Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វីរៈភាពរ​របស់​ភ្នាក់ងារ​សង្គ្រោះ ២​រូប ៖ យក​ខ្លួន​ពាំង​គ្រាប់​ការពារ​ស្ត្រី និង​កូនក្មេង ខណៈពេល​ឆាកប្រយុទ្ធ​ដោយ​កាំភ្លើង​ផ្ទុះឡើង (​វីដេអូ​)

spot_img

​តាម Daily Mail ករណី​បាញ់ប្រហារ​ដោយ​អាវុធ​នេះ​កើតឡើង​តាំងពី​ខែ​មិថុនា ប៉ុន្តែ​ប៉ូលិស​ទម្លាយ​ខ្សែ​វីដេអូ​ផ្សាយ​ជា​សាធារណៈ ។​

​តាម​នោះ ភ្នាក់ងារ​សង្គ្រោះ Enrico Trujullio បាន​ប្រថុយ​យក​ខ្លួន​ទៅ​ពាំង​គ្រាប់​ឲ្យ​ស្ត្រី​ម្នាក់​កំពុង​ទិញ​ទំនិញ​ក្នុង​ហាង ។ គាត់​ប្រាប់​គេហទំព័រ KRQE ក្រោយ​ហេតុការណ៍​នេះ​ថា ៖ “​ខ្ញុំ​ឃើញ​មនុស្ស ២​នាក់ វាយ​គ្នា ហើយ​ហ្វូងមនុស្ស​ចោមរោម​មើល​ពី​ក្រៅ …​ខ្ញុំ​ក្រឡេកឃើញ​យុវជន​ម្នាក់ ឈរ​នៅ​ពីក្រោយ​រថយន្ត ហើយ​កំពុង​បញ្ចូល​គ្រាប់កាំភ្លើង ។​

“​យើងខ្ញុំ​បាន​ឮស្នូរ​ផ្ទុះអាវុធ មិត្ត​របស់ខ្ញុំ​សម្រុកចូល​មុន ចំណែក​ខ្ញុំ​ពេល​ចូល​ដល់​ក្នុងនោះ គឺ​ដោយ​សភាវៈគតិ ខ្ញុំ​បាន​ស្ទុះ​ទៅ​ក្រាប​ការពារ​ឲ្យ​ស្ត្រី​ម្នាក់​” ។​

​នៅ​ជ្រុង​ម្ខាង​ទៀត បុរស​ម្នាក់​ក៏​បាន​យក​ខ្លួន ឱប​ក្មេង ២​នាក់ ខណៈពេល​ដែល​គ្រាប់កាំភ្លើង​បាញ់​សំដៅ​កន្លែង​ពួកគេ ។​

​ចុង​ក្រោយ​គ្រាប់កាំភ្លើង​ពុំ​បាន​សម្លាប់​វរៈជន​ទាំង ២​រូប​នេះ​ទេ ។ ចំណែក​ជន ២​នាក់ ដែល​បាញ់ប្រហារ​គ្នា ក៏​ត្រូវ​ចាប់ខ្លួន តែ​គេ​ពុំ​បង្ហាញ​អត្តសញ្ញាណ​ឡើយ ៕ ចន្ទ្រា​

​ការផ្ទុះ​អាវុធ​ស្ថិតនៅ​ខាងក្រៅ​ហាង​ទំនិញ​មួយ​នៅ​រដ្ឋ New Mexico ។​

spot_img
×