ខេត្តព្រះសីហនុ ៖ (ដំណឹងបឋមពីសមត្ថកិច្ច) កម្លាំងនគរបាលពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ពួកគាត់កំពុងអន្តរាគមន៍ ជួយពន្លត់អគ្គីភយ័ ឬភ្លើង ដែលកំពុងឆេះពិភពកំសាន្តជីនស៊ីន មានទីតាំងតាមផ្លូវឯករាជ្យស្ថិតក្នុងសង្កាត់លេខ៤ ជិតរង្វង់មូលតោ២ វេលាម៉ោងជិត ១រសៀលថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨នេះ។
ភ្លាមៗ សមត្ថកិច្ច នៅមិនទាន់ដឹងពូដើមហេតុនាំឲ្យឆេះកាស៊ីណូខាងលើនេះទេ ប៉ុន្តែបើយោងតាមរបាយការណ៍បឋម របស់សមត្ថកិច្ចបានសន្និដ្ឋានថា អគ្គីភយ័ខាងលើនេះទំនងជាកើតឡើងដោយសារឆ្លងប្រពន្ធ័ភ្លើង ចរន្តអគ្គិសនីពីម៉ាស៊ីនត្រជាក់..៕ ដោយ៖ ដែន សីមា