Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចារកម្ម​កូរ៉េខាងត្បូង​លើកឡើង​ពី​មូល​ហេតុដែល​ប្រមុខ​ការទូត​អាមេរិក​Mike Pompeo លុបចោល​ដំណើរ​ទស្សនកិច្ច​ទៅកាន់​កូរ៉េខាងជើង​

spot_img

​ស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​កូរ៉េខាងត្បូង​នៅ​ថ្ងៃទី​២៩ ខែសីហា បាន​ដកស្រង់​ការសម្ដែង​មតិ​រប​ស់នាយក​ស្ថាប័ន​ចារកម្ម​ជាតិ កូរ៉េខាងត្បូង​(NIS) លោក​Suh Hoon ដែល​បាន​និយាយ​ក្នុង​អង្គប្រជុំ​របស់​ស្ថាប័ន​នេះ​នៅ​ថ្ងៃ​២៨​សីហា ថា​៖ ដំណើរ​ទស្សនកិច្ច​កូរ៉េ ខាងជើង​របស់​ប្រមុខ​ការទូត​អាមេរិក​ត្រូវបាន​លុបចោល ព្រោះ​រវាង​ប្រទេស​ទាំងពីរ​មាន​គំលាត​គ្នា​ខ្លាំង​អំពី​គោលជំហរ​។​

​ប្រមុខ​ការទូត​អាមេរិក​Mike Pompeo

​ក្នុងពេលដែល​កូរ៉េខាងជើង​សំណូមពរ​ឱ្យ​អាមេរិក​ត្រូវធ្វើ​ការប្រកាស​បញ្ចប់សង្គ្រាម​ជាមុន​នោះ អាមេរិក​បែរជា​សំណូមពរ ឱ្យ​កូរ៉េខាងជើង​ត្រូវ​រំសាយ​នុយក្លេអ៊ែរ​ជាមុនសិន​។​

​តាម​លោក​Suh Hoon គឺថា ប្រសិនបើ​រដ្ឋការ​ព្យុងយ៉ាង​មាន​អាវុធ​នុយក្លេអ៊ែរ​១០០ នោះ​គឺជា​គោលដៅ​នៃ​ការរំសាយ​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងជើង​គឺ​ត្រូវ​រំសាយ​ចោល​អាវុធ​នុយក្លេអ៊ែរ​ទាំង​១០០​នេះ​។​ជា​គោលដៅ​ជំហាន​ទីមួយ​គឺ​ត្រូវ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​ប្រមាណ​៦០​។​

​ទាក់ទិន​ដល់​សន្និសីទ​កំពូល​អន្ត​រ​កូរ៉េ​នោះ តាម​គម្រោង​នឹង​ប្រព្រឹត្តទៅ​នៅ​ខែកញ្ញា នា​ក្រុង​ព្យុងយ៉ាង​។ តាម​លោក​Suh Hoon ដដែល​ឱ្យដឹងថា នាឱកាស​នោះ​ប្រធានាធិបតី Moon Jae-in​នឹង​ពិភាក្សា​ជំរុញ​ការរំសាយ​នុយក្លេអ៊ែរ​នៅ​កូរ៉េខាងជើង​៕

​សូ​យ​ន​

spot_img
×