកាន់កូរ៉េខាងជើង​ដែល​បាន​គ្រោងទុក​តាំងពី​សប្ដាហ៍​មុន​ម្ល៉េះ​។​

​មជ្ឈដ្ឋាន​អ្នកវិភាគ​វាយតម្លៃថា ទង្វើ​ខាងលើនេះ​នឹង​ច្រានចោល​ការចរចា​អំពី​អាវុធ​នុយក្លេអ៊ែរ​ដើរ​ថយក្រោយ​វិញ​៕
​សូ​យ​ន​

spot_img
×