Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​មាន​ការដោះលែង លោក កឹម សុខា នៅ​ថ្ងៃស្អែក ហើយ​សម្តេច​បាន​បញ្ជា​សមត្ថកិច្ច ចាប់​មេខ្លោង​ដែល​ប្រកាស​ធ្វើ​ចលនា​ទៅ​ត្រៀម​ទទួល​លោក កឹម សុខា នៅ​ត្រពាំង​ថ្លុង​

spot_img

​ភ្នំពេញ​៖ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា ការលើកលែង​ទោស​បង​ប្អូន​ជនរួមជាតិ​កន្លងទៅ​ថ្មីៗ​នេះ គឺជា​ទឹកចិត្ត​អាណិត​ស្រឡាញ់ និង​សណ្តោស​ប្រណី​ក្នុងនាមសម្តេច​ជា​នាយករដ្ឋមន្ត្រី​ដែល​មាន​សិទ្ឋិ​អំណាច​អាច​ស្នើ​សុំ​ការលើកលែងទោស​ទៅ​ព្រះមហាក្សត្រ​កម្ពុជា​។​

​សម្តេច​តេជោ បានបញ្ជាក់​ថា “​ការលើកលែងទោស​នេះ គឺ​បើ​ពេល​ណា​អាច​ធ្វើបាន គឺ​សម្តេច​នឹង​ធ្វើ​ដើម្បី​បង្ហាញ​ពី​សាមគ្គីភាព​ក្នុងចំណោម​បងប្អូន​ជនជាតិ​យើង​។ នេះ​គឺ​មិនមែន​ដោយសារ​មានការ​គា​ប​សង្តត់ពីបរ​ទេសណា​នោះទេ​។ ដូច​សាធារណជន​បានដឹងហើយថា កន្លង​ទៅ​ថ្មីៗ​នេះ គឺ​បងប្អូន​អ្នកទោស​បាន​ធ្វើ​លិខិត​សុំ​លើកលែង​ទោស​មកនាយករដ្ឋមន្ត្រី​ដូចជា​ករណី​លោក អ៊ុំ សំអាន​, លោក មា​ជ សុវណ្ណារ៉ា​, អ្នកស្រី ទេព វណ្ណ​នី និង​អ្នកទោស​មួយចំនួនទៀត គឺ​ពួកគេ​បានដឹង​ពី​ទោស​កំហុស​របស់​គេ​ពិតប្រាកដ​”​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ប្រកាស​ឲ្យ​គ្រប់​បណ្តា​សារព័ត៌មាន​ទាំងអស់ រួម​ទាំង​វិទ្យុ និង​ទូរទស្សន៍​ត្រូវ​យក​លិខិត​សុំទោស​ទាំងអស់នោះ​ទៅ​ផ្សាយ​ជា​សារ​ធា​រណៈ​ឲ្យ​មហាជន​បាន​ដឹង​ផង​។​

​សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា ស្បថ​មិនមែនជា​អ​បី​ជំនឿ និង​ជា​ភាពទ័លច្រក​នោះទេ ព្រោះ​នៅលើ​ពិភពលោក​នេះ​គ្រប់​មេដឹកនាំ​មុន​ចូល​កាន់តំណែង​ត្រូវតែ​ស្បថ​ជាមុនសិន​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា អ្នក​លើកលែង​ទោស​នា​ពេល​ប៉ុន្មាន​ថ្ងៃនេះ មាន​ពីរ​ប្រភេទ គឺ ទី​១៖ ប្រភេទ​បាន​ធ្វើ​លិខិត​ស្នើ​សុំ​ទៅ​សម្តេច​ដោយបាន​ទទួលស្គាល់​នូវ​កំហុស​របស់​ខ្លួន ដូចជា​លោក អ៊ុ សំអាន លោក មា​ជ សុវណ្ណារ៉ា និង​លោកស្រី ទេព វ​ន្នី ជាដើម​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា សម្តេច​ជា​អ្នកនយោបាយ​ញាក់​ឆ្វេង​វ៉ៃ​ស្តាំ​។ ក្នុងន័យ​នេះ​សម្តេច​សម្តៅ​ដល់​ទណ្ឌិត សម រង្ស៊ី ដែល​សប្តាហ៍​មុន​បាន​ព្យាយាម​ញុះ​សម្តេច មិនឲ្យ​មាន​ការដោះលែង​អ្នកទោស តែ​ទីបំផុត​សម្តេច​បាន​លែង​ទាំងអស់ ដោយ​មិន​ធ្វើ​តាម​ការ​ញុះ​របស់​ទណ្ឌិត សម រង្ស៊ី នោះឡើយ​។​

​សម្តេច​តេជោ បាន​ថ្លែងថា អ្នក​ដែល​លើកលែង​ទោស​ដោយ​ការ​ព្រះរាជទាន​ទោស​ពី​ព្រះមហាក្សត្រ​នោះ មិន​ត្រូវការ​សង​សំណង​តាម​បណ្តឹង​នា​ពេលកន្លងមក​។ សម្រាប់​អ្នក​ដែល​រួច​ទោស​តាមរយៈ​ការអនុវត្តន៍​ទោស​រួចរាល់​នោះ​ត្រូវតែ​សង​សំណង​តាម​បណ្តឹង ប្រមាណ ៨០០​លាន​រៀល​។ សម្តេច​តេជោ​បន្តថា បើ​មិន​សង​ទេ​ត្រូវ​ចូល​ពន្ធនាគារ​វិញ​។ អ្នកទោស​ដែល​បាន​រួច​ដោយ​ការអនុវត្តន៍​ទោស​នា​ពេល​កន្លងមក​នេះ គឺ​លោក កឹម សុខ​។​ ប្រសិនបើ​មិន​សង​សំណង​តាម​បណ្តឹង​នេះ​ទេ សម្តេច​ប្តឹង​បញ្ជូន​ចូល​ពន្ធនាគារ​វិញ​។​

​សម្តេច​តេជោ ហ៊ុន សែន ថ្លែងថា “​មិន​មាន​ការដោះលែង លោក កឹម សុខា នៅ​ថ្ងៃស្អែក​នោះឡើយ ហើយ​សម្តេច​បាន​បញ្ជា​សមត្ថកិច្ច​ចាប់​មេខ្លោង​ដែល​ប្រកាស​ធ្វើ​ចលនា​ទៅ​ត្រៀម​ទទួល​លោក កឹម សុខា នៅ​ត្រពាំងថ្លុងលុង​”​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បានប្រកាសថា សម្តេច​នៅតែ​បន្ត​ប្តឹង​លោក កឹម សុខា ព្រោះ​ជា​ទោស​ក្បត់ជាតិ ហើយប្រកាស​ទារ​សំណង ៨០០​លាន​រៀល​ពី​លោក កឹម សុខ បើ​មិន​សង​ទេ សម្តេច​នឹង​ប្តឹង​តុលាការ​ដាក់ពន្ធនាគារ​វិញ​។​

​សូមបញ្ជាក់​ថា នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ ស្អែក​នេះ សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​បើក​សវនាការ​ជំនុំជម្រះ ឬ​អាច​ហៅ​ថា​សវន​ការ​តូច​មួយ នៅក្នុង​ពន្ធនាគារ​ត្រពាំង​ថ្លុង ខេត្ត​ត្បូងឃ្មុំ ដើម្បី​សម្រេច​ថា ពន្យារពេល ឬ​បន្ត​ឃុំ​ខ្លួន​លោក កឹម សុខា បន្តទៀត បន្ទាប់​ពី​ការពន្យារពេល​ឃុំ​ខ្លួន​លើក​ទី​១​ជិត​ដល់​ថ្ងៃ​កំណត់​។ សវនាការ​ដែល​ត្រូវ​ចាប់ផ្តើម​ក្នុង​ពន្ធនាគារ​ត្រពាំងថ្លុង ខេត្ត​ត្បូងឃ្មុំ​នេះ​ដឹកនាំ​ដោយ ចៅក្រម​ជំនុំជម្រះ លោក គី ប្ញ​ទ្ធី ហើយ​មាន​លោក សៀង សុខ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​តំណាង​អយ្យការ​។​

​កាលពី​ខែ​មីនា ឆ្នាំ​២០១៨ សាលាដំបូង​រាជធានី​ភ្នំពេញ បានសម្រេច​បន្ត​ឃុំខ្លួន លោក កឹម សុខា អតីត​ប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ជា​បណ្តោះអាសន្ន​រយៈពេល​៦​ខែ​ទៀត ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ចំពោះ​បទល្មើស​របស់​លោក​។​

​ដោយឡែក​មេធាវី​ម្នាក់​របស់ លោក កឹម សុខា បានបញ្ជាក់​ឱ្យដឹង​ផង​ដែរ​ថា មេធាវី​ទាំង​៤​នាក់ ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ក៏​នឹង​ត្រូវ​មាន​វត្តមាន​ក្នុង​សវនាការ​ក្នុង​ពន្ធនាគារ​នេះ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ «​ក្បត់ជាតិ​»​។ លោក​ត្រូវបាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ថ្លុង ខេត្ត​ត្បូងឃ្មុំ ក្រោម​ការចោទប្រកាន់​ពី​បទ សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ​៕​ ដោយ ​៖ ​កូឡាប​

spot_img
×