Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់​! ផ្ទាំង​ស៊ីម៉ង់ត៍​បូកជញ្ជាំង​របើក​ធ្លាក់ចុះ ប៊ិះ​ឆក់យក​ជីវិត​ក្មេងប្រុស​ម្នាក់​គួរ​ឲ្យ​រន្ធត់ ខណៈ​រត់គេច​ចេញពី​អគារ​គ្រោះថ្នាក់ (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​សំណាង​មួយ ដែល​ក្មេងប្រុស​ម្នាក់​រស់​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​ចិន បាន​គ្រប់គ្រង​គេច​ផុតពី​គ្រោះថ្នាក់​អាច​ប្រឈម​នឹង​ការបាត់​បង់ជីវិត ខណៈពេលដែល​ផ្ទាំង​ស៊ីម៉ង់ត៍​បូកជញ្ជាំង របើក​ធ្លាក់​ពី​ចុះ​ពី​អគារ​លំនៅដ្ឋាន​ពលរដ្ឋ​ដ៏​ខ្ពស់​មួយ ។​

​យោងតាម The Paper បាន​ឲ្យ​ដឹងថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី​១៩ ខែសីហា នៅ​តំបន់ Xiyinmen នៃ​ទីក្រុង Bengbu ខេត្ត Anhui ។​

​នៅក្នុង​វីដេអូ​ពី​កាមេរ៉ា​ឃ្លាំមើល ក្មេងប្រុស​ម្នាក់​ត្រូវ​បានឃើញ​ស្ទាក់ស្ទើរ​ក្នុងការ​រត់ចេញ​អគារ​កំពុងមាន​បញ្ហា មុនពេល​កម្ទេចកម្ទី​សំណង់​តូចៗ​ធ្លាក់​សាច​ចុះ និង​ផ្ទាំង​ស៊ីម៉ង់ត៍​បូកជញ្ជាំង​ដ៏​ធំៗ​របើក​ធ្លាក់ ។​

​អគារ​នេះ​ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា ជា​អគារ​មួយ​ក្នុងចំណោម​អគារ ៣០ ផ្សេងទៀត នៅក្នុង​តំបន់​នេះ ដែលក្នុងនោះ ២០ កន្លែង​សម្រាប់​អ្នក​ផ្លាស់ប្តូរ​ទីលំនៅ និង​១០​កន្លែង​សម្រាប់​ជួល ។​

​ជា​អកុសល ៦ អគារ ក្នុងចំណោម​នោះ បាន​បានបង្ហាញ​សញ្ញា​នៃ​ផ្នែក​សំណង់​មួយចំនួន​របស់​វា​បាក់​រលំ ស្រដៀងៗ​គ្នា​តែម្តង ។​

​លោក Wu Changfei អ្នកគ្រប់គ្រង​ក្រុមហ៊ុន​វិនិយោគ​អចលនទ្រព្យ​ជាយក្រុង Bengbu ដែល​មើល​ការខុសត្រូវ​តំបន់​នេះ បាន​ប្រាប់ Anhui Net ថា អគារ​ទាំងនេះ​ត្រូវបាន​សាងសង់​ដោយ​រដ្ឋាភិបាល សម្រាប់​ជា​ផ្នែក​មួយ​នៃ​គម្រោង​សាងសង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ បាន​រយៈពេល ៥ ឆ្នាំ មកហើយ ។​

​គាត់​បាន​សង្ស័យថា សម្ភារៈ​អ៊ី​សូ​ឡង​របស់​ជញ្ជាំង​គឺមាន​លក្ខណៈ​ស្តង់ដារ ប៉ុន្តែ វា​មិនអាច​ទប់ទល់​បាន​នឹង​ការប្រែប្រួល​សីតុណ្ហភាព ។​

​ពលរដ្ឋ​នៅ​ទីនោះ ចាប់តាំងពី​កើតមាន​បញ្ហា​នេះ​ឡើង បាន​សម្តែង​ការព្រួយបារម្ភ​ពី​សុ​វត្តិភាព​របស់​ពួកគេ​យ៉ាងខ្លាំង ។ ក្រុមហ៊ុន​របស់ Wu បាន​សន្យាថា​នឹង​ជួសជុល​វា​ឲ្យ​បាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ៕ ឧ​ត្ត​ម (nextshark)​


spot_img
×