Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហោរាសាស្ត្រ​សម្រាប់​ថ្ងៃទី ៣០ ខែសីហា ឆ្នាំ​២០១៨ (​ប្រែ​សម្រួល​ពី​លោកគ្រូ​ដុង​ដាយ​លីន ចុះផ្សាយ​លើ​គេហទំព័រ​ស៊ីណា SINA (​ចិន​))

spot_img

​ឆ្នាំ​ជូត ៖ ការងារ យឺតយ៉ាវ រាំងស្ទះ​។ លុយកាក់ ល្អប្រសើរ មាន​បន្ថែម​ខ្ទង់​ចំណូល​ពី​ខាងក្រៅ ។ មនោសញ្ចេតនា ត្រូវ​យកចិត្តទុកដាក់​ឲ្យ​កាន់តែច្រើន​ចំពោះ​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ ។​

​ឆ្នាំ​ឆ្លូវ ៖ ការងារ ប្រយ័ត្ន​មាន​អ្នក​ច្រណែនឈ្នានីស ចង់​កម្ចាត់​អ្នក​ក្នុង​ការងារ ។ លុយកាក់ ជា​ថ្ងៃ​ដ៏​ប្រសើរ សម្រាប់​ការបញ្ចេញ​ទុន​រក​ចំណេញ ។ មនោសញ្ចេតនា គួរ​កម្តៅ​មនោសញ្ចេតនា ដោយ​សកម្មភាព​ភ្ញាក់ផ្អើល ផ្អែម​ល្ហែម ។​

​ឆ្នាំ​ខាល ៖ ការងារ អំណោយផល​ល្អ គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដូច​បំណង ។ លុយកាក់ ថ្ងៃនេះ​ការវិនិយោគ​ជំនួញ​នឹង​រក​កម្រៃ​បាន​យ៉ាង​គាប់​ចិត្ត ។ មនោសញ្ចេតនា ជា​ថ្ងៃ​ដ៏​សក្តិសម សម្រាប់​ការសារភាព​ស្នេហ៍ ។​

​ឆ្នាំ​ថោះ ៖ ការងារ ប្រយ័ត្ន​ពាក្យសម្តី បញ្ចៀស​បង្កទំនាស់​ក្នុង​ការងារ ។ លុយកាក់ ត្រូវ​ទុកដាក់​របស់រ​បរមាន​តម្លៃ​ឲ្យ​មធ្យ័ត​ក្រែង​ត្រូវ​បាត់បង់ ។ មនោសញ្ចេតនា គួរ​និយាយស្តី​ទន់ភ្លន់ ទោះ​មាន​រឿង​អ្វី​ក៏ដោយ​ក្នុងថ្ងៃនេះ ។​

​ឆ្នាំ​រោង ៖ ការងារ មិនល្អ ជួប​ការលំបាក ឧបសគ្គ​ច្រើន ។ លុយកាក់ រង​សម្ពាធ​ហិរញ្ញវត្ថុ​ច្រើន ។ មនោសញ្ចេតនា ដោយ​កើតមាន​ទំនាស់​ដោយសារ​តែ​រឿង​តូចតាច ។​

​ឆ្នាំ​ម្សាញ់ ៖ ការងារ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការងារ​របស់​ខ្លួន កុំឲ្យ​គេ​យក​លេសទា​ត់​អ្នក​ចេញ​ពី​ការងារ ។ លុយកាក់ មាន​បន្ថែម​ខ្ទង់​ចំណូល តែ​ក៏​ត្រូវ​ចំណាយ​ទៅ​វិញ​ច្រើន​ដែរ ។ មនោសញ្ចេតនា ៖ មាន​ឱកាស​បាន​ជួប​មនុស្ស​ក្នុង​សុបិន្ត ។​

​ឆ្នាំ​មមី ៖ ការងារ មាន​អ្នក​ជួយ​យក​អាសា គ្រប់យ៉ាង​ប្រព្រឹត្តទៅ​ដោយ​រលូន ។ លុយកាក់ មិន​ត្រូវ​ប្រញាប់ប្រញាល់​ហួស​ក្នុង​ការបញ្ចេញ​ទុនវិនិយោគ ។ មនោសញ្ចេតនា គួរលៃ​ពេលវេលា​ឲ្យបាន​ច្រើន​សម្រាប់​គូស្នេហ៍ ។​

​ឆ្នាំ​មមែ ៖ ការងារ ថ្ងៃ​នេះ​ទោះបី​ការងារ បាន​ល្អប្រសើរ ត្រូវបាន​គ្រប់គ្នា​វាយតម្លៃ​ខ្ពស់ តែ​ភ័ព្វសំណាង​ពុំ​ទាន់​មក​ដល់​អ្នក បង្ការ​ត្រូវគេ​ឈ្នានីស ។ លុយកាក់ មិន​ស្ថិរភាព ចាយវាយ​ត្រូវ​សន្សំសំចៃ ។ មនោសញ្ចេតនា មិន​ត្រូវ​ស្ទាក់ស្ទើរ ត្រូវ​ដាច់​ខាត​ដោះស្រាយ​រាល់​បញ្ហា​កើតឡើង ។​

​ឆ្នាំ​វក ៖ ការងារ រាំងស្ទះ ជួប​ការលំបាក សម្ពាធ​ច្រើន ។ លុយកាក់ ថ្ងៃនេះ​លេច​ឱកាស​វិនិយោគ​រក​ចំណេញ​ធំ តែ​មិន​ត្រូវ​ប្រញាប់ប្រញាល់​គ្រប់យ៉ាង​ត្រូវ​ដំណើរការ​សន្សឹមៗ ។ មនោសញ្ចេតនា ល្អប្រសើរ​។​

​ឆ្នាំ​រកា ៖ ការងារ ងាយ​កើត​ទំនាស់ ប្រទាញប្រទង់​ក្នុង​ការងារ ។ លុយកាក់ ថ្ងៃ​នេះ​ពុំ​ល្អ​សម្រាប់​ការ​បោះទុន​រកស៊ី ។ មនោសញ្ចេតនា គួរ​ធ្វើ​ចាញ់​ខ្លះ កុំ​ចង់​ឈ្នះ នាំ​ឲ្យ​គ្មាន​សុភមង្គល ។​

​ឆ្នាំចរ ៖ ការងារ ប្រឹងប្រែង ប្រមូលផ្តុំ​ក្នុង​ការងារ កុំ​ជ្រៀត​ជ្រែង​កិច្ចការ​អ្នកដទៃ ។ លុយកាក់ មាន​ទាំង​ព័ត៌មាន​ល្អ និង​អាក្រក់​អំពី​លុយកាក់ ។ មនោសញ្ចេតនា មានទំនាស់ ឈ្លោះប្រកែក​គ្នា ។​

​ឆ្នាំ​កុរ ៖ ការងារ មានឱកាស​ឈានឡើង​ខ្ពស់​ជាង​មុន ។ លុយកាក់ ការងារ​ល្អ​ប្រសើរ ហេតុនេះ​ប្រាក់ចំណូល​ក៏​កើន​ខ្ពស់ ។ មនោសញ្ចេតនា រីករាយ កក់ក្តៅ ៕​

spot_img
×