Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក រស់ ផា​រិទ្ធ អភិបាលរង​ខេត្ត​ស្វាយរៀង ដាក់ចេញ​នូវ​វិធានការ​មួយចំនួន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​អង្គភាព​ច្រកចេញចូល​តែ​មួយ​បាន​ជួបប្រទះ​នា​ពេលកន្លងមក

spot_img

​ខេត្ត​ស្វាយរៀង ៖ ​លោក រស់ ផា​រិទ្ធ អភិបាលរង​ខេត្ត​ស្វាយរៀង​នា​ព្រឹក​ថ្ងៃ​អង្គារ ០២​រោច ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ដាក់ចេញ​នូវ​វិធានការ​មួយចំនួន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​អង្គភាព​ច្រកចេញចូល​តែ​មួយ​បាន​ជួបប្រទះ​នា​ពេលកន្លងមក ក្នុងន័យ​ជំរុញ និង​ពង្រឹង​ការអនុវត្ត​កិច្ចការ​នានា​របស់​អង្គភាព​ឲ្យ​ប្រព្រឹត្តទៅ​បានរ​លូន ល្អប្រសើរ ធានា​ដល់​ការផ្ដល់​សេវា​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​កាន់តែ​ឆាប់រហ័ស ទាន់ពេលវេលា ស្រប​តាម​ច្បាប់ លិខិត​បទដ្ឋាន​គតិយុត្ត និង​សេចក្ដីណែនាំ​នានា​ដែល​រាជរដ្ឋាភិបាល និង​ក្រសួង​-​ស្ថាប័ន​បាន​ដាក់ចេញ​ពាក់ព័ន្ធ​នឹង​អង្គភាព​ច្រកចេញ​តែមួយ​។​

​ការដាក់ចេញ​នូវ​វិធានការ​ទាំងអស់​នោះ​ខណៈ​ដែល​លោក​​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ការជំរុញ និង​ត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​ការងារ​របស់​អង្គភាព​ច្រកចេញចូល​តែ​មួយ​ខេត្ត​នៅ​សាលប្រជុំ​សាលាខេត្ត​ស្វាយរៀង​។​

​ក្នុង​កិច្ចប្រជុំ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​នាយករង​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ​វិស័យ​ដែល​ពាក់ព័ន្ធ​នឹង​សេវា ទាំង ១២​ប្រភេទ លោកនាយក​ទីចាត់ការ​ពាក់ព័ន្ធ​ចំណុះ​សាលាខេត្ត លោកស្រី​ប្រធាន អនុប្រធាន និង​មន្ត្រី​ជួរ​ក្រោយ នៃ​អង្គភាព​ច្រក​ចេញចូល​តែ​មួយ​ខេត្ត ។​

​មានប្រសាសន៍​ក្នុង​ប្រជុំ​នេះ លោក​អភិបាលរង​ខេត្ត បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​គ្រប់​អង្គភាព និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ និង​សហការ​អនុវត្ត​ការងារ​ប្រកបដោយ​ការទទួលខុសត្រូវ ធ្វើឲ្យ​អង្គភាព​ច្រក​ចេញចូល​តែ​មួយដំ​ណើ​របាន​ល្អប្រសើរ​ក្នុង​ការផ្ដល់សេវា​ជូន​ប្រជាពលរដ្ឋ ដែល​នៅ​មាន​បញ្ហា​ប្រឈម​តិចតួច​ប៉ុណ្ណោះ​ដែល​ត្រូវ​រួម​គ្នា​ពិភាក្សា និង​ស្វែងរក​នូវ​វិធានការ​ដោះស្រាយ​នៅ​ក្នុង​កិច្ចប្រជុំ​នៅ​ថ្ងៃនេះ ៕ ដោយ ៖ ​វ៉ៃកូ​


spot_img
×