Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មនុស្ស​មួយ​ក្រុម​ប្រថុយ​ជីវិត​ខ្លួនឯង ដើម្បី​ជួយ​គ្រួសារ​មួយ​មាន​គ្នា ៤​នាក់​ នៅ​ក្នុង​ឡាន​លិច​ទឹក​ (វីដេអូ)

spot_img

មនុស្ស​មួយ​ក្រុម​បាន​ប្រថុយ​ជីវិត​ពួកគេ ដើម្បី​ជួយសង្គ្រោះ​គ្រួសារ​មួយ​ដែល​ជួប​ឧបទ្ទវហេតុ​ក្រឡាប់​ ​រថយន្ត​ចូល​ក្នុង​ទឹក​ដែល​កំពុង​ហូរ​ខ្លាំង​។​

​គ្រួសារ​នោះ​បាន​ព្យាយាម​គេ​ពី​ព្យុះ ទើប​បណ្តាលឲ្យឡាន​ពួក​គេ​បើក​ក្រឡាប់​ចូលក្នុង​ទឹក​ជំនន់ ដែល​កំពុង​ហូរ​ខ្លាំង​។ បន្ទាប់ពី​ឃើញ​ហេតុការណ៍​នោះ មាន​មនុស្ស​មួយ​ក្រុម​បាន​ប្រ​ញ៉ាប់​សាមគ្គី​គ្នា​​ទៅកាន់​រថយន្ត ដោយ​ពួកគេ​មិន​បានដឹងថា​មាន​នរណា​ខ្លះ​ជាប់​នៅ​ក្នុង​ឡាន​ក្រឡាប់​នោះ​ឡើយ​។​

​ពួកគេ​បាន​ពុះពារ​យ៉ាង​ប្រញ៉ាប់ប្រញាល់ ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ ទាំង​ពួកគេ​ប្រថុយ​ជីវិត​ខ្លួន​ឯង​នៅ​លើទឹក​ដែល​កំពុង​ហូរ​ខ្លាំង​។ ពួកគេ​បាន​សហការ​គ្នា​យ៉ាង​អស្ចារ្យ​ ​និង​បាន​ព្យាយាម​បើក​ទ្វារ​ឡាន​ចេញ ប៉ុន្តែ​វា​ជា​រឿង​លំបាក​ដោយសារ​តែ​ទឹក​ហូរ​ខ្លាំង​ពេក​។​

​អ្នក​ជួយ​សង្គ្រោះ​ទាំងនោះ បាន​រកឃើញ​មាន​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់​នៅ​ក្នុង​ឡាន កៅអី​ខាងមុខ ចំនែក​ក្មេង​តូច ២​នាក់​នៅ​កៅអី​ខាង ក្រោយ​។​

​បន្ទាប់​ពី​ដុតដៃដុតជើង​មួយ​ភ្លែត ពួកគេ​បាន​រកឃើញ​ទារក​ម្នាក់ និង​ក្មេង​ស្រី​អាយុ ២​ឆ្នាំ​ម្នាក់​ទៀត​។ ពួកគេ​ទាំង​ពីរ​នាក់​លែង​ដកដង្ហើម​ទៅហើយ ប៉ុន្តែ​បុរស​ម្នាក់​បាន​ធ្វើ​ចលនា​បេះដូង​ដល់​នាង ហើយ​ទីបំផុត សមាជិក​គ្រួសារ​ទាំង ៤​នាក់​ដែល​ជាប់​ក្នុង​ឡាន ត្រូវ​បាន​ជួយ​សង្គ្រោះ​។ នេះ​គឺជា​អភូត​ហេតុ​៕ សុភ័ក្ត្រ

​ប្រភព​៖ Sharing is crying​

spot_img
×