Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយករដ្ឋមន្ដ្រី​ជប៉ុន​អាច​ទៅ​ទស្សនកិច្ច​ចិន នៅ​ខែវិច្ឆិកា​ខាងមុខ​

spot_img

​អនុ​រដ្ឋមន្ដ្រីការបរទេស​ជប៉ុន​Takeo Akiba នៅ​ថ្ងៃទី​២៩​ខែសីហា ឱ្យដឹងថា លោក​បានធ្វើការ​ជាមួយ​មន្ដ្រី​នៅ​ប៉េកាំង ដើម្បី ពិភាក្សា​ឯកភាពគ្នា​អំពី​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​លោក​Shinzo Abe ទៅកាន់​ប្រទេស​ចិន ដែល​អាច​នឹង​ប្រព្រឹត្តទៅ នៅ​ខែវិច្ឆិកា​ខាងមុខ​។​

​នាយករដ្ឋមន្ដ្រី​ជប៉ុន​Shinzo Abe

​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ក្រោយ​ជំនួប​ជាមួយ​ប្រមុខ​ការទូត​ចិន លោក Akiba បាន​បង្ហើប​ថា ជប៉ុន​និង​ចិន​កំពុង​ប្រឹងប្រែង​រៀបចំ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​នាយករដ្ឋមន្ដ្រី​ជប៉ុន​ទៅកាន់​ប្រទេស​ចិន​។​ប៉ុន្ដែ​ពេលនេះ​នៅ​ពុំទាន់​អាច​បញ្ជាក់​ច្បាស់​អំពី​ពេលវេលា​នៅឡើយ​ទេ​។​

​ប្រសិនបើ​អ្វីៗ​ប្រព្រឹត្ត​ទៅតាម​គម្រោងកា​រណ៍ នេះ​គឺជា​លើកដំបូង​ហើយ​គិត​តាំងពី​ខែធ្នូ ឆ្នាំ​២០១១ ដែល​នាយករដ្ឋមន្ដ្រី ជប៉ុន​ទើប​ធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ចិន​៕

​លី​សា​

spot_img
×