Tuesday, March 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​រង​ព្យុះ​ប្រឆាំង​! តុលាការ​ឥណ្ឌូនេស៊ី​សម្រេច​ដោះលែង​ក្មេងស្រី​ជំទង់ ត្រូវបាន​កាត់​ឲ្យ​ជាប់គុក​ពីបទ​រំលូតកូន​ខុសច្បាប់ បន្ទាប់​រង​ការរំលោភ​ពី​បងប្រុស​ខ្លួន​

spot_img

​ក្មេងស្រី​ជំទង់​អាយុ ១៥ ឆ្នាំ ម្នាក់ ដែល​ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់គុក ៦ ខែ ក្នុងករណី​បញ្ចប់​ការ​មាន​ផ្ទៃពោះ បន្ទាប់ពី​នាង​ត្រូវបាន​រំលោភ​ដោយ​បងប្រុស​របស់​នាង ត្រូវបាន​សម្រាល​ឲ្យ​រួចពីទុក្ខ​ទោស ដោយ​តុលាការ​ជាន់ខ្ពស់​មួយ ក្នុងករណី​ដែល​បានឆ្លុះបញ្ចាំង​​ពី «​ច្បាប់​ប្រឆាំង​ការ​រំលូតកូន​» ដ៏​តឹងរ៉ឹង​មួយ​របស់​ឥណ្ឌូនេស៊ី ។​

រូបភាព៖ Hotli Simanjuntak/EPA

​ឥណ្ឌូនេស៊ី ដែលជា​ធម្មតា​បានកំណត់​ការ​រំលូតកូន​ធ្វើទៅបាន ក្នុងករណី​នៃ​ការសង្គ្រោះ​បន្ទាន់​តាមរយៈ​ផ្នែក​វេជ្ជសាស្ត្រ សម្រាប់​ម្តាយ ឬ ទារក​អនុញ្ញាត​ឲ្យ​ស្ថិតនៅ​ក្នុងករណី​រំលោភ​ក្នុងអំឡុង ៤០ ថ្ងៃ​ដំបូង​នៃ​ការ​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ ខណៈដែល​ទោសទណ្ឌ​សម្រាប់​ការ​រំលូតកូន​ដោយ​ខុសច្បាប់ នឹង​ឈាន​រហូតដល់​ជាប់គុក ១០ ឆ្នាំ ។​

​លោក Hasoloan Sianturi អ្នកនាំពាក្យ​តុលាការ​ជាន់ខ្ពស់​មួយរូប នៅក្នុង​ខេត្ត Jambi នៃ​កោះ Sumatra បាន​ប្រាប់ Reuters ថា​៖ «​ក្មេងស្រី​នោះ​ត្រូវបាន​កាត់​ឲ្យ​រួច​ទោស​ពីបទ​ចោទប្រកាន់​ទាំង​អស់ហើយ​» ។​

​អ្នកនាំពាក្យ​រូបនេះ​បាន​បន្ថែមថា​៖ «​តុលាការ​បានចេញ​សេចក្តីសម្រេច​របស់ខ្លួន​កាលពី​ថ្ងៃ​ចន្ទ ដោយបាន​សម្រេច​ថា ខណៈពេលដែល​នាង​បាន​រំ​លោត​កូន​, នោះ​កាលៈទេសៈ​បង្ខំ​ឲ្យ​នាង​ត្រូវធ្វើ​បែបនេះ ហើយ​នាង​ត្រូវបាន​រំលោភ​ដោយ​បងប្រុស​របស់​នាង​ទៀតផង ។

​ប៉ុន្តែ ម្តាយ​របស់​នាង​នៅតែ​ត្រូវបាន​ស៊ើបអង្កេត​អំពី​រឿងនេះ ថា​តើ​នាង​បាន​ជួយ​កូនស្រី​ក្នុងការ​រំលូតកូន​នេះដែរ ឬទេ ទោះបី​ករណីនេះ​មិនទាន់​ចូលដល់​តុលាការ​» ។​

រូបតំណាង៖ Ngau Kai Yan

​បងប្រុស​របស់​នាង​ត្រូវបាន​កាត់​ឲ្យ​ជាប់គុក ២ ឆ្នាំ ពីបទ​បង្ក​របួសស្នាម​ស្រាល​មួយ ។​

​គួរ​បញ្ជាក់ថា បន្ទាប់​ករណីនេះ​បាន​ផ្ទុះ​ការប្រឆាំង​ឡើង ក្រុម​សិទ្ធិ​ស្ត្រី​បាន​ថ្កោលទោស​ការសម្រេចចិត្ត​ដំបូង​របស់​តុលាការ​ជាន់ខ្ពស់​នេះ ដោយ​និយាយថា វា​បាន​ពង្រឹង​វប្បធម៌​ប្រកាន់ខ្ជាប់​នេះ ក្នុងការ​ស្តីបន្ទោស​ទៅលើ​ជនរងគ្រោះ ហើយ​ក្រុម​សិទ្ធមនុស្ស​អង្គការ​លើកលែងទោស​អន្តរជាតិ ក៏បាន​អំពាវនាវ​ដោះលែង​នាង​ឲ្យ​មាន​សេរីភាព​វិញ ។​

​ប្រព័ន្ធ​ផ្សាយ​និយាយថា ប៉ូលីស​បាន​បើក​ការស៊ើបអង្កេត​មួយ បន្ទាប់ពី​ទារក​មួយ​ត្រូវបាន​រកឃើញ​នៅក្នុង​តំបន់​ចម្ការ​ដូង​មួយកន្លែង ៕ ឧ​ត្ត​ម (channelnewsasia)

spot_img
×