Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាខេត្តស្វាយរៀង ធ្វើពិធី​សច្ចាប្រណិធាន និង​បំពាក់​កន្សែង​ជូន​មេដឹកនាំ​កាយរឹ​ទិ្ធ មក​ពី​ក្រុមប្រឹក្សា និង​គណៈកម្មាធិការ​ប្រតិ​ប​តិ្ត​កាយរឹ​ទិ្ធជាតិ​កម្ពុជា ក្រុង​-​ស្រុក​ទាំង​៨

spot_img

​ខេត្ត​ស្វាយរៀងៈ នៅ​សាលប្រជុំ​សាលាខេត្ត នា​ព្រឹក​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​នេះ លោក ម៉ែន វិបុល អភិបាល នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​ក្រុមប្រឹក្សា​កាយរឹទ្ធិ​ជាតិ​កម្ពុជា​ខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សច្ចាប្រណិធាន និង​បំពាក់​កន្សែង​ជូន​មេដឹកនាំ​កាយរឹ​ទិ្ធ មក​ពី​ក្រុមប្រឹក្សា និង​គណៈកម្មាធិការ​ប្រតិ​ប​តិ្ត​កាយរឹ​ទិ្ធជាតិ​កម្ពុជា​ក្រុង​-​ស្រុក​ទាំង​៨ នៅ​ទូទាំង​ខេត្ត​ស្វាយរៀង ។​

​មានប្រសាសន៍​ក្នុងឱកាស​នេះ លោ ម៉ែន វិបុល ប្រធាន​ក្រុមប្រឹក្សា​កាយរឹទ្ធិ​ជាតិ​កម្ពុជា​ខេត្ត បាន​សម្ដែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ និង​សមាជិក​កាយរឹទ្ធិ​ទាំងអស់​នៅក្នុង​ខេត្ត ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង លះបង់​កម្លាំងកាយ​ចិត្ត​ចូលរួម​យ៉ាង​សកម្ម​អនុវត្ត​តួនាទី​ភារកិច្ច ប្រកប​ដោយ​ការសហការ និង​សាមគ្គីភាព ធ្វើឲ្យ​សកម្មភាព​កាយរឹទ្ធិ​ជាតិ​កម្ពុជា​ខេត្ត មាន​ចលនា​ផុលផុស ដែល​បាន​ចូលរួមចំណែក​ក្នុង​ការអភិវឌ្ឍ​កុមារ និង​យុវជន​ឲ្យមាន​សក្ដានុពល​ពេញលេញ ក្លាយទៅជា​ពលរដ្ឋ​ដែល​មាន​ទំនួល​ខុស​ត្រូវ និង​ក្លាយទៅជា​សមាជិក​គំរូ​នៅក្នុង​សហគមន៍​មូលដ្ឋាន ស្រប​តាម​គោលបំណង បេសកម្ម និង​គោលការណ៍​គ្រឹះ​របស់​កាយរឹទ្ធិ​ជាតិ​កម្ពុជា ឆ្លើយតប​ទៅនឹង​ការយកចិត្តទុកដាក់រ​បស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​គរុ​គណ​នៃ​កាយរឹទ្ធិ​ជាតិ​កម្ពុជា ដែល​ជានិច្ចកាល​សម្ដេច​ទាំងពីរ លោក​តែងតែ​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ​ដល់​ដំណើរការ​របស់​កាយរឹទ្ធិ​ជាតិ​គ្រប់​លំដាប់ថ្នាក់​ឲ្យ​ពង្រឹង​បាន​នូវ​តួនាទី និង​គំរូ​ល្អ​នៅក្នុង​សង្គម ។

​ទន្ទឹមនេះ លោក​ប្រធាន ក៏​បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​ថ្នាក់ដឹកនាំ​កាយរឹទ្ធិ​ជាតិ​កម្ពុជា​ខេត្ត ជា​ពិសេស​ថ្នាក់ដឹកនាំ​កាយរឹទ្ធិ​ក្រុង ស្រុក ដែល​ទើប​ធ្វើ​សច្ចាប្រណិធាន និង​បំពាក់​កន្សែង​នៅថ្ងៃនេះ នូវ​កិច្ចការ​សំខាន់ៗ​មួយចំនួន ដូចខាងក្រោម ៖

១-​ត្រូវខិតខំ​ពង្រីក​សមាជិកភាព ដែល​ជា​កម្លាំង​នៃ​ចលនា​កាយរឹទ្ធិ​ឲ្យបាន​កាន់តែ​ច្រើន​ថែមទៀត ជាពិសេស​នៅ​តាម​បណ្ដា​គ្រឹះស្ថាន​អប់រំ​នានា​ក្នុង​ខេត្ត ។​

២-​ត្រូវ​បន្ត​រៀបចំ​ចងក្រង​ប្រព័ន្ធ​ល្បាត កង និង​កង​ឯកភាព​ឲ្យបាន​សមស្រ​ប​តាម​លក្ខណៈ​បច្ចេកទេស​កាយរឹទ្ធិ​ក្នុង​ជួរ​យុវជន ។​

៣-​ត្រូវ​បន្ត​បំផុសសកម្មភាព​ស្ម័គ្រចិត្ត ពង្រឹង​សកម្មភាព​ធ្វើ​អំពើ​ល្អ និង​ការអប់រំ​សីលធម៌ ព្រមទាំង​ជំរុញ​ឲ្យ​សមាជិក​កាយរឹទ្ធិ​គ្រប់​រូប​ចូល​រួមចំណែក​ឲ្យ​កាន់តែស​កម្ម ដើម្បី​កាត់បន្ថយ​អំពើ​អសកម្ម​នានា​នៅក្នុង​សង្គម ។​

៤-​ត្រូវ​បន្ត​អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ឲ្យបាន​ខ្ជាប់ខ្ជួន​ស្រប​តាម​គោលបំណង គោលការណ៍ និង​វិធី​នៃ​ចលនា​កាយ​រឹទ្ធិ ព្រមទាំង​ត្រូវ​បន្ត​ពង្រឹង​ការគោរពវិន័យ ច្បាប់​កាយរឹទ្ធិ និង​ពង្រីក​ការធ្វើ​អំពើ​ល្អ សំដៅ​កសាង​ជន​គំរូ ក្នុង​ជួរ​យុវជន​ឲ្យបាន​កាន់តែ​ច្រើនឡើង ដើម្បី​ឲ្យ​សមាជិក​កាយរឹ​ទ្ធិ​ទាំងអស់​ក្លាយ​ជា​ពលរដ្ឋ​ល្អ និង​មាន​សមត្ថភាព​គ្រប់គ្រាន់ មាន​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ជា​អ្នក​បន្តវេន​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​កិច្ចការ​អភិវឌ្ឍ​សហគមន៍ និង​ប្រទេសជាតិ​។​

​សូមបញ្ជាក់​ថា ការបំពាក់​កន្សែង​ដល់​មេដឹកនាំ​កាយរឹ​ទិ្ធ នាពេលនេះ គឺជា​ការរៀបចំ​រចនា​សម្ព័ន្ធ​កាយរឹ​ទិ្ធជាតិ​កម្ពុជា ថ្នាក់ក្រុង ស្រុក ទូទាំង​ខេត្ត​ស្វាយរៀង ហើយ​មេដឹកនាំ​កាយរឹ​ទិ្ធ​ដែល​ត្រូវបាន​ជ្រើសរើស​ឲ្យចូល​រួម​ជីវភាព​កាយរឹ​ទិ្ធ និង​ត្រូវ​បំពាក់​កន្សែង​នៅថ្ងៃនេះ គឺ​សុទ្ធសឹងតែ​ជា​ធនធានមនុស្ស ប្រកបដោយ​សក្តានុពល និង​មាន​សមត្ថភាព​ពេល​លេញ ដើម្បី​គ្រប់គ្រង​ដឹកនាំ​អង្គភាព​កាយរឹ​ទិ្ធ និង​ជួយ​រៀបចំ​កម្មវិធី​យុវជន សកម្មភាព​ផ្សេងៗ បម្រើឲ្យ​ផលប្រយោជន៍​យុវជន សហគមន៍ និង​ប្រទេសជាតិ ៕​វ៉ៃកូ​

spot_img
×