Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យុទ្ធសាស្ត្រ​មួយ​ដែល​ថាក់ស៊ីន ប្រាប់​ឲ្យ​គណបក្ស​ភឿ​ថៃ ប្រើ​សម្រាប់​យុទ្ធនាការ​ស្វែងរក​សំឡេងឆ្នោត​

spot_img

​នៅ​ថ្ងៃ​ទី ២៨ ខែ​សីហា ម្សិលម៉ិញ​នេះ ប្រភព​មិន​បញ្ចេញ​ឈ្មោះ​ពី​គណបក្ស​ភឿ​ថៃ​ឲ្យ​ដឹងថា គោលនយោបាយ​មួយ​សម្រាប់​ដណ្តើម​ជោគជ័យ​ក្នុង​ការបោះឆ្នោត នៅ​ខែ​កុម្ភៈ​ឆ្នាំ ២០១៨ គឺ​គណបក្ស​នេះ នឹង​អះអាង​ប្រាប់​ពលរដ្ឋ​ថា ប្រសិន​ពួកគេ​ទទួលជោគជ័យ នោះ​នឹង​លក់​នាវាមុជទឹក ដើម្បី​យក​លុយ​មក​វិនិយោគ​លើ​ផ្នែក​សុខាភិបាល ។​

អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណាវ៉ាត្រា​

​ប្រភព​ដដែល​ឲ្យដឹងថា​នេះ​ជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ការ​ប្រជែង​រក​សន្លឹកឆ្នោត ដែល​លោកនាយក​រដ្ឋមន្ត្រី​និរទេស​ថាក់ស៊ីន បាន​លើក​ឡើង​ដល់​គណ​បក្ស​ភឿ​ថៃ បំណង​អូស​ទាញយក​ការគាំទ្រ​ពី​សំណាក់​ពលរដ្ឋ ដែល​ពុំ​សប្បាយចិត្ត​នឹង​ការ​ដែល​រដ្ឋការ​យោធា មាន​ផែនកា​រទិញ​នាវាមុជទឹក​បំពាក់​ឲ្យ​កង​យោធា ។​

​ឆ្នាំ​ទៅ​ម៉ិញ រដ្ឋការ​យោធា​ថៃ បានប្រកាស​ទិញ​នាវាមុជទឹក ៣​គ្រឿង​ផលិត​ដោយ​ប្រទេស​ចិន តែ​តម្រូវ​ឲ្យ​ទូទា​ត់​តែ “២​គ្រឿង​” ក្នុងតម្លៃ ៣៦​ពាន់​លាន​បាត (​ជាង​១​ពាន់​លាន​ដុល្លារ​) ។ មតិ​ជាច្រើន​លើកឡើង​ថា នេះ​ពុំ​ជា​តម្រូវការ​ចាំបាច់​ជា​ការចាយវាយ​ខ្ជះខ្ជាយ​ថវិការ​ជាតិ ។​

​ប្រភព​ខាងលើ​នៅ​បាន​អះអាង​ថា លោក​ថាក់ស៊ីន​មានជំនឿថា គណបក្ស​ភឿ​ថៃ អាច​ដណ្តើមបាន ២៦០​អសនៈ​/៥០០​អសនៈ នៃ​រដ្ឋសភា​ព​-​ប្រហាក់ប្រហែល​ឆ្នាំ ២០១១ ៕ ចន្ទ្រា​

spot_img
×