Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី​២៧ វិច្ឆិកា រដ្ឋសភា ប្រជុំ​ប្រកាស​ឈ្មោះ សមាជិក​សភា​ថ្មី ចំនួន​៥៥ រូប​និង​គ​.​ជ​.​ប​. ៣​រូប​

spot_img

​ភ្នំពេញ​៖ ​រដ្ឋសភា​នឹង​បើក​កិច្ចប្រជុំ​ពេញអង្គ នៅ​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា​ខាង​មុខ​ដើម្បី ពិនិត្យ​ប្រកាស​ឈ្មោះ​សមាជិក​សភា​ថ្មី​ចំនួន​៥៥​រូប ក្រោយពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​តែងតាំង​សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​.) ៣​រូប បន្ទាប់​អនុប្រធាន​ម្នាក់​និង​សមាជិក​២​រូប កូតា​បក្ស​ប្រឆាំង ដែល​បាន​លាលែង​តំណែង​។​

​នៅ​ថ្ងៃ​ទី​២៤​វិច្ឆិកា​នា​វិមាន​រដ្ឋ​សភាជាតិ សម្តេច​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​ដឹក នាំ​កិច្ចប្រជុំ​គណៈ​គ​ម្មា​ធិ​ការ​អចិន្ត្រៃយ៏​រដ្ឋសភា​។ ក្នុងនោះ​មាន​របៀបវារៈ​ប្រជុំ​នៅ​ថ្ងៃនេះ​មាន​៖

១-​ការពិនិត្យ​និង​សម្រេច​លើ​បញ្ជី​បេក្ខជន​ជាប់ឆ្នោត​ចំនួន​៤៤​រូប​ដែល​សម្រេច​ដោយ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ ឆ្នោត (​គជប​)​។​

២-​ការពិនិត្យ​សំណើរ​សុំ​លាលែង​ពី​តួនាទី​និង​តំណែង​ជា​អនុប្រធាន សមាជិក សមាជិកា​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​ឯកឧត្តម គួ​យ ប៊ុន​រឿន ឯកឧត្តម រ៉ុង ឈុន និង​លោកជំទាវ តែ ម៉ា​នី​រ៉ុង​)​។​

៣-​ការពិនិត្យ​សេចក្តីព្រាង​សេចក្តីសម្រេច​ស្តីពី​ការកំណត់​បែបបទ​នីតិវិធី​នៃ​ការជ្រើសរើស​បេក្ខជន​សមាជិក​គ​.​ជ​.​ប​.​។​
​និង​៤-​ការពិនិត្យ​និង​សម្រេច​សេចក្តីព្រាង​របៀប​វារៈ​ទី​១៧​សម័យប្រជុំ​លើក​ទី​៩​នីតិកាល​ទី​៥​។​

​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ លោក​ឈាង វុន សមាជិក​គណៈ កម្មា​ធិ​ការ​អចិន្ត្រៃយ៍​រដ្ឋសភា មានប្រសាសន៍​បញ្ជាក់​ថា កា​បែងចែក​អាសនៈ​សមាជិក សភា​គឺ​គជប អនុវត្ត​តាម​ច្បាប់ ហើយ​ការ​បែងចែក​នេះ​គឺជា​ជុំ​ទី​១​មាន ៤៤ អាសនៈ​។​នៅពេល​ខាងមុខ​គ​.​ជ​.​ប​. និង​ធ្វើ​ការបែងចែក​អាសនៈ​សមាជិក​សភា​នៅ​ជុំ​២(១១​អាសនៈ​)​នា​ពេល​ខាង មុខ​ឆាប់ៗ​នេះ​។​

រដ្ឋសភា​និង​ប្រជុំ​ពេញអង្គ នៅ​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដែល​ដឹកនាំ ដោយ​សម្តេច​អគ្គ​មហា​ពញា​ចក្រី​ហេង សំរិន​ប្រធានរដ្ឋសភា។​

លោក​ឈាង​វុន មានប្រសាសន៍​បញ្ជាក់​ទៀត​ថា គ​.​ជ​.​ប​. បាន​ធ្វើ​ការបែងចែក​អាសនៈ​សមាជិក​សភា​នៅ​ទំនេរ គឺ​អនុវត្ត ទៅតាម​មាត្រា​១៣៨​ស្ទួន នៃ​ច្បាប់​ស្តីពី​គណបក្សនយោបាយ​ដែល​ចែងថា​៖ “​ករណី ដែល​ពុំ​មាន​គណបក្ស​នយោបាយ​ណា​មិន​ទទួល​អាសនៈ​ដែល​នៅ​ទំនេរ​របស់​គណបក្ស​នយោបាយ​ដែល​ប្រកាស​បោះបង់ ចោល​អាសនៈ​ឬ​ដែល​ត្រូវ​លុប ឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត​។ ដូច្នេះ​គ​.​ជ​.​ប​.​បែងចែក​ឲ្យ​គណបក្ស​នយោបាយ​មាន​អាសនៈ​ក្នុង​រដ្ឋសភា​”៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×