Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អូស្ដ្រាលី​ឱ្យ​ទណ្ឌិត​ស្ដ្រី​ផឹកថ្នាំ​ការពារ​មិនឱ្យ​មានគភ៌ ក្រោយ​អំពើហិង្សា​នៅក្នុង​ពន្ធនាគារ​

spot_img

Daily Mail បាន​ទម្លាយ​ចេញ​ព័ត៌មាន​នេះ​នៅ​ថ្ងៃទី​២៩ ខែសីហា​។ តាម​នោះ ក្រសួងយុត្តិធម៌​អូស្ដ្រាលី​សារភាពថា​មាន ទណ្ឌិត​ស្រី​រាប់សិប​នាក់​ក្នុង​ពន្ធនាគារ​ក្នុង​តំបន់ Greenough​ភាគ​ខាងជើង​ទីក្រុង​Perth ត្រូវបាន​ផ្ដល់​ថ្នាំ​ពន្យារកំណើត បន្ទាប់​មាន​អំពើហិង្សា​ចលាចល​មួយ​អូសបន្លាយ​២​ម៉ោង​។​

​គណៈ​គ្រប់គ្រង​ពន្ធនាគារ​នៅតែ​សម្រេច​ចិ​ត្ដ​ផ្ដល់​ឱសថ​នេះ ទោះបីជា​បណ្ដា​ទណ្ឌិត​ប្រុស​បាន​សម្រុកចូល​កន្លែង​ឃុំឃាំង​ពួកគេ​ក្ដី ហើយ​ទណ្ឌិត​ស្រី​ពួកគេ​ពុំបាន​រង​ការចាប់រំលោភ​ទេ​។​

​ទណ្ឌិត​ប្រុស​បាននាំគ្នា​សម្រុកចូល​បន្ទប់​ទណ្ឌិត​ស្រី រួច​វាយកម្ទេច​អ្វីៗ​ទាំងអស់​

មន្ដ្រី​ពន្ធនាគារ​សហព័ន្ធ​អូស្ដ្រាលី​Paul Ledingham បាន​បដិសេធ​មិន​ឆ្លើយតប​ចំពោះ​សំណួរ​ថា​តើ​មាន​កើតឡើង​ការរំលោភ​ផ្លូវភេទ​ក្នុងអំឡុងពេល​ហិង្សា​ចលាចល​នោះដែរ​ឬទេ​។ លោក​Paul គ្រាន់តែ​និយាយថា​«​ប្រសិនបើ​អ្នក​ប្រទះ​នឹង​ស្ថានការណ៍​អូសបន្លាយ​ប្រមាណ​១០​ទៅ​១២​ម៉ោង​ក្នុង​ពន្ធនាគារ​មួយ​ដែលមាន​បុរស​និង​នារី​នោះ គេ​នឹង​គិតថា​មានរឿង​អ្វី​អាច​កើតឡើង​»​។​

​នៅក្នុង​អំពើហិង្សា​ច​ល​ច​ល​នេះ​ទណ្ឌិត​ស្រី​ម្នា​ក់បាន​ទាក់ទង​ជាមួយ Channel Seven News ដោយ​ទូរស័ព្ទ​ក្នុង​ការិយាល័យ​ក្នុងពេលដែល​ទណ្ឌិត​ប្រុស​បានធ្វើការ​សម្រុកចូល​ថា ស្ដ្រី​មួយចំនួន​ពិតជា​ភ័យខ្លាច ព្រោះ​មាន បុរសៗ​ដែល​ទឹកមុខ​កាច​សាហាវ​កំពុង​រត់​ចុះ​រត់ឡើង​៕

សូយន

spot_img
×