Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​លោក​ឧកញ៉ា ទៀ វិចិត្រ បន្ត​លែង​សត្វ​ល្មិច ឬ​អណ្តើក​សមុទ្រ​លើក​ទី​៩៧ សរុប​មាន​ចំនួន​រាប់រយ​ក្បាល​ចូលទៅក្នុង​សមុទ្រ​វិញ​

spot_img

ខេត្ត​ព្រះសីហនុ​៖ លោក​ឧកញ៉ា ទៀ វិចិត្រ បាន​បន្ត​នាំ​យក​សត្វ​ល្មិច ឬ​អណ្តើក​សមុទ្រ មាន​ទម្ងន់​ជិត ៥០​គីឡូក្រាម ១​ក្បាល​ទៀត លែង​ចូលទៅក្នុង​សមុទ្រ​ធម្មជាតិ​វិញ នៅ​ថ្ងៃ​អង្គារ៍ ទី​២៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ​។​

លោក​ឧកញ៉ា​បញ្ជាក់ថា ការនាំយក​យក​សត្វ​ល្មិច ឬ​អណ្តើក​សមុទ្រ យក​ទៅ​លែង​ក្នុង​សមុទ្រ​ទឹក​ជ្រៅ​ពេលនេះ គឺជា​លើក​ទី​៩៧​ហើយៗ សរុប​មាន​សត្វ​អណ្តើក​សមុទ្រ​រាប់រយ​ក្បាល ដែល​រូបលោក​បាន​ជួយសង្គ្រោះ​ជីវិត​។​

លោក​ឧកញ៉ា ទៀ វិចិត្រ ឲ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា សត្វ​អណ្តើក​សមុទ្រ​ធំ ១​ក្បាល​នេះ គឺជា​សត្វ​អណ្ដើក ដែល​រូបលោក​ធ្លាប់​បាន​លែង​ចូលទៅ​ក្នុង​សមុទ្រ​ម្តង​រួចមកហើយ ព្រោះ​រូបលោក បាន​កឹប​សុីល​ចំណាំ ទៅតាម​លក្ខណៈ​បច្ចេកទេស ដែល​ជលផល​បាន​ណែនាំ​។​

ប៉ុន្តែ​លោក​ថា សត្វ​អណ្ដើក​សមុទ្រ​១​ក្បាល​នេះ វា​បាន​មក​ជាប់​មង អ្នកនេសាទ​ទៀត ហើយ​ត្រូវបាន​ប្រជា​នេសាទ បាន​នាំយក​មក​ប្រគល់ជូន​លោក និង​បាន​នាំយក​ទៅ​លែង ក្នុង​សមុទ្រ​ទឹក​ជ្រៅ​វិញ​។​

លោក​ឧកញ៉ា ទៀ វិចិត្រ បន្តថា លោក​បាន​ជួយឧត្ថម្ភ​ថវិកា​មួយ​ចំនួន ដល់​បងៗ ជា​អ្នកនេសាទ ដែល​បាន​សហការ​ផ្តល់​សត្វ​អណ្តើក​សមុទ្រ ១​ក្បាល​ខាងលើ​មក​ឲ្យ​លោក ក៏ដូចជា ពេល​កន្លង​មក​ដែរ​។​

ព្រម​ជាមួយគ្នានេះ លោក​ឧកញ៉ា ទៀ វិចិត្រ ក៏​បាន​ថ្លែង​សារ​អំពាវនាវ​បន្ថែម​ដល់​គ្រប់​សហគមន៍ ឬ​ប្រជា​នេសាទ​ទាំងអស់ ឲ្យចូល​រួម​ថែរក្សា​ការពារ​អភិរក្ស​សត្វ​អណ្ដើក​សមុទ្រ ដ៏​កម្រ​គ្រប់​ប្រភេទ​ឲ្យបាន​ទាំងអស់គ្នា​។ ជាពិសេស លោក​ឧកញ៉ា បាន​សំណូមពរ កុំឲ្យ​សម្លាប់​សត្វ​កម្រ ធ្វើ​ជា​អាហារ ឬ​ការជួញដូរ​ឆ្លងដែន តទៅទៀត ដើម្បី​អភិរក្ស​ទុក​ជា​ធនធាន​ជលផល​សមុទ្រ របស់​ជាតិ​ផង និង​ទុកជា​បុណ្យ​កុសល ក្នុង​ការជួយ​សង្គ្រោះ​ជីវិត​សត្វ​ផង​៕ ដោយ​៖ ដែន សីមា

spot_img
×