Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរង​ខេត្ត​ស្វាយរៀង ធ្វើ​ការជំរុញ និង​ដាក់​ចេញ​នូវ​ផែនការ​បន្ត ជូន​ក្រុមការងារ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ខេត្ត​ជាពិសេស​អភិបាលក្រុង​-​ស្រុក​

spot_img

ខេត្ត​ស្វាយរៀង ៖ ​លោកស្រី ឯក សុវណ្ណ​ភារៈ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស​ខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​អង្គារ ០២​រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៨ បាន​ធ្វើ​ការជំរុញ និង​ដាក់​ចេញ​នូវ​ផែនការ​បន្ត ជូន​ក្រុមការងារ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ខេត្ត​ស្វាយរៀង ជាពិសេស​លោក​អភិបាល នៃ​គណៈ​អភិបាលក្រុង ស្រុក​ទាំងអស់ ត្រូវ​ចាត់វិធានការ​បន្ត និង​ត្រៀម​ជានិច្ច​ដើម្បី​ទប់ស្កាត់​ឲ្យបាន ចំពោះ​រថយន្ត​កែច្នៃ​ខុស​បទដ្ឋាន​បច្ចេកទេស ដែល​កំពុង​ធ្វើ​ចរាចរណ៍​សព្វថ្ងៃ ដែលជា​មូលហេតុ​នៃ​ការបំផ្លាញ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​គមនាគមន៍ នា​កន្លងមក ។​

​លោកស្រី​អភិបាលរង​ខេត្ត​ស្វាយរៀង​បាន​មានប្រសាសន៍​ដូច្នេះ​ក្នុងឱកាស​ដែល​លោកស្រី​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស នៅ​សាលប្រជុំ​VIP សាលាខេត្ត​ស្វាយរៀង ។​

​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​លោកស្រី​នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន អនុប្រធាន និង​មន្ត្រីរាជការ​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត លោក​ស្នងការរង មន្ត្រី​នគរបាល​ចរាច​រណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខេត្ត លោក លោកស្រី​អភិបាល អភិបាលរងក្រុង ស្រុក ព្រមទាំង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចំនួន​សរុប ២១​នាក់ ។

​នា​ឱកាស​នោះ លោកស្រី​អភិបាលរង​ខេត្ត មានប្រសាសន៍​លើក​ទឹកចិត្ត​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង ដែល​ក្រុម​ការងារ​បាន​អនុវត្ត​កន្លង​មក និង​បន្ត​ពង្រឹង​ការទទួលខុសត្រូវ លើ​ការអនុវត្ត​ភារកិច្ច​ដ៏​សំខាន់​នេះ ក្នុង​ការបង្ក្រាប ចំពោះ​រថយន្ត​ល្មើស​ដែល​នៅ​សេសសល់ ហើយ​ឆ្លៀត​ឱកាស​ដឹកជញ្ជូន​ទំនិញ ទាំង​ខុស​បទដ្ឋាន​បច្ចេកទេស​យានយន្ត ។

​សូមបញ្ជាក់​ថា ចាប់តាំងពី​ការអនុវត្ត​យុទ្ធនាការ​នៅ​ថ្ងៃទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៨ រហូត​ដល់​ថ្ងៃ​ទី​២៣ ខែ សីហា ឆ្នាំ ២០១៨ ក្រុមការងារ​ត្រួតពិនិត្យ​យានយន្ត​កែច្នៃ​ខុស​លក្ខណៈ​បច្ចេកទេស បាន​ត្រួតពិនិត្យ​យានយន្ត សរុប​ចំនួន ៣.៩៨៤​គ្រឿង ក្នុងនោះ រថយន្ត​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ចំនួន ៣.៧២៤​គ្រឿង រថយន្ត​ខុស​លក្ខណៈ​បច្ចេកទេស​ត្រូវ​បាន​កាត់​ទ្រុង​នៅនឹងកន្លែង​ត្រួតពិនិត្យ ចំនួន ២៨​គ្រឿង ហើយ​រថយន្ត​ដឹកទំនិញ​ខុស​លក្ខណៈ​បច្ចេកទេស​ត្រូវ​បាន​ផ្ទេរចេញ​នៅនឹងកន្លែង​ត្រួតពិនិត្យ ចំនួន ២៣២​គ្រឿង ដោយ​ឡែក​សម្រាប់​ខែ សីហា ឆ្នាំ ២០១៨ បាន​ត្រួតពិនិត្យ​យានយន្ត សរុប​ចំនួន ៦៩៦​គ្រឿង រថយន្ត​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស ចំនួន ៦៩៣​គ្រឿង ហើយ​រថយន្ត​ដឹកទំនិញ​ខុស​លក្ខណៈ​បច្ចេកទេស​ត្រូវ​បាន​ផ្ទេរចេញ​នៅនឹងកន្លែង​ត្រួតពិនិត្យ ចំនួន ០៣​គ្រឿង ៕​វ៉ៃកូ​

spot_img
×