Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

“​យន្តហោះ​ប្រយុទ្ធ​ខ្មោច​” អាច​ជួយ​ឲ្យ​អាមេរិក​ត្រួតត្រា​ដែនអាកាស​នា​ថ្ងៃ​អនាគត (​វីដេអូ​)

spot_img

​តាម Drive មន្ទីរ​បញ្ច​កោណ កាលពី​សប្តាហ៍​មុន បាន​ប្រកាស​ពី​ជោគជ័យ​នៃ​ការសាកល្បង​សណ្ឋាន​យន្តហោះ​ថ្មី “​នុយ​បញ្ឆោត​” MALD-X នៅ​រដ្ឋ​កាលីហ្វ័រ​នីញ៉ា អាមេរិក ។ អ្នក​វិភាគ​ថា នេះ​ជា​សន្លឹក​បៀ​រ “​អាត់​” ជួយ​ឲ្យ​អាមេរិក រក្សា​បាន​សមត្ថភាព​ត្រួតត្រា​លំហ​អាកា​សបាន​រាប់សិប​ឆ្នាំ​ទៀត ។​

MALD-X ទទួលជោគជ័យ​ក្នុង​ការពិសោធន៍​នៅ​ថ្ងៃទី ២២ សីហា ។​

​កម្មវិធី Aom-160 “MALD” មានកំណើត​តាំងពី​ឆ្នាំ ១៩៩០ ម្លេះ ហើយ​ឈរលើ​គ្រឹះ​ទ្រឹស្តី​យោធា “​បំភ័ន្ត​ស្ថានការណ៍​” ឬ​អន្ទាក់​សង្គ្រាម ។ តាម​នោះ ក្រុង​វ៉ាស៊ីនតោន ចង់​ប្រើប្រាស់​កាំជ្រួច​មាន​កម្មវិធី​នាំ​ផ្លូវ​បន្លំ​ដើរតួ​ជា “​យន្តហោះ​ប្រយុទ្ធ​ខ្មោច​” បញ្ឆោត​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​បច្ចាមិត្រ ធ្វើឲ្យ​គេ​ស្មានថា វា​ជាការ​វាយប្រហារ​របស់​បណ្តា​យន្តហោះ​ប្រយុទ្ធ​អាមេរិក ។​

​ឧបករណ៍​បញ្ឆោត MALD-X នេះ នឹង​ត្រូវបាន​បំពាក់​រួច​បាញ់​បង្ហោះ​ចេញពី​យន្តហោះ​ប្រយុទ្ធ​ពិតៗ F-16 រហូត​ដល់​យន្តហោះ​ដឹកទំនិញ​ធុន​ធ្ងន់ ។ MALD-X អាច​ហោះហើរ​បាន​រយៈ​ចម្ងាយ ៨០០ km និង​ហោះហើរ​ដោយ​ខ្លួនឯង​ក្នុង​រយៈពេល ១​ម៉ោង ។ ប្រភេទ MALD-J មាន​បំពាក់​បរិក្ខា​បង្ក​ការរំខាន​រលក​វិទ្យុ​អេឡិចត្រូនិក ដើម្បី​អូសបន្លាយ​រយៈពេល​ទុក​ឲ្យ​យន្តហោះ​ពិតៗ​ធ្វើ​ការវាយប្រហារ​គោល​ដៅ​នៅ​សមរភូមិ​មុខ ។​

​កាំ​ជ្រួច MALD ត្រូវបាន​បំពាក់​លើ​យន្តហោះ B-52 ។​

​ពេល​ប្រឈម​នឹង​ប្រព័ន្ធ​ការពារ​ដែនអាកាស ប្រភេទ​យន្តហោះ​ប្រយុទ្ធ​ទំនើបៗ ដូចជា B-2 ត្រូវបាន​ការពារ​ដោយ MALD-X ដើម្បី​បញ្ចៀស​ពី​សំណល់​អារម្មណ៍​របស់​ប្រព័ន្ធ​ការពារ​ដែនអាកាស​បច្ចាមិត្រ ហើយ​វា​នឹង​អនុវត្ត​ប្រតិបត្តិ​ការវាយលុក ។​

​ដើម្បី​ឲ្យបាន​ច្បាស់ ប្រិយមិត្ត​ទស្សនា​វីដេអូ ដែល​បង្ហាញ​ពី​សមត្ថភាព​ជំនួយ​គាំទ្រ​របស់ MALD

​ចន្ទ្រា​

spot_img
×