Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នេះ​បាន​ហៅ​ថា​សិល្បៈ​ពិតៗ ៖ ហ៊ាន​កាត់​ច្រមុះ និង​ត្រចៀក​ចោល​ដើម្បី​ឲ្យ​ដូច​… លលាដ៍ក្បាល​ខ្មោច !

spot_img

​សិល្បករ​សាក់​រូប Kalaca Skull នៅ Colombia ហេតុតែ​ចង់ឲ្យ​ខ្លួន​ស្រដៀង​នឹង “​គ្រោងឆ្អឹង​ចល័ត​” បាន​ក្លាហាន​លះបង់​ច្រមុះ​និង​ត្រចៀក​ទាំង​គូ​ចោល ដើម្បី​ឲ្យ​ប្រែ​សុបិន្ត​ក្លាយជា​ការពិត ។​

​តាំងពី​នៅ​កុមារ​ម្លេះ Kalaca ចូលចិត្ត​ឆ្អឹង និង “​ក្បាល​ខ្មោច​” ។​

​បុរស​មាន​វ័យ ២២​ឆ្នាំ ឈ្មោះ​ពិត​គឺ Eric Yeiner Hincapié Ramírez តាំងពី​នៅ​កុមារ​ពិតជា​ចូលចិត្ត​ឆ្អឹង​និង​លលាដ៍ក្បាល ។ ពេល​ពេញវ័យ​គាត់​ចាប់ផ្តើម​អនុវត្ត​បំណងប្រាថ្នា​របស់​ខ្លួន ហើយ​ធ្វើ​ការវះកាត់​ដ៏ “​សាហាវ​” រួម​ទាំង​ការ​កាត់ចោល​ច្រមុះ និង​ត្រចៀក​ពី​កំណើត​របស់​ខ្លួន ។​

​មុន​នោះ​បុរស​ចម្លែក​រូបនេះ​បាន​វះកាត់​ត្រចៀក អណ្តាត ២ ហើយ​សាក់​ប្រអប់​ភ្នែក​ដើម្បី​ឲ្យ​ដូច​ឆ្អឹងលលាដ៍ក្បាល ។ ការ​សា​ក់ចោះ​រន្ធ​… ។ លើ​រាងកាយ​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ។​

Kalaca នៅ​បាន​ចែករំលែក​ថា ខ្លួន​នឹង​បន្ត​ការ “​កែសម្រួល​” ខ្លួនប្រាណ​របស់​គាត់​ឲ្យ​ដូចនឹង​គ្រោងឆ្អឹង​ថែម​ទៀត​” ។​

​គេ​ថា​គាត់​ចម្លែក​ខុសគេ តែ​គាត់​ឆ្លើយតប​ថា គាត់​ជា​មនុស្ស​ធម្មតា គ្រាន់តែ​ខុសប្លែក​ទៅ​នឹង​អ្នក​ដទៃ​ប៉ុណ្ណោះ ៕ ចន្ទ្រា​

 

spot_img
×