Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ជាង​១.០០០​គ្រាប់​

spot_img

​បន្ទាយមានជ័យ ​៖​ ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង ០៧ និង ៣០​នាទី កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ម៉ាឡៃ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី តាំង សុខ​ហេង មេបញ្ជាការ​មូលដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​ស្រុក បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី​ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ម្នាក់ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៥៩ ស្ថិតនៅ​ភូមិ​អូរ​ស្អំ ឃុំ​អូរ​សំ​ព័រ ស្រុក​ម៉ាឡៃ ។​

​លោក​វរសេនីយ៍ត្រី តាំង សុខ​ហេង បានឲ្យដឹងថា ៖ ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​បណ្តាញ​ផ្តល់​ព័ត៌មាន និង​ដោយ​ទទួលបាន​ការ​អនុញ្ញាត​ពី​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ប្រតិបត្តិការ រហូត​ឃាត់ខ្លួន​ជន​សង្ស័យ​បាន​ចំនួន​ម្នាក់ មានឈ្មោះ ជឹម ជឿន ភេទ ប្រុស អាយុ ៤៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន បច្ចុប្បន្ន​រស់នៅ​ភូមិ​ថ្មី ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ រួមជាមួយ​វត្ថុតាង​មួយចំនួន​រួមមាន ៖ -​គ្រឿងញៀន​មេតំ​ហ្វេ​តា​មីន​គ្រាប់ ចំនួន ១.០០៧​គ្រាប់ -​ទូរស័ព្ទដៃ ចំនួន ១​គ្រឿង -​ម៉ូតូ ម៉ាក ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ ២០១៤ ។ ក្រោយពី​ធ្វើ​ការឃាត់ខ្លួន និង​សួរចម្លើយ​រួចមក លោក​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

​ដោយ​បាន​ការអនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន បាន​ចាត់តាំង​មន្ត្រី​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

លោក​វរសេនីយ៍ឯក ស ប៊ុន​សឿង បានបញ្ជាក់​ថា ៖ ក្រោយពី​ធ្វើ​ការសាកសួរ ជនសង្ស័យ​បាន​សារភាពថា ៖ ខ្លួន​បាន​ជួញដូរ​គ្រឿង​ញៀន បាន​ចំនួន ៦​លើក​រួចមកហើយ ដោយ​ទិញ​ពី​មនុសុ្ស​ម្នាក់​មិន​ស្គាល់​ឈ្មោះ នៅ​ស្រុក​សំពៅ​លូន ខេត្ត​បាត់ដំបង ដើម្បី​យក​មក​ចែកចាយ​បន្ត​នៅ​ក្នុង​ភូមិសាស្ត្រ​ស្រុក​ម៉ាឡៃ ។ ដោយ​យោង​លើ​ចម្លើយសារភាព ជនសង្ស័យ​ខាងលើ​អាច​ត្រូវ​ចោទ​ពី​បទ ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន កម្លាំង​ជំនាញ​បាន​កសាង​សំណុំ​បញ្ជូន​ជនសង្ស័យ រួមជាមួយ​វត្ថុតាង ទៅ​តុលាការ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី ៕ ​ដោយ ​៖ ​បញ្ញា​ស័ក្តិ​

  

spot_img
×