Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

JICA ចែករំលែក​បទពិសោធ​ន៍​និង​ចំណេះដឹង (​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ប្រទេស​ជប៉ុន​)

spot_img

​ខេត្ត​ស្វាយរៀង ៖ លោក​បណ្ឌិត អ៊ឹម កុច រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​អង្គសិក្ខាសាលា​ចែករំលែក​បទពិសោធន៍ និង​ចំណះ​ដឹង​ស្តីពី​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ប្រទេស​ជប៉ុន​។​

​ពិធី​នេះ​បាន​ប្រព្រឹត្ត​ទៅ​នា​សាលប្រជុំ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​ព្រមទាំង​មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​លោក ឡៅ ហ៊ីម អគ្គនាយកដ្ឋាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​និង​វិជ្ជាជីវៈ​នៃ​ក្រសួង​ការងារ​និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កញ្ញា Kishida Nami បុគ្គលិក​តំណាង​ការិយាល័យ Jica ប្រចាំ​កម្ពុជា​៦ ព្រមទាំង​កម្មសិក្សាការី​នៃ​កម្មវិធី​បណ្តុះបណ្តាល​សម្រាប់​អ្នកដឹកនាំ​វ័យក្មេង​ផងដែរ​។​

​លោក​អ៊ឹម កុច រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មានប្រសាសន៍​ឲ្យដឹងថាៈ ក្រសួង​អប់រំ​យុវជន​និង​កីឡា​មាន​គោលនយោបាយ​ចម្បងៗ​ចំនួន​១៥​ចំណុច​ដូចជា​ការបង្កើត​សាលារៀន​ជំនាន់​ថ្មី​-​ពង្រឹង​គុណភាព​នៃ​ការប្រឡង​ការអប់រំ​និង​ទីផ្សារ​-​ចេះ​ទ្រឹស្តី​-​អនុវត្ត​បង្កើត​កម្មវិធី​ថ្មី​-​បន្ត​សិក្សា​ពេញ​មួយ​ជីវិត​ដោយ​បាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​២០១៤-២០១៨​ដោយ​រួម​បញ្ចូល​នូវ​យុទ្ធសាស្ត្រ​និង​សកម្មភាព​ការងារ​អប់រំ​បច្ចេកទេស​ផ្តោត​ការយកចិត្តទុកដាក់​ចម្បង​លើ​ការងារ​តម្រង់ទិស​វិជ្ជាជីវៈ​សម្រាប់​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​គ្រួសារ សង្គម និង​បន្ត​ការសិក្សា​ពេញ​មួយជីវិត​។​

​លោក​រដ្ឋលេខាធិការ​បា​ន​មានប្រសាសន៍​បន្ត​ទៀត​ថាៈ​នាពេល​បច្ចុប្បន្ន​នេះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ក្រសួង​ការងារ​បាន​បញ្ជូន​បុគ្គលិក​ថ្នាក់ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​ដែល​មាន​សក្តានុពល​របស់​ខ្លួន​ចូលរួម​វគ្គ​បណ្តុះបណ្តា​ល​អ្នកដឹកនាំ​វ័យក្មេង​នៅ​ប្រទេស​ជប៉ុន​ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ថវិកា​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​នៃ​ប្រទេស​ជប៉ុន Jica ដើម្បី​ទទួល​ការបណ្តុះបណ្តាល​និង​អភិឌ្ឍ​សមត្ថភាព​បន្ថែ​ម​ទាក់ទង​នឹង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ​តាមរយៈ​សិក្សា​ពី​ប្រព័ន្ធ​បណ្តុះបណ្តាល​នៅ​ប្រទេស​ជប៉ុន​ទស្សនៈកិច្ច​សិក្សា​នៅ​តាម​ស្ថាប័ន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំង​រដ្ឋ​និង​ឯកជន វិទ្យាល័យ​បច្ចេកទេស វិទ្យាស្ថាន​បច្ចេកទេស អង្គការ​ព្រមទាំង​ការជជែក​ជាមួយ​អ្នកជំនាញ​នៃ​វិស័យ​នេះ​។​

​កញ្ញា Kishida Nami បុគ្គលិក​តំណាង​ការិយាល័យ Jica ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍​ឱ្យដឹងថាៈ កម្មវិធី​បណ្តុះបណ្តាល​សម្រាប់​អ្នកដឹកនាំ​វ័យ​ក្មេង​គឺ​ជា​កម្មវិធី​មួយ​ក្នុងចំណោម​កម្មវិធី​កិច្ចសហប្រតិបត្តិកា​រប​ច្ចេកទេស​របស់ Jica ដែល​ត្រូវបាន​បង្កើតឡើង​ដើម្បី​លើកកម្ពស់ និង​ចូល​រួមចំណែក​ដល់​ការអភិវឌ្ឍ​ធនធានមនុស្ស​របស់​ប្រទេស​កម្ពុជា ។

Jica បាន​ចាប់ផ្តើម​កម្មវិធី​នៅ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ១៩៩៥ ដែល​រហូតមកទល់​ពេលនេះ​មាន​សិក្ខាកាម​ដែល​ជា​មន្ត្រី​កម្ពុជា​វ័យក្មេង​ចំនួន​១០៣៩​នាក់​បាន​ចូលរួម​កម្មវិធី​បណ្តុះបណ្តាល​នេះ​នៅ​ប្រទេស​ជប៉ុន​លើ​វិស័យ​ផ្សេងៗ​រួមមាន វិស័យ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ អប់រំ សុខាភិបាល គោលនយោបាយ​របស់​ខ្លួន​តាមរយៈ​ការរៀនសូត្រ​និង​ផ្លាស់ប្តូរ​បទពិសោធន៍​ជាមួយ​អ្នកជំនាញ និង​ការចុះ​អង្កេត​ផ្ទាល់​នៅតាម​ស្ថាប័ន​ពាក់ព័ន្ធ​នានា​នៅ​ប្រទេស​ជប៉ុន​។​

​សិក្ខាសាលា​ថ្ងៃនេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​លើកទឹកចិត្ត​ដល់​សិក្ខាកាម​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​បណ្តុះបណ្តាល​ខាងលើ​ដើម្បី​រួម​ចែករំលែក​និង​ផ្សព្វផ្សាយ​បទពិសោធន៍​និង​ចំណេះដឹង ដែល​ពួកគេ​បាន​ទទួល​ពី​វគ្គ​បណ្តុះបណ្តាល​នៅ​ប្រទេស​ជប៉ុន​ទៅដល់​មន្ត្រី​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​កំពុង​បម្រើ​ការងារ​ក្នុង​វិស័យ​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​នៅ​ប្រទេស​កម្ពុជា​៕ វ៉ៃកូ​

 

spot_img
×