Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​២០០​នាក់​ព្រលឹងចុងសក់​ ខណៈ​ម៉ាស៊ីន​យន្តហោះ​ត្រូវ​ឆាបឆេះ បន្ទាប់​ហោះ​ចេញ​មិនទាន់បាន​ប៉ុន្មាន​នាទី​ផង (​វីដេអូ​)

spot_img

​នេះ​ជា​ខណៈពេល​ដ៏​រន្ធត់​មួយ នៅពេលដែល​ម៉ាស៊ីន​យន្តហោះ ស្រាប់តែ​បាន​ឆាបឆេះ ប៉ុន្មាន​នាទី​បន្ទាប់ពី​ហោះ​ចាក​ចេញពី​ព្រលាន និង​បង្ខំ​ឲ្យ​អ្នកដំណើរ​ទាំងអស់ ២០០ នាក់ ត្រូវ​ភាសខ្លួន​ចេញ​តាមផ្លូវ​រំអិល​សង្គ្រោះបន្ទាន់ ខណៈ​យន្តហោះ​វិល​ត្រឡប់មក​ព្រលាន​វិញ និង​ចុះចត​ជាបន្ទាន់ ។​

​វីដេអូ​ឃ្លី​ប​បានបង្ហាញ​ឲ្យ​ឃើញ​ភ្លើង​បាន​កំពុង​ឆាបឆេះ​ចេញពី​ផ្នែក​ខាងឆ្វេង​នៃ​យន្តហោះ Red Wings ដែល​នឹងត្រូវ​ចុះចត​នៅ Sochi ប្រទេស​រុស្ស៊ី កាលពី​ព្រឹក​ថ្ងៃ​ពុធ (២២ សីហា​) ។​

​មនុស្ស​ទាំងអស់ ២០២ នាក់ នៅលើ​យន្តហោះ​នេះ ត្រូវបាន​ជម្លៀស​ដោយ​សុវត្ថិភាព នៅពេល​យន្តហោះ​បាន​ចុះចត​នៅ​ព្រលាន Ufa ។​

​អ្នក​ថត​វីដេអូ​នេះ​បាន​និយាយថា​៖ «​ខ្ញុំ​គឺជា​អ្នកដំណើរ​ម្នាក់ នៅលើ​ជើងហោះហើរ ៨០៨ ចេញពី​ព្រលាន Ufa ទៅកាន់ Sochi នៅ​ព្រឹក​ថ្ងៃ​ពុធ​» ។​

​គាត់​បន្តថា​៖ «​ភ្លើង​បានចាប់ផ្តើម​ឆាបឆេះ​ចេញពី​ស្លាប​យន្តហោះ ។ ពួកយើង​ពិតជា​ស្លុតរន្ធត់​ខ្លាំងណាស់ នៅពេល​ភ្លើង​កាន់តែ​រីក​រាលដាល​ឡើងៗ​រៀងរាល់​វិនាទី​» ។​

​គាត់​បាន​បញ្ជាក់ថា​៖ «​ពុំមាន​ជម្រើស​ផ្សេង​ណាមួយ ក្រៅពី​វិល​ត្រឡប់មក​ព្រលាន Ufa វិញ​ទេ ។ នៅពេលនោះ ពួកយើង​បាន​ចុះចត​ដោយ​សុវត្ថិភាព ខណៈ​ស្លាប​យន្តហោះ​ស្ទើរតែ​រលាយ​ទៅហើយ​» ៕ ឧ​ត្ត​ម (thesun.co.uk)​

spot_img
×