Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ចាប់​ក្របួច និង​គំរាម​សម្លាប់​គ្រូពេទ្យ បន្ទាប់​បដិសេធ​ព្យាបាល​សត្វ​ឆ្កែ​របស់ខ្លួន​ដែល​រងរបួស (​វីដេអូ​)

spot_img

​បុរស​ម្នាក់​រួមជាមួយ​សត្វ​ឆ្កែ​រងរបួស​របស់គាត់ បាន​បង្ក​ជាហេតុ​ការណ៍​ភ្ញាក់ផ្អើល​មួយ បន្ទាប់ពី​បានធ្វើ​ព្យុះភ្លៀង​នៅ​បន្ទប់សង្គ្រោះបន្ទាន់ នៃ​មន្ទីរពេទ្យ​មួយ​នៅ​ភាគខាងត្បូង​ប្រទេស​ចិន ដោយ​ទាមទារ​ឲ្យ​គ្រូពេទ្យ​ត្រូវតែ​ព្យាបាល​ឆ្កែ​របស់​របស់គាត់​ជា​ប្រញាប់ ។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង ៤ ទៀបភ្លឺ​ថ្ងៃទី​២៦ ខែសីហា នៅ​មន្ទីរពេទ្យ​មួយ​នៅ Nanning តំបន់​ស្វយ័ត Guangxi Zhuang ។​

​ក្នុង​វីដេអូ​ឃ្លី​ប បុរស​ម្នាក់​ត្រូវ​បានឃើញ​ចាប់​ក្របួច និង​ថត​គ្រូពេទ្យ​ម្នាក់​កំពុង​បំពេញ​កត​ព្វ​កិច្ច ដែល​បាន​បដិសេធ​ព្យាបាល​សត្វ​ឆ្កែ​រងរបួស​របស់គាត់​ទេ ។​

​ទោះបី​គ្រូពេទ្យ​បាន​ពន្យល់ថា នេះ​ពុំមែន​ជា​មន្ទីរពេទ្យ​សម្រាប់​សត្វ​យ៉ាងណាក៏ដោយ ក៏​បុរស​រូបនេះ​នៅតែ​ទ​ទួ​ច​ថា ឆ្កែ​របស់គាត់​ត្រូវតែ​ត្រូវបាន​ត្រួតពិនិត្យ ហើយ​ថា គាត់​នឹង​ឲ្យ​គ្រូពេទ្យ​នោះ​ទទួលខុសត្រូវ ប្រសិនបើ​សត្វ​ឆ្កែ​របស់គាត់​ងាប់ ។​

​នៅ​ទីបំផុត សន្តិសុខ​មន្ទីរពេទ្យ​ក៏បាន​មកដល់ និង​ទាញ​បុរស​រូបនេះ​ចេញពី​បរិវេណ ។​

​ខណៈ​ត្រូវបាន​នាំចេញ​ខាងក្រៅ បុរស​នេះ​បាន​គំរាម​សម្លាប់​គ្រូពេទ្យ​នោះ​ទៀតផង​, នេះ​បើ​យោងតាម Chongqing Morning Post ។​

​ស្ថានភាព​របស់​ឆ្កែ​នោះគេ​ក៏​ពុំ​ដឹង​ច្បាស់​នោះទេ ប៉ុន្តែ គិលានុបដ្ឋាយិកា​ម្នាក់​បាន​រាយការណ៍​ថា សត្វ​នេះ​បានបង្ហាញ​ឲ្យ​ឃើញ​រងរបួស​ដាច់​ជើង​របស់​វា​ស្រាល​ប៉ុណ្ណោះ ៕ ឧ​ត្ត​ម (nextshark)​

spot_img
×