Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គួរឲ្យ​អាសូ​ត្រីបា​ឡែន​មួយ​ក្បាល​នេះ ទោះបី​ដាច់​បាត់ ស្ទើ​ពាក់កណ្តាល​ខ្លួន​វា​ទៅ​ប្រឹង​ហែល​ឆ្លង​សមុទ្រ​ (វីដេអូ)

spot_img

​ត្រី​បា​ឡែន ដាច់​កន្ទុយ​ស្ទើ​ពាក់កណ្តាល​ខ្លួន​បាន​គេ​សំឡឹង​ឃើញ​វា​ហែល​មក​កៀក​ឆ្នេរសមុទ្រ​កូ​ឡំប៊ី ។ ទោះបី​ឈើ​ចាប់​ខ្លាំង​តែ​ឃើញ​វា​ប្រឹង​ហែល​ជំនះ​ទៅមុខ ។​

​សមាជិក​ម្នាក់​មូលនិធិ Matuaticos (​អភិរក្ស​សត្វ​សមុទ្រ​) ដែល​ថត​បាន​ដោយ​ចៃដន្យ​នូវ​ទិដ្ឋភាព​គួរឲ្យខ្លា​ចនេះ បាន​និយាយថា មូលហេតុ​នាំ​ឲ្យ​វា​ដាច់​បាត់​មួយ​ផ្នែក​ក្រោយ​ស្ទើរ​ពាក់កណ្តាល​ខ្លួន​នេះ ព្រោះ​តែ​វា​អាច​ជាប់​សំណាញ់​របស់​ប្រជា​នេសាទ ហើយ​សំណាញ់​នោះ​បាន​រឹប​រួប​លើ​ខ្លួន​របស់​វា​ទាំង​ស្កាត់​លំហូរ​ឈាម ធ្វើ​ឲ្យ​ផ្នែក​នោះ​ស្អុយរលួយ រួច​ដាច់ចេញ​តែម្តង ។​

​ក្រោយ​ការ​ទស្សនា​ឃ្លីប​នេះ ប្រធាន​មូលនិធិ Matuaticos ពោលថា ៖ “​ត្រី​បា​ឡែន​នេះ មិន​អាច​រស់​បន្ថែម​ប៉ុន្មាន​ទៀតឡើយ ព្រោះ​ផ្នែក​កន្ទុយ​របស់​វា​មាន​សារៈសំខាន់​ណាស់ សម្រាប់​ចលនា មុជ​ចុះ​ទឹក​ជ្រៅ​ដើម្បី​ស្វែងរក​ចំណី​” ។​

​មូលនិធិ​ខាងលើ​កំពុង​ទំនាក់ទំនង​អប់រំ​ពលរដ្ឋ​ដើម្បី​ទប់ស្កាត់​កុំឲ្យ​កើត​មាន​ទិដ្ឋភាព​ខ្លោចផ្សា​គួរឲ្យ​អាណិត​នេះ​ទៀត ៕ លី​សា​

 

spot_img
×