Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ចុះ​ជួប​ពលរដ្ឋ ដើម្បី​ដោះស្រាយ​សំណូមពរ​ចាំបាច់​

spot_img

​ព្រះសីហនុ​៖ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ លោក ជាម ហ៊ីម និង លោក យន្ត មីន ជា​អភិបាលខេត្ត កាលពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧ បាន​ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱវាទ មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ចុះ​ជួប​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ព្រៃនប់ ដើម្បី​ស្តាប់​ពី​កង្វល់ និង​ផ្តល់​ឱកាស​លើក​ជា​សំណូមពរ អាជ្ញាធរ ដើម្បី​ឈាន​ទៅ​កំណត់​អទិភាព រក​ដំណោះស្រាយ​ជូន​ពួកគាត់ តាម​ពេលវេលា​ជាក់ស្តែង​។​

​វេទិកា​សាធារណៈ​នេះ ក៏​បាន​ផ្តោត និង​ពិភាក្សា​ទាក់ទង​បញ្ហា​សន្តិសុខ ឬ​ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ​មាន​សុ​វត្តិភាព ការរៀបចំ​សណ្ដាប់ធ្នាប់ ពិសេស​ការរៀបចំ​សណ្ដាប់ធ្នាប់​សំណង់​មិន​មិន​រៀបរយ​ឬ​សង់​គ្មាន​ច្បាប់​អនុញ្ញាត ការងារ​សំអាត​អនាម័យ​បរិស្ថាន ការគ្រប់គ្រង​កាកសំណល់​រឹង​រាវ ការងារ​អភិវឌ្ឍ​មូលដ្ធាន និង​ការផ្ដល់​សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​..​។​ល​។​

​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់ ដែល​រៀបចំឡើង​ដោយ​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ ក្នុង​អាណត្តិ​ទី ២ ឆ្នាំ ២០១៧ នា​សាលា​ស្រុក​ព្រៃនប់ បាន​បើក​ឱកាស​ជូន​ប្រជាពលរដ្ឋ និង​វិស័យ​ឯកជន​នានា ក្នុង​មូលដ្ឋាន​នេះ អាច​ល​ផ​ក​ជា​សំណួរ និង​សម្តែង​មតិ​ផ្សេងៗ មកកាន់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ឈាន​ទៅរក​ដំណោះស្រាយ​។​


​វេទិកា​សាធារណៈ​នេះ​ទាំង លោក ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏ដូចជា លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​បើក​ឱកាស​ដល់​ប្រជាពលរដ្ឋ បាន​លើក​ជារ​សំណួរ​ផ្សេងៗ និង​បាន​ដាក់ចេញ នូវ​ប្រធានបទ​ចំនួន ៥ មក​ពិភាក្សា​រួមមាន​៖ ការងារ​ទាក់ទង​បញ្ហា​សន្តិសុខ ការអនុវត្ត​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុ​វត្តិភាព​។ ការងារ​រៀបចំ​សណ្តាប់ធ្នាប់ និង​ទប់ស្កាត់​សំណង់​មិន​រៀបរយ ឬ​សំណង់​សង់​អត់​ច្បាប់​។ ការងារ​បរិស្ថាន​អនាម័យ ឬ​ការងារ​គ្រប់គ្រង​សំណល់​រឹង​រាវ​។ ការងារ​អភិវឌ្ឍ​មូលដ្ឋាន និង​ការផ្ដល់​សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។​

​នា​ឱកាស​នោះ ជាម ហុីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ការបើក​វេទិកា​នេះ ប្រយោជន៍​ផ្តល់ឱកាស ជូន​ប្រជាពលរដ្ឋ បាន​ប្រាស្រ័យ​ទាក់ទង​គ្នា អោយបាន​ស្និទ​ស្នាល រវាង ថ្នាក់ដឹកនាំ រដ្ឋបាលខេត្ត​- រដ្ឋបាល​ក្រុង​- រដ្ឋបាល​ឃុំ​-​សង្កាត់ ជាមួយ​ប្រជាពលរដ្ឋ​- តំណាង​សង្គម​ស៊ីវិល និង​វិស័យ​ឯកជន ព្រមទាំង​អ្នកពាក់ព័ន្ធ​នានា មក​ពី​ស្ថាប័ន​ផ្សេងៗ​គ្នា​ដទៃទៀត អាច​ផ្លាស់ប្ដូរ​បទពិសោធន៍ ឬ​ឈានទៅ​ផ្ដល់​ប្រឹក្សា​យោបល់ ដើម្បី​ឈាន​ទៅ​កំណត់​​ទិដៅ​អាទិភាព លើ​គម្រោង​ផែនការអភិវឌ្ឍន៍​មូលដ្ឋាន​នីមួយៗ នា​ខេត្ត​ព្រះសីហនុ អោយបាន​ឆាប់រហ័ស និង​មាន​ប្រសិទ្ធភាព ហើយ​ទទួលបាន​ការគាំទ្រ​ពី​ប្រជាពលរដ្ឋ​៕ ដោយ​៖ ដែន សីមា​

 

spot_img
×