Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្តាប់​មតិ​យោបល់ និង​សំណូមពរ របស់​ប្រជាពលរដ្ឋ ជុំវិញ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ចំណោត​លោក​យ៉ាយ​ម៉ៅ ក្នុង​ក្រុង​ព្រះសីហនុ​

spot_img

​ខេត្ត​ព្រះសីហនុ​ ៖ ប្រជាពលរដ្ឋ​មួយចំនួន រស់នៅ​ក្រុង​ព្រះសីហនុ បាន​ផ្ញើ​សារ​ជូន​ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ ដោយ​បាន​បញ្ចេញមតិ និង​ធ្វើ​សំណូមពរ​ទៅ​អាជ្ញាធរ និង​សមត្ថកិច្ច​ពាក់ព័ន្ធ ទាក់ទង​គ្រោះថ្នាក់ ដែល​តែង​កើតមាន​នៅ​ចំណុច​ចំណោត​លោកយាយ​ម៉ៅ ក្នុង​ក្រុង​ព្រះសីហនុ​ដូចខាងក្រោម​នេះ​ ៖

១- ស្នើ​ឲ្យ​រថយន្ត​កុងតឺន័រ​ធ្វើដំណើ​រវាង​ទៅ​ផ្លូវ​ព្រះសង្ឃរាជ​ទេព​វង្ស ស្ទឹងហាវ កំពង់ផែ​
២- ត្រូវ​ត្រួតពិនិត្យ​ល្បឿន​រថយន្ត​ចូល​ក្រុង ចាប់ពី​តំបន់​ក្បាល​ឆាយ ល្បឿន​អ​ប្បរមា ៤០​គីឡូម៉ែត្រ ក្នុង​១​ម៉ោង​
៣- ត្រូវ​ពិនិត្យ​បច្ចេកទេស​យានយន្ត ជា​ពិសេស​បញ្ហា​ហ្វ្រាំង មុន​ឲ្យ​បើកបរ​ផ្លូវ​ចុះ​ចំណោត​លោក​យ​សយ​ម៉ៅ​ខាងលើនេះ​
៤- ត្រូវ​ត្រួតពិនិត្យ​អ្នកបើកបរ ដើម្បី​ឲ្យ​ប្រាកដថា មាន​សេព​គ្រឿង​ស្រវឹង ឬ​គ្រឿងញៀន​ដែរឬទេ​
៥- ត្រូវ​តម្លើង​ជញ្ជីង​ថ្លឹង​រថយន្ត​ចល័ត ដាក់​នៅ​ម្តុំ​រោងចក្រ​ស្រា​បៀរ​អង្គរ ដើម្បី​ធានា​ថា រថយន្ត​ទាំងអស់​នោះ​មិន​ផ្ទុក​លើស​ពី​ទម្ងន់​ច្បាប់​បានកំណត់​
៦- ម្ចាស់​ដេប៉ូ​លក់​គ្រឿងសំណង់​ទាំងអស់ គួរ​ផ្ទេរ​សម្ភារៈ​សំណង់​នៅ​ក្រៅ​ក្រុង​វិញ ដើម្បី​ជៀសវាង រថយន្ត​ធំៗ​ដឹក​ចូលក្នុង​ក្រុង​ដូច​រាល់ថ្ងៃ​នេះ​ទៀត​

​ប្រជាពលរដ្ឋ​រស់នៅ ក្រុងព្រះសីហនុ បាន​សំណូមពរ​ដល់​អាជ្ញាធរ​ស្ថាប័ន​ពាក់ព័ន្ធ​ដូច​ខាងលើ​នេះ ដោយ​បញ្ជាក់​ថា ដើម្បី​ទប់ស្កាត់​ករណី​គ្រោះថ្នាក់ ដែល​នាំឲ្យ​បាត់បង់​ដល់​អាយុជីវិ​តមនុស្ស ដែល​បាន​កើតឡើង​ជា​បន្តបន្ទាប់ និង​ស្ទើរ​ជា​រៀងរាល់ នៅ​ចំណុច​ចំណោត​លោកយាយ​ម៉ៅ ផ្លូវ​ចុះ​ទៅ​កំពង់​ផែ​ខេត្ត​ព្រះសីហនុ​ឲ្យបាន​ប្រសើ​ឡើង​នា​ថ្ងៃ​ខាង​មុខ​។​
​ផ្តើម​ពី​បញ្ហា​គ្រោះ​ចរាចរណ៍​ខាងលើនេះ ប្រជាពលរដ្ឋ​រស់នៅ ក្នុង​ក្រុង​ព្រះសីហនុ​បាន​កត់សម្គាល់​ថា មិន​ដល់ ១​សប្តាហ៍​ផង គឺ​នៅ​ចំណុច​ចំណោត​លោកយាយ​ម៉ៅ ស្ថិតក្នុង​សង្កាត់​លេខ​១ ក្រុង​-​ខេត្ត​ព្រះសីហនុ បាន​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើន​ករណី​។ ដូច្នេះ ដើម្បី​ទប់ស្កាត់​មុនពេល គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង ឬ​កុំឲ្យ​កើត​មាន​វិប្បដិសារី ដល់​ក្រុមគ្រួសារ របស់ខ្លួន ពេល ដែល​ក្រុម​គ្រួសារ​របស់​យើង​រៀងខ្លួនៗ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ក៏ដូចជា​ជនរួមជាតិ​ខ្មែរ​ទាំងមូល សូម​សំណូមពរ​ដល់​ថ្នាក់ដឹកនាំ​រដ្ឋបាល​ក្រុង​-​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​ជំនាញ​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​គិតពិចារណា​ទាំងអស់គ្នា ដោត​អនុគ្រោះ​ផង​ចុះ​៕ ដោយ​៖ ដែន សីមា​

spot_img
×