Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រួមរ័ក​ជាមួយ​គ្នា​ច្រើន​ដង ចុងក្រោយ ត្រូវ​តុលាការ​ឃុំខ្លួន​យុវជន​ម្នាក់ ពី​បទ​រំលោភ​

spot_img

​ភ្នំពេញ​ ៖ បុរស​ម្នាក់​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​លួងលោម​ក្មេងស្រី​ម្នាក់​រួមភេទ​ជាច្រើន​ដង នៅ​ព្រឹក​ថ្ងៃទី​២៩ ខែ​សីហា ឆ្នាំ​២០១៨ ត្រូវបាន​លោក ពេជ្រ វិជ្ជា​ធរ ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ចេញ​ដី​ការ​បង្គាប់​ឲ្យ​ឃុំខ្លួន ដាក់​ពន្ធនាគារ​ព្រៃ​ស ។​

​ករណីនេះ តំណាង​អយ្យការ បាន​ចោទប្រកាន់​លើ​ជនសង្ស័យ​ឈ្នោះ ផេន រតនា អាយុ​២២​ឆ្នាំ ពីបទ រួមភេទ​ជាមួយ​អនីតិជន អាយុ​ក្រោម​១៥​ឆ្នាំ យោងតាម​មាត្រា​៤២ នៃ​ក្រម​ព្រហ្មទណ្ឌ ហើយ​ទោស​នេះ ជនជាប់ចោទ​អាច​ប្រឈម នឹង​ជាប់ពន្ធនាគារ ពី​៥-១០​ឆ្នាំ​។​

​សូមបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៨ វេលា​ម៉ោង​១០៖៣០​នាទី ការិយាល័យ​ប្រឆាំង​បទល្មើស​ជួញដូរ​មនុស្ស នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ទទួល​បណ្តឹង​ពី​ឪពុក​ជនរងគ្រោះ ឈ្មោះ ចៅ សុខ អាយុ​៤៦​ឆ្នាំ ស្នាក់​នៅផ្ទះ ឆ​៣០២ ភូមិ​១២ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បាន​ប្តឹង​ចោទប្រកាន់​បុរស​ឈ្នោះ ផេន រតនា អាយុ​ប្រហែល​២២​ឆ្នាំ មុខរបរ​បើក​បររថ​យន្ត​ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​៣៣៨ ខណ្ឌចំការមន ពីបទ លួងលោម​រួមភេទ ជាមួយ​កូនស្រី​ខ្លួន​អាយុ​១៤​ឆ្នាំ​។​

​បើ​តាម​ស្តាប់​ចម្លើយ​របស់​ជនរងគ្រោះ ឈ្មោះ ស​.​ច​.​យ ភេទ​ស្រី អាយុ​១៤​ឆ្នាំ បាន​ប្រាប់ថា រូបនាង ត្រូវបាន​បុរស​ឈ្មោះ ផេន រតនា លួងលោម​រួមភេទ​ជាច្រើន​ដង​មក​ហើយ ដោយ​កា​រួមភេទ​លើ​ដំបូង គឺ​នៅ​ថ្ងៃទី​២០ ខែ​មេសា ឆ្នាំ​២០១៨ ម៉ោង​ប្រហែល​៦៖៣០​នាទី​យប់ ក្នុង​រថយន្ត ម្តុំ​ក្រោយ​សាលា​ទួល​ស្វាយព្រៃ និង​ក្រោយៗ​មកទៀត បុរស​នេះ បាន​នាំ​ខ្លួន​មក​រួម​ភេទ​នៅ​ផ្ទះសំណាក់​ម្តុំ​ស្ទឹង​មានជ័យ ១​ដង​ទៅ​២​ដង ក្នុង​១​អាទិត្យ​។ ជាក់ស្តែង​នៅ​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៨ ម៉ោង​ប្រហែល​១៤៖១៥​នាទី យុវជន​រូប​នេះ បាន​ព្យាយាម​ទូរស័ព្ទ​ហៅ​ជនរងគ្រោះ រួមភេទ​បន្តទៀត ដូច្នេះ​យោង​តាម​ពាក្យ​ប្តឹង​របស់​ឪពុកម្តាយ​ក្មេង​ស្រី​រូបនោះ កម្លាំង​ការិយាល័យ​ជំនាញ បាន​ចុះ​នាំខ្លួន​ជនសង្ស័យ នៅ​ចំណុច​ក្នុង​វត្ត​ស្ទឹងមានជ័យ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មក​ធ្វើ​ការសាកសួរ​តាម​នីតិវិធី​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×