Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​រដ្ឋបាល​ស្រុក​ព្រៃនប់ បាន​ប្រើ​វិធានការ​ក្តៅ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា លើ​រថយន្ត​គ្រប់​ប្រភេទ រ៉ឺម៉ក -​ម៉ូតូ និង​ការលក់ដូរ​គ្មាន​សណ្តាប់ធ្នាប់​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ រដ្ឋបាល​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ចាត់វិធានការ​ក្តៅ កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ ទៅលើ​រថយន្ត​គ្រប់​ប្រភេទ​- រ៉ឺម៉ក​- ម៉ូតូ និង​ការលក់ដូរ​គ្មាន​សណ្តាប់ធ្នាប់ នៅមុខ​ផ្សារ​វាលរេញ តាម​ផ្លូវជាតិ​លេខ​៤​។​

អភិបាល​ស្រុក​ព្រៃនប់ លោក សរ កក្កដា មានប្រសាសន៍ថា ការ​ចត​យានយន្ត និង​ការ​ដាក់​លក់ដូរ​ទំនិញ គ្មាន​សណ្តាប់ធ្នាប់ ជា​ពិសេស​រថយន្ត​តាក់ស៊ី ដែល​ចត​នៅ​ទីប្រជុំជន​ទល់មុខ​ផ្សារ​វាលរេញ ត្រូវបាន​អាជ្ញាធរ​បោសសំអាត​នៅ​ព្រឹក​នេះ​។​

ទាក់ទង​ការរៀបចំ​សណ្តាប់ធ្នាប់​នៅ​ផ្សារ​វាលរេញ​ខាងលើនេះ រដ្ឋបាល​ស្រុក​ព្រៃនប់ បាន​ចេញ​សេចក្តីជូនដំណឹង និង​សេចក្តីប្រកាស់​ជា​សាធារណៈ​ជិត ១០​ថ្ងៃ​កន្លង​មក​ហើយ ដើម្បី​ជូនជ្រាប​ទាក់ទង​ការងារ​រៀបចំ​សណ្តាប់ធ្នាប់ តាម​បណ្តោយ​ផ្លូវជាតិ​៤​។​

គេ​កត់សម្គាល់​ថា ទីប្រជុំជន​មុខ​ផ្សារ​វាលរេញ តាម​ផ្លូវជាតិ​លេខ​៤ មួយ​រយៈពេល​ចុងក្រោយ​នេះ មានការ​ចត​យានយន្ត និង​ដាក់​លក់ដូរ​ទំនិញ​ផ្សេងៗ​យ៉ាង អានាធិប្បតេយ្យ រហូត​មានកា​រកក​ចរាចរណ៍​ជា​រៀងរាល់ថ្ងៃ​។​

ត្រង់​ចំណុច​នេះ លោក សរ កក្កដា អភិបាល​ស្រុក​ព្រៃនប់ បានបញ្ជាក់​ថា ការងារ​ចុះ​រៀបចំ​សណ្តាប់​នៅមុខ​ផ្សារ​វា​រេញ​នេះ នឹង​ចុះ​អនុវត្តន៍​ដូច​ភ្លៀងរលឹម​៕ ដោយ​៖ ដែន សីមា​

 

spot_img
×