Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​លោក​ផ្កាយ​បី ជាមួយ​នឹង​ស្ត្រី​អាណិត​ជន​ខ្មែរ​អាមេរិក បានបញ្ចប់​ហើយ ត្រឹម​សងលុយ និង​សុំ​ទោស​

spot_img

​ភ្នំពេញ ​៖ កម្លាំង​កងរាជអាវុធហត្ថ កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែ​សីហា បាន​ឃាត់ខ្លួន​លោក​ផ្កាយ​បី មក​សាកសួរ​តាម​នីតិវិធី​នៃ​ច្បាប់ ពាក់ព័ន្ធ​រឿង​ប្តឹង លោក​ផ្កាយ​បី បោក​លុយ​ស្ត្រី​អណិកជន​ខ្មែរ​អាមេរិក គឹម យូ​ន​ងួន ។ រឿង​ក្ដី​លោក​ផ្កាយ​៣ កើត ប៉ូ​លីន អគ្គនាយករង នៃ អគ្គនាយដ្ឋាន​សម្ភា​រប​ច្ចេក​ទេស និង នារី​រងគ្រោះ ត្រូវបាន​ដោះស្រាយ​បញ្ចប់ នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​លោក​ផ្កាយ​៣ កើត ប៉ូ​លីន យល់ព្រម​សុំទោស នារី​រងគ្រោះ​រូប​នោះ និង​បាន​សង​ប្រាក់​ចំនួន ៨០០០ ដុល្លារ ទុក​ជា​ថ្លៃ​សងជំងឺចិត្ត​ជូន​នាង ។​ ​ហើយ​នារី​រងគ្រោះ ក៏​បាន​យល់ព្រម​ទទួលយក​ការ​សុំទោស និង ថវិកា​ចំនួន ៨០០០ ដុល្លារ ពី​លោក ផ្កាយ​៣ កើត ប៉ូ​លីន ដើម្បី​បញ្ចប់​រឿងនេះ​ចាប់ពី​ពេលនេះ​តទៅ​។​

​លោក​ផែង វណ្ណៈ បាន​សរសេរ​ក្នុងផេក​ហ្វេស​ប៊ុក​នៅ​ថ្ងៃ​ទី​២៩​សីហា​នេះ​ថា “​រឿង​ក្ដី​លោក​ឧត្ដមសេនីយ៍ឯក កើត ប៉ូ​លីន អគ្គនាយករង នៃ អគ្គនាយដ្ឋាន​សម្ភា​រប​ច្ចេក​ទេស និង ស្ត្រី​ឈ្មោះ Vanny Heng ត្រូវបាន​ដោះស្រាយ​បញ្ចប់​នៅ​បញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដោយ​លោក​ឧត្ដមសេនីយ៍ឯក កើត ប៉ូ​លីន យល់ព្រម​សុំទោស​ស្ត្រី​រូប​នោះ និង បាន​សង​ប្រាក់​ចំនួន ៨០០០ ដុល្លារ ជូន​នាង ។ លោកស្រី​ម្ចាស់​គណនី Facebook Vanny Heng បាន​យល់ព្រម​ទទួលយក​ការ​សុំទោស និង ថវិកា​ចំនួន ៨០០០ ដុល្លារ ពី​លោក ឧត្ដមសេនីយ៍ឯក កើត ប៉ូ​លីន ដើម្បី​បញ្ចប់រឿង​ចាប់ពី​ថ្ងៃនេះ​តទៅ “​។​

​លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បាន​បញ្ជាក់​ប្រាប់ថា រឿង​នេះ​ត្រូវបាន​បញ្ចប់​នៅត្រឹម កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មិន​បញ្ជូន​ឡើង​ទៅ​កាន់​តុលាការ​នោះ​ទេ​។​

​ស្ត្រី​ដែល​ជា​អណិជ​ន​រូបនេះ ក៏​បាន​សរសេរ និង​ឡាយ​តាមរយៈ​ហ្វេ​សប៊ុក​ឈ្មោះ Vanny Heng ដូច្នេះ​ថា 29 .8 .2018 ជំរាប​សួរ​បងប្អូន​ទាំងអស់គ្នា ជា​ទីស្រឡាញ់ នាង​ខ្ញុំ​សូម​អគុណ​ដល់​បងប្អូន ដែល​បាន​ជួយ​លើកទឹកចិត្ត​ដល់​នាង​ខ្ញុំ រឿងក្ដី​ប្ដឹងផ្ដល់​នោះ គាត់​បាន​ចូល​ចរចា​សម្រួល​ជាមួយ​ខ្ញុំ​ហើយ ហើយ​នាង​ខ្ញុំ​គិតថា​បើ​ចំណាយពេល យក​ឈ្នះ​ចាញ់​គ្នា​អាច​នឹង​បាត់បង់​អ្វីៗ​តទៅទៀត ទាំង​ពេល​វេលា​ផងដែរ ដូចនេះ​ទើប​នាង​ខ្ញុំ​សូម​អធ្យាស្រ័យ ខំ​រកស៊ី​ធ្វើការ​បន្តទៅទៀត ដោយ​កម្លាំង​ពិតៗ​របស់ខ្ញុំ ហើយក៏​ជា​មេរៀន​មួយ​សម្រាប់​ខ្ញុំ​ផង​ដែរ​ ​អគុណ​ខ្ញុំ​ស្រឡាញ់​បងប្អូន​ទាំងអស់គ្នា ដំណោះស្រាយ​គឺ​ជា​យុត្តិធម៌​មួយ​ដ៏​ល្អ​សម្រាប់​ខ្ញុំ​”​។​

​សូម​រំលឹក​ថា​ថ្មីៗ​នេះ មានការ​លេចឮ​ដំណឹង ពី​ការឃាត់ខ្លួន លោក​ឧត្តមសេនីយ៍ឯក កើត ប៉ូ​លីន នេះ ក្រោយពី​មាន ស្ត្រី​ខ្មែរ​អនិកជន​អាមេរិក​ម្នាក់ បាន​បង្ហោះ វីដេអូ លើ​គណនី​ហ្វេ​សប៊ុក ឈ្មោះ Vanny Heng ដោយ​អះអាង ភ្ជាប់​ជាមួយ ភស្តុតាង​ផង ថា លោក​ផ្ក​យ​៣ កើត ប៉ូ​លីន បាន​បោក​លុយ​របស់​នាង អស់​ចំនួន ៣​ម៉ឺន​ដុល្លារ​។​

អ្នកស្រី គឹម យូ​ន​ងួន ស្នាក់​នៅ​បូរី​សូ​នី សង្កាត់ ស្ទឹងមានជ័យ​ខណ្ឌ​ស្ទឹង​មានជ័យ រាជធានី​ភ្នំពេញ អាសយដ្ឋាន​ស្នាក់នៅ​អា​មេ​រិច នៅ​រដ្ឋ Providence Ri បាន​អំពាវនាវ​ដល់​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោក​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ជួយ​រក​យុត្តិធម៌​ដល់​អ្នកស្រី ដែល​ត្រូវបាន​លោក​ឧត្តមសេនីយ៍ឯក កើត ប៉ូ​លីន អគ្គនាយករង អគ្គនាយកដ្ថាន​សម្ភារ​បច្ចេកទេស បោក​លុយ​ជាង​៣​ម៉ឺន​ដុល្លារ ហើយ​គំរាម​ឲ្យ​កូនចៅ មក​បាញ់​សម្លាប់​អ្នកស្រី​ដល់ផ្ទះ និង​ឆាត​តាម​ហ្វេ​សប៊ុក គំរាម​សម្លាប់​ថែម​ទៀត​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

   

spot_img
×