Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាករ​កូរ៉េខាងជើង​ដណ្តើម​បាន​មេដាយមាស​នៅ Asiad នឹង​ទទួលបាន​រង្វាន់​ផ្ទះ រថយន្ត​

spot_img

​បណ្តា​កីឡាការិនី​លើក​ដុំ​ដែក​កូរ៉េ​ខាងជើង​នឹង​ទទួលបាន​ពានរង្វាន់​ធ​ម ហើយ​ក៏​ត្រូវបានចា់ទុក​ជាវ​រជនជាតិ ព្រោះ​បាន​ធ្វើឲ្យ​ប្រទេស​មានមុខមាន​មាត់ ។​

​កីឡាការិនី​លើក​ដុំ​ដែក​កូរ៉េខាងជើង Rim Jong-sim ដណ្តើម​បាន​ពានរង្វាន់​មេដាយមាស ក្នុង​វិញ្ញាសារ​លើក​ដុំ​ដែក​សម្រាប់​ទម្ងន់ ៧៥​គីឡូក្រាម ។​

​តាម AFP នោះ​គ្រូបង្វឹក​ក្រុម​លើក​ដុំ​ដែក​របស់​កូរ៉េខាងជើង Kim Kwang-dok បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី ២៧ ខែ​សីហា​នេះ​ថា “​ជ័យលាភី​មេដាយមាស ដែល​បាន​ធ្វើឲ្យ​ប្រទេស​ជាតិ​មាន​មុខ​មាន​មាត់​នឹង​ទទួលបាន​រង្វាន់​ផ្ទះ ១ និង​រថយន្ត​ថ្មី​១​គ្រឿង​” ។​

​ក្រុម​កីឡាករ​លើក​ដុំ​ដែក​កូរ៉េខាងជើង ដណ្តើម​បាន​មេដាយមាស ៨ ស្មើនឹង​៣/៤ នៃ​មេដាយមាស​សរុប​នៅ Asiad 18 គិត​ត្រឹម​ថ្ងៃទី ២៨ ខែ​សីហា ។​

O Kang-chol អ្នក​ដណ្តើម​បាន​មេដាយមាស​វិញ្ញាសារ​លើក​ដុំ​ដែក​បុរស​សម្រាប់​ទម្ងន់ ៦៩ kg ចែករំលែក​ថា ៖ ខ្ញុំ​នឹង​ទៅកាន់​ផ្នូរ​របស់​ម្តាយ​ខ្ញុំ ដើម្បី “​កាដូ​ជូន​គាត់​នូវ​មេដាយមាស​នេះ​”​។​

​កីឡាករ Om Yun-chol ថែមទាំង​បាន​អរគុណ​ដល់​អ្នក​កាំ​ទ្រ​កូរ៉េខាងត្បូង ដែល​បាន​ជួយ​លើកទឹកចិត្ត​លោក ក្នុងការ​ដណ្តើមបាន​មេដាយមាស​ទម្ងន់ ៥៦ kg ។ លោក​ថា “​ការគាំទ្រ​យ៉ាង​សកម្ម​របស់​អ្នកគាំទ្រ​មកពី​កូរ៉េខាងត្បូង ជា​ប្រភព​ថាមពល​ធំ​មួយ​សម្រាប់​ខ្ញុំ​” ខណៈពេល​ដែល​នៅ Asiad មុន Om គ្រាន់តែ​អរគុន​ដល់​មេដឹកនាំ Kim Jong-un ប៉ុណ្ណោះ ។​

​លោក Kim Kwang-dok ដែល​ជា​ប្រធាន​ក្រុម​កីឡាករ​លើក​ដុំ​ដែក​ប្រាប់ថា ៖ “​បណ្តា​កីឡាករ កីឡា​ការិនី នឹង​ត្រូវបាន​ចាត់ទុក​ដូចជា​វរជន​ជាតិ ពេល​វិលត្រឡប់​ទៅវិញ ហើយ​នឹង​ទទួលបាន​ចំណាប់​អារម្មណ៍​ធំធេង​ពី​ពលរដ្ឋ ។ មនុស្ស​ទាំងឡាយ​ពិតជា​មាន​មោទនភាព ! ។ ប្រការ​នេះ​ក៏​មានន័យថា ពួកគេ​នឹង​ចាក់​ផុតពី​ភាពក្រីក្រ អត់ឃ្លាន ។​

​តាម​អ្នកជំនាញការ​នោះ លក្ខណៈពិសេស​របស់​ព​ល​រដ្ឋ​កូរ៉េខាងជើង ដែល​មាន​ប្រព័ន្ធ​រាងកាយ​សមស្រប​នឹង​ការលើក​ដុំ​ដែក ៖ ជើង​ខ្លីៗ ខ្នង​វែង​ធំ ហើយ​មិន​សូវ​ជា​ខ្ពស់ ។​

​មុននេះ នៅ Asiad 17 ឆ្នាំ ២០១៤ កូរ៉េខាងជើង​ទទួលបាន​មេដាយមាស​តែ ៤​ប៉ុណ្ណោះ ៕ ចន្ទ្រា​

spot_img
×