កាលពីថ្ងៃអង្គារ ទី២៧ខែសីហា Facebook បានប្រកាសលុបចោលគណនីមួយចំនួនរបស់មន្ដ្រីយោធា Myanmar ក្រោយពេលដែលពិនិត្យឃើញខ្លឹមសារពួកគេដែលបានបង្ហោះផ្សាយលើបណ្ដាញសង្គមដ៏ល្បីល្បាញនេះ។
តាម Reuters គឺជាលើកដំបូងហើយដែលFacebook បានហាមឃាត់ពួកមេដឹកនាំយោធារឿងនយោបាយរបស់ប្រទេសមួយប្រើប្រាស់សេវាកម្មរបស់ខ្លួន។អ្នកនាំពាក្យFacebook អ្នកស្រី Ruchika Budhraja ឱ្យដឹងថា សេចក្ដីសម្រចចិត្ដហាមឃាត់នេះពុំអាចប្ដឹងតបតបានទេ។
Facebook ក៏បានឱ្យដឹងថា ពួកគេបានលុបចោលរាប់សិបគណនីដែលប្រើប្រាស់ដើម្បីដំណើរការយុទ្ធនាការមួយ«ប្រើប្រាស់ ព័ត៌មានឯករសារនិងអត្ថបទឃោសនា បំណងបញ្ជូនទៅនូវការណ៍សម្ងាត់កងទ័ពMyanmar៕
សូយន