Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​សង្គ្រាម​សេដ្ឋកិច្ច​របស់​ពួក​មហាអំណាច​ពិតជា​សាហាវ ! រដ្ឋាភិបាល​អាមេរិក​ចំណាយ​ជិត ៥​ពាន់​លាន​ដុល្លារ ជំនួយ​ឲ្យ​កសិករ​ក្នុង​ការ​ប្រឈម​…

spot_img

​នៅ​ថ្ងៃ​ទី ២៧ ខែ​សីហា ក្រសួង​កសិកម្ម​អាមេរិក បាន​ចេញ​សេចក្តីប្រកាស​ពី​ការចំណាយ​ផ្ទាល់ ៤,៧ ពាន់​លាន​ដុល្លារ ក្នុង​កញ្ចប់​ឧបត្ថម្ភ ១២​ពាន់​លាន​ដុល្លារ ដើម្បី​ជួយ​កសិករ​ទប់ទល់​នឹង​ការខាតបង់​បណ្តាលមកពី​វិធានការ​វាយ​ពន្ធ​តបត​នឹង​អា​មេ​រិកលើ​ផលិតផល​កសិកម្ម​របស់​មហា​អំណាចចិន ។​

​វាល​ចម្ការ​សណ្តែកសៀង​នៅ Coastvilk រដ្ឋ Maryland អាមេរិក ។​

​កសិករ​ដាំ​សណ្តែកសៀង​នឹង​ទទួលបាន​ខ្ទង់ចំណាយ​ខាងលើ​មួយផ្នែកធំ ប៉ាន់ស្មាន​ប្រមាណ ៣,៦ ពាន់​លាន​ដុល្លារ ។​

​ចិន​ធ្លាប់​ទិញ​ផលិតផល​សណ្តែកសៀង​នាំ​ចេញ​របស់​អាមេរិក​ប្រមាណ ៦០% តែ​ពេល​នេះ​បាន​ថយចុះ​យ៉ាងខ្លាំង ព្រោះតែ​ក្រុង​ប៉េកាំ​ង​បាន​បង្កើន​អត្រា​ពន្ធ​លើ​មុខទំនិញ​នេះ ដើម្បី​ឆ្លើយតប​ជាមួយ​ការបង្កើន​ពន្ធ​នាំចេញ​លើ​មុខទំនិញ ទៅកាន់​អាមេរិក​របស់​ចិន ។​

​ថវិការ​ដែល​នៅសល់​នឹង​ទុក​ឧបត្ថម្ភ​ដល់​ប្រភេទ​កសិផល​កសិកម្ម​ដទៃ​ទៀត ដូចជា​ពោត ស្រូវ​សាលី និង​កប្បាស ព្រមទាំង​អ្នក​ចិញ្ចឹម​ជ្រូក និង​គោ​យក​ទឹកដោះ ៕ ចន្ទ្រា​

spot_img
×