Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខ្លាំង​បាត់​! យកដៃ​លូកលាន់​កេរ្តិ៍ខ្មាស់​គេ​ខណៈ​កំពុង​ដើរ ដល់ពេល​នាង​ស្តីថា​ឲ្យ​ធ្ងន់ៗ ផ្ទុះ​កំហឹង ដេញតាម​ទះ១កំផ្លៀង​យ៉ាង​សាហាវ (​វីដេអូ​)

spot_img

​ស្ត្រី​ម្នាក់​នៅក្នុង​ទីក្រុង​ប៉ារីស បានសម្រេចចិត្ត​​ផុស​វីដេអូ​ឃ្លី​ប​មួយ ដើម្បី​បង្ហាញ​ឲ្យ​ឃើញ​បុរស​ម្នាក់​បាន​ប្រើ​អំពើហិង្សា​មកលើ​​រូប​នាង«១កំផ្លៀង» ​យ៉ាងសាហាវ ​នៅលើ​ដងផ្លូវ  បន្ទាប់ពី​នាង​បាន​ស្តីបន្ទោស​ឲ្យ​គាត់ធ្ងន់ៗ ក្នុងករណី​បាន​បៀតបៀន​ផ្លូវភេទ​នាង ខណៈ​កំពុង​ដើរ​ញ្ច្រា​ស់ទិស​គ្នា ។​

​វីដេអូ CCTV ពី​ខាងក្រៅ​ភោជនីយដ្ឋាន​មួយ បានបង្ហាញ​ឲ្យ​ឃើញ​នារី​រងគ្រោះ​ឈ្មោះ Marie Lagurre អាយុ ២២ ឆ្នាំ ដែលជា​និស្សិត​ម្នាក់ ត្រូវបាន​បៀតបៀន​កេរ្តិ៍ខ្មាស់​ដោយ​បុរស​ម្នាក់ ស្ថិតនៅ​ចំពោះមុខ​សាក្សី​ជាច្រើន ដែល​ក្នុងនោះ​ពួកគេ​មួយចំនួន បានចេញ​ពី​តុ​អាហារ ដើម្បី​ព្យាយាម​បញ្ឈប់​ដំណើរ​បុរស​កំហូច​នេះ​មិន​ឲ្យ​ចាក​ចេញពី​កន្លែងកើតហេតុ ។​

​យោងតាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា ជនកំហូច​នោះ​ដែលមាន​ឈ្មោះថា Firas M អាយុ ២៥ ឆ្នាំ ក្រោយមក​ត្រូវបាន​ប៉ូលីស​ចាប់ខ្លួន និង​បង្គាប់​ឲ្យ​ទទួល​ការ​ចេញថ្លៃ​ព្យាបាល​របួស បន្ទាប់ពី​រូបគេ​បាន​ទះ​នាង​១​កំផ្លៀង​យ៉ាង​សាហាវ ។​

​ទោះយ៉ាងណា Laguerre បាន​និយាយថា នាង​បង្ហោះ​វីដេអូ​នេះ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ក្នុង​បំណង​ដើម្បី​បញ្ជាក់​ពី​ទង្វើ​ដែល​ការយាយី​បែបៗ​នេះ​បានកើត​ឡើងជា​រៀងរាល់ថ្ងៃ ហើយ​ថា «​ខ្ញុំ​មិនអាច​បិទ​មាត់ក​របស់ខ្ញុំ​បានទេ ហើយក៏​មិនត្រូវ​សម្ងំស្ងៀម​តទៅទៀតបាន​នោះដែរ​» ៕ ចន្ទី (eblnews.com)​

spot_img
×