Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គនាយកដ្ឋាន​ពន្ធដា​រ ក្រើនរំលឹក​លើ​ការបង់ពន្ធ​អចល​ទ្រព្យ ឆ្នាំ​២០១៨

spot_img

​ភ្នំពេញ ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ក្រើនរំលឹក ដល់​ម្ចាស់​អចល​ទ្រព្យ​មួយចំនួន ដែល​មិន​ទាន់​បំពេញភារកិច្ច ប្រកាស​បង់ពន្ធ ត្រូវ​រួសរាន់​មក​ធ្វើ​ការបង់ពន្ធ​ឲ្យបាន​ទាន់​ពេលវេលា​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ចេញ​សេចក្ដីជូនដំណឹង ស្ដីពី​ការ​រំលឹក​ការបង់ពន្ធ​អចល​ទ្រព្យ ឆ្នាំ​២០១៨ ដែល​នឹង​ត្រូវ​បិទ​បញ្ចប់ នៅ​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ខាងមុខនេះ​។​

​អគ្គនាយកដ្ឋាន​ពន្ធដា​រ​បានឲ្យដឹងថា ដើម្បី​ជំរុញ​ការបង់ពន្ធ​លើ​អចល​ទ្រព្យ សម្រាប់​ឆ្នាំ​២០១៨​នេះ បាន​អស់​លទ្ធភាព​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​ជៀសវាង​បាន​ការកកស្ទះ ការ​ជ្រៀត​គ្នា​មក​ប្រកាស​បង់ពន្ធ នៅ​ថ្ងៃ​ជិត​ផុតកំណត់ ដែល​អាច​នាំ​មាន​បាតុភាព​អសកម្ម ដោយ​ប្រការ​ណាមួយ អគ្គនាយកដ្ឋាន​ពន្ធដា​រ សូម​ក្រើនរំលឹក ដល់​ម្ចាស់​អចល​ទ្រព្យ​ទាំងអស់ ដែល​មិន​ទាន់​បាន​បំពេញ​ភារកិច្ច​បង់ពន្ធ មេត្ដា​រួសរាស់​មក​ប្រកាស​បង់ពន្ធ ឲ្យបាន​ទាត់ពេលវេលា​នៅ​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​ពន្ធដារ​បាន​បញ្ជាក់ទៀតថា ចំពោះ​ការខកខាន​ដាក់​លិខិត​ទាន់ពេលវេលា ដែល​បាន​កំណត់​ម្ចាស់​អចល​ទ្រព្យ នឹង​ត្រូវ​រង​ទោស​ទាត់​ជា​ធរមាន​៕ ​ដោយ ​៖​ បញ្ញា​ស័ក្តិ​

spot_img
×