Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិន​អាច​អនុញ្ញាតឱ្យ​«​បង្កើតកូន​តាមចិត្ត​ចង់​» បញ្ចប់​ផែនការ​កូនទោល​ដ៏​«​អមនុស្សធម៌​»

spot_img

​តាម CNN «​គោលនយោបាយ​កូនទោល​»​ត្រូវបាន​អនុវត្ដ​ន៍​តាំងពី​ឆ្នាំ​១៩៧៩ ក្រោយមក​នៅ​ឆ្នាំ​២០១៥ ទើប​គេ​ប្តូរ​មក​អនុវត្តន៍​គោលនយោបាយ​កូន​២ ឥឡូវនេះ​គេ​កំពុងធ្វើការ​កែទម្រង់​ច្បាប់​ស៊ីវិល​ដែល​ក្នុងនោះ​អាច​អនុញ្ញាតឱ្យ​មានកូន​ច្រើន​។​

តាម​សេចក្ដីប្រកាស​យ៉ាងខ្លី​មួយ​ពី​គណៈកម្មាធិការ​ប្រជាជន​ចិន ច្បាប់​ថ្មី​នេះ​អាច​មិន​ទាក់ទង​អ្វី​ដល់​ការកំណត់​ចំនួន​កូន​ទៀតឡើយ​។​យ៉ាងណា​ក៏​ការធ្វើ​វិសោធន​កម្មនេះ​អាច​នឹង​ចប់​បាន​ក្នុងអំឡុង​ខែមីនា​ឆ្នាំ​២០២០​។​

​កាសែត​ស៊ីន​ហួ របស់​ចិន​កាលពី​ថ្ងៃទី​១៤​ខែសីហា ធ្លាប់បាន​និយាយ​អំពី​បញ្ហា​ខាងលើ​ក្រោម​ប្រធានបទ​«​មូលនិធិ​បង្កើតកូន​» ក្នុងនោះ​មាន​លើកឡើងថា ពលរដ្ឋ​ក្នុង​វ័យ​៤០​ឆ្នាំ​មិន​ថា​ប្រុស​ឬ​ស្រី តែ​គ្មាន​កូន ទាមទារ​ត្រូវ​បង់​វិភាគទាន ហើយ​អ្នក​ដែលមាន កូន​ចាប់ពី​២​ឡើង​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភ ចំណែក​អ្នក​ដែល​មានកូន​ត្រឹម​២​ចុះ​គឺ​បានទទួល​លុយ​ពី​បេឡា​មូលនិធិ​នេះ​គ្រា ដែល​ខ្លួន​ចូលនិវត្តន៍​ប៉ុណ្ណោះ​។​

អត្រាកំណើត​របស់​ចិន​(១៩៥២-២០១៣)

​ក្នុង​កាសែត​របស់​រដ្ឋ​មួយទៀត​របស់​ចិន គឺ​កាសែត​ប្រជាជន​ក៏បាន​ចុះផ្សាយ​អត្ថបទ​មួយ​ក្រោម​ចំណងជើង​ថា​«​បង្កើតកូន​១​ជា​បញ្ហា​គ្រួសារ​តែ​ក៏​ជា​បញ្ហា​ជាតិ​ដែរ​»​។ ប៉ុន្ដែ​ដើម្បី​ប្តូរ​ទម្រង់​ក្រាហ្វិក​អត្រានុកូលដ្ឋាន នោះ​បញ្ហា​បង្កើតកូន​គឺជា​បញ្ហា​ជាតិ ។​កាសែត​នេះ​នូវបាន​សរសេរថា​ប្រសិនបើ​ចង់​អនុវត្តន៍​បាន​តុល្យភាព​វ័យ​ក្នុងសង្គម​ចិន​នោះ​គប្បី​មាន​គោ​ល​ន​យោ​បាយ​ច្បាស់លាស់ ជាអាទិ៍​ចំពោះ​អ្នក​មានកូន​ច្រើន​នឹងត្រូវ​បាន​កាត់​បន្ថយពន្ធ លើកលែង ថែទាំ​ក្មេង របប​សម្រាក​សម្រាប់​ពេល​មានគភ៌​និង​បង្កើតកូន ព្រមទាំង​ជំនួយ​ឧបត្ថម្ភ​ផ្សេងៗ​ទៀត​ក្នុង​ការងារ​របស់​ស្ដ្រី​ក្រោយពេល​សម្រាលកូន​៕
​លី​សា​

spot_img
×