Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​តាំងពិព័រណ៍​ផលិតផល​ទំនិញ​លំដាប់​ពិភពលោក រៀងរាល់​ខែ​តុលា នៅ​ហុងកុង​

spot_img

​ភ្នំពេញ​៖ ពិធី​តាំងពិព័រណ៍​ខែតុលា នៅ​ទីក្រុង​ហុងកុង របស់ Comasia ត្រូវ​បាន​រំពឹង​ទុក​ជា​គោលដៅ​ស្វែងរក​ប្រភព​​ទំនិញ ដ៏​ល្អ​បំផុត​សម្រាប់​អ្នកជំនួញ និង​អ្នកទិញ​ពី​ប្រទេស​កម្ពុជា ដោយ​វា​នឹងដាក់​បង្ហាញ​នូវ​ផលិតផល ផលិត​នៅ​អាស៊ី ​ដែល​មាន​គុណភាព​ខ្ពស់ និង​រចនាបថ​សម្បូរ​បែប​ជាច្រើន​ប្រភេទ រួម​មាន​គ្រឿង​បរិក្ខារ​ផ្ទះ សម្ភារ​ក្មេង​លេង កាដូ​អនុស្សាវរីយ៍​គ្រឿង​តុបតែង​ខ្លួន​និង​សម្ភារ​ផ្គត់ផ្គង់​តម្រូវការ​រស់នៅ​ផ្សេងៗ​។​

​ក្នុង​សន្និសីទ​សារព័ត៌មាន ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៨ នៅ​ភោជនីយដ្ឋាន​ខេ​មា​ឡា​ប៉ុស្តិ៍ ស្តីពី​កម្មវិធី​តាំងពិព័រណ៍​ផលិតផល​ទាំង 7 របស់ Comasia ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីតាំង​រួម​គ្នា ក្នុង​ពេល​ឆាប់ៗ​នេះ នឹង​បំពេញ​នូវ​រាល់​តម្រូវការ​ទំនិញ​គ្រប់​ប្រភេទ​របស់​កម្ពុជា​។

​ឥឡូវនេះ​ពិព័រណ៍​ប្រចាំ​ឆ្នាំ​មួយ​នេះ​បាន​ក្លាយ​ជា​កម្មវិធី​អចិន្ត្រៃយ៍ ក្នុង​ការស្វែងរក​ប្រភព​ទំនិញ​ក្នុង​សរទរដូវ​នៃ​ប្រទេស​ចិន​ខាងត្បូង​សម្រាប់​អ្នក​ទិញ​ទាំង​នៅ​អាស៊ី​និង​ទូ​ទាំង​សកលលោក​។​

​ពាក់ព័ន្ធ​នឹង​ព័ត៌មាន​សំខាន់​ខ្លះៗ​អំពី​ពិធី​តាំងពិព័រណ៍​ដែល​នឹង​ប្រព្រឹត្តទៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​លោក Ajinveat Vhongthong ​ជា​អ្នកគ្រប់គ្រង​គម្រោងការ​ងារ​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន N.C.C. Exhibition Organizer Co., Ltd. (NEO) បាន​ថ្លែងថា ​ពួក​យើង​ជា​អ្នកជំនាញ​ឯកទេស ខាង​រៀបចំ​ពិធី​តាំងពិព័រណ៍​នៅក្នុង​ប្រទេស​ថៃ តាំងពី​ឆ្នាំ 2004 មកម្ល៉េះ​ហើយ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​នៃ NCC គ្រុប ដែល​ជា​ប្រតិបត្តិ​ករ​នៃ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​របស់​ព្រះមហាក្សត្រ​យានី Sirikit (Queen Sirikit National and Convention Centre) ហើយក៏​ជា​ផ្នែក​មួយ​នៃ TCC គ្រុប​ដែលជា​ម្ចាស់​នៃ​យីហោ​ល្បីល្បាញ​ដូចជា​ស្រា​បៀរ​ឆាង ផ្សារ​ទំនើប Big C ​និង​ជំនួញ​អាជីវកម្ម​ជា​ច្រើន​ទៀត​នៅក្នុង​ប្រទេស​ថៃ តំបន់​អាស៊ាន និង​ជុំវិញ​ពិភពលោក​។ NEO ​គឺជា​ក្រុមហ៊ុន​ផ្សព្វផ្សាយ​ផ្នែក​ទីផ្សារ​ដែល​ត្រូវបាន​ជ្រើសតាំង​ដោយ COMASIA ដើម្បី​ផ្សព្វផ្សាយ​កម្មវិធី​ខែតុលា ​ទៅកាន់​អ្នក​នាំចូល​ទំនិញ​ពី​ប្រទេស​កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម ថៃ សឹង្ហ​បុរី និង​ម៉ាឡេស៊ី​។​

​លោក​បន្តថា កម្មវិធី​ប្រចាំ​ឆ្នាំ​ក្នុង​ខែ​តុលា​របស់​ពួកយើង ដែល​នឹង​ប្រព្រឹត្តទៅ​ក្នុង​ពេល​ឆាប់ៗ​នេះ គឺជា​ពិធី​តាំងពិព័រណ៍​ដ៏​សំខាន់​បំផុត មួយ ​ដែល​តែង​ប្រារព្ធ​ធ្វើ​ក្នុង​ខែ​តុលា ជា​រៀងរាល់ឆ្នាំ រួម​មាន​ពិធី​តាំងពិព័រណ៍​វត្ថុ​អនុស្សាវរីយ៍ និង​កាដូ​ពិសេសៗ ​របស់​អាស៊ី​ពិធី​តាំង​ពិព័រណ៍​គ្រឿង​បរិក្ខារ​ផ្ទះ និង​ផ្ទះបាយ​របស់​អាស៊ី ពិធី​តាំងពិព័រណ៍​សម្ភារ​ក្មេង​លេង និង​ហ្គេម​កម្សាន្ត​របស់​អាស៊ី ​ពិធី​តាំងពិព័រណ៍​របស់​រប​រ​សម្រាប់​ពិធីបុណ្យ​ជាតិ បុណ្យ​ណូអែល និង​តាម​រដូវ​កាល​របស់​អា​សុ ពិធី​តាំងពិព័រណ៍​វត្ថុ​អនុស្សាវរីយ៍ ​និង​គ្រឿង​បរិក្ខារ​ធ្វើ​ដំណើរ​របស់​អាស៊ី ពិធី​តាំងពិព័រណ៍​សម្ភារ​ការិយាល័យ​របស់​អាស៊ី ​និង​ពិធី​តាំងពិព័រណ៍​គ្រឿង​បរិក្ខារ​បន្ទប់ទឹក​និង​អនាម័យ​របស់​អាស៊ី​។​

​លោក បាន​បន្តថា ComAsia គឺជា​ក្រុមហ៊ុន​ដែល​មាន​ទីតាំង​នៅ​ទីក្រុង​ហុងកុង ជាមួយនឹង​វេទិកា​តាំងពិព័រណ៍​ផ្សេងៗ​នៅ​ទីក្រុង​ហុង​កុង ប៊ែក​ឡាំង ប៉ារីស និង​ថៃ សម្រាប់​អ្នក​ទិញ​និង​អ្នក​ផលិត​អន្តរជាតិ រួម​មាន​សម្ភារៈ​ក្មេង​លេង វត្ថុ​អនុ​ស្សាវ​រីយ៏ កាដូ​ពិសេសៗ​គ្រឿង​បរិក្ខារ​ផ្ទះ ក្រណាត់ និង​សំលៀកបំពាក់​ជាដើម​។ ក្នុងអំឡុងពេល 26 ឆ្នាំ​កន្លងមកនេះ COMASIA បាន​ក្លាយជា​មជ្ឈមណ្ឌល ​ស្វែងរក​ប្រភព​ទំនិញ​ដ៏​សំខាន់​ជាងគេ សម្រាប់​ផលិតផល​ផលិត​នៅ​អាស៊ី​។ ទំនិញ​ទាំង 7 ប្រភេទ​របស់​ពួកយើង​អនុញ្ញាត​ឲ្យ​អ្នក​ទិញ​មាន​ភាពងាយស្រួល​ក្នុង​ការស្វែងរក​ប្រភព​ទំនិញ និង​ចំណាញ​ពេល​កាន់តែច្រើន នៅ​ឯ​កម្មវិធី​របស់​ពួកយើង​។

​លោក បាន​បន្ថែមថា ក្នុង​ឆ្នាំ 2017 ពួក​យើង​បាន​បង្ហាញ​នូវ​អ្នក​តាំង​ពិ​ពណ៌​អន្តរជាតិ​សរុប​ចំនួន 4.085​នាក់​ ជាមួយ​ស្តង់​ពិព័រណ៍​ជាង​5.315 តូប​ពី 33 ប្រទេស (​ចាប់ផ្តើម​ពី​ចំនួន​តែ 200 ស្តង់​ប៉ុណ្ណោះ​កាល​ពី​កម្មវិធី​លើកទីមួយ​) ​ហើយ​បាន​ស្វាគមន៍​អ្នកទិញ​អន្តរជាតិ​ជាង 50.000 នាក់​ពី 147 ប្រទេស​ពី​ផ្នែក​ផ្សេង​គ្នា​នៃ​ពិភពលោក ឧទាហរណ៍​ដូចជា​សហរដ្ឋអាមេរិក ទ្វីបអឺរ៉ុប ប្រទេស​ជប៉ុន បណ្តា​ប្រទេស​ក្នុង​អាស៊ីអាគ្នេយ៍ និង​ផ្នែក​ផ្សេង​ទៀត​នៃ​ពិភពលោក ក៏​ដូចជា​ប្រទេស​ចិន ​និង​ហុងកុង​ផងដែរ​។ ក្នុង​ឆ្នាំ 2017 ពួក​យើង​បាន​ស្វាគ​ម​ន៏​ភ្ញៀវ ចូលរួម​ចំនួន 3.126 នាក់​ពី​បណ្តា​ប្រទេស​អាស៊ាន​ទាំងឡាយ​។

​ដែល​មួយចំនួនធំ​នៃ​អ្នកទិញ​គឺជា​អ្នក​នាំចូល​ទំនិញ អ្នក​ចែកចាយ​ទំនិញ អ្នក​បោះ​ដុំ​ទំនិញ ក្រុមហ៊ុន​ទិញ​ទំនិញ និង​អ្នក​ផលិត​ទំនិញ​។​​ក្នុងឆ្នាំនេះ​កម្មវិធី​របស់​ពួក​យើង​នឹង​ប្រារព្ធ​ធ្វើ​ក្នុង​អំឡុង​ថ្ងៃ​ទី 20-23 ខែតុលា សម្រាប់​វត្ថុ​អនុស្សាវរីយ៍ ប្រដាប់ប្រដា​ក្មេង​លេង ​សម្ភារៈ​ការិយាល័យ គ្រឿង​បរិក្ខារ​បន្ទប់ទឹក​អនាម័យ និង​វត្ថុ​ផ្សេងៗ​ទៀត​។ កម្មវិធី​នេះ​ត្រូវបាន​រៀបចំ​ដោយ Idea Trade Limited ​និង​គ្រប់គ្រង​ដោយ COMASIA ជាមួយនឹង​តម្លៃ 100 ដុល្លារ​ហុងកុង សម្រាប់​ការចុះឈ្មោះ​ចូលរួម​កម្មវិធី​ថ្ងៃទី 20-23 ខែតុលា ​ប៉ុន្តែ​អ្នក​ទិញ​ដែល​បាន​ចុះ​ឈ្មោះ​មុន នឹង​ទទួលបាន​នូវ​ការផ្តល់ជូន​ពិសេស​។ សម្រាប់​កម្មវិធី​ថ្ងៃទី 27-29 ខែតុលា ​អ្នក​នឹង​អាច​ចូលរួម​បាន​ដោយ​ឥតគិតថ្លៃ​។ ពួកយើង​នឹង​ធ្វើ​ការបង្ហាញ​ម្តងទៀត​នូវ​អ្នក​តាំង​ពិ​ពណ៌​ពី​ជាង 30 ប្រទេស​និង​តំបន់​។

​ដើម្បី​ឲ្យ​លោក​អ្នកយ​ល់​កាន់​ច្បាស់ អំពី​អ្នក​តាំងពិព័រណ៍​របស់​ពួក​យើង​ក្នុង​ឆ្នាំនេះ វា​នឹង​មាន​នូវ​អ្នក​តាំងពិព័រណ៍​ជាង 4.050 ​នាក់​ជាមួយ​ស្តង់​ពិព័រណ៍ជាង 5.360 តូប ដែល​ក្នុងនោះ​ចំនួន 800 ស្តង់​គឺ​សុទ្ធតែ​ជា​អ្នក​តាំងពិព័រណ៍​ថ្មី​។ ​ទាំងនេះ​គឺជា​អ្នក​តាំងពិព័រណ៍​អន្តរជាតិ​មួយ​ចំនួន ដែល​នឹង​បង្ហាញខ្លួន នៅ​ឯ​កម្មវិធី​របស់​ពួកយើង ក្នុង​ពេល​ឆាប់ៗ​នេះ ​ជាមួយ​ការ​រចនា​ម៉ូត​ផលិតផល កាន់តែ​មាន​ភាពល្អប្រសើ​រ​និង​មាន​គុណភាព​ខ្ពស់​។​

​ក្នុង​ឆ្នាំ 2018 នេះ មកទល់​នឹង​ថ្ងៃ​ទី 20 ខែ​សីហា មាន​មនុស្ស​ជាង 14.375 នាក់​ទៅ​ហើយ​ដែល​បាន​ចុះឈ្មោះ​ចូល​រួម​កម្មវិធី ​ក្នុងនោះ​មាន​អ្នកទិញ​ចំនួន 2.058 នាក់​មកពី​តំបន់​អាស៊ាន​ដែល​បាន​ចុះឈ្មោះ​ចូលរួម​កម្មវិធី​នេះ ។ សម្រាប់​ឆ្នាំ 2018 ​នេះ​គឺជា​គំរូ​ខ្លះៗ​នៃ​អ្នកទិញ​អន្តរជាតិ​ដែល​បាន​ចុះឈ្មោះ​រួម​សម្រាប់ ការចូលរួម​នេះ ​គឺជា​ក្រុមហ៊ុន​អាស៊ាន​ទាំងឡាយ​ដែល​បាន​ចូលរួម​ក្នុង​ឆ្នាំ 2017​។ ​ហើយ​នេះ​គឺជា​ក្រុមហ៊ុន​អាស៊ាន​មួយចំនួន​ដែល​បាន​ចុះឈ្មោះ​ចូល​រួម​កម្មវិធី​សម្រាប់​ឆ្នាំ​នេះ​ ​កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​ការរីកចម្រើន លូតលាស់​យ៉ាង​លឿន​បំផុត​មួយ ក្នុង​ពិភពលោក ជាមួយ​នឹង​ការកើនឡើង ​ជាប្រចាំ​នៃ​អត្រា​ផលិតផល​ក្នុងស្រុក​សរុប ហើយ​ជា​ប្រទេស​ជាប់​ចំណាត់ថ្នាក់​លេខ 6 ​ជាមួយ​ការកើនឡើង​មធ្យម​នៃ​អត្រា​ផលិតផល​ក្នុងស្រុក​សរុប​ចំនួន 7,6​ភាគរយ​។ ទីផ្សារ​លក់រាយ​របស់​ប្រទេស​កម្ពុជា ​កំពុង​មាន​ការរីកចម្រើន​យ៉ាងខ្លាំង ជាមួយ​ផ្សារ​ទំនើប​ជា​ច្រើន កំពុង​តម្រង់​ជួរ​សម្រាប់​ការបើក​សម្ពោធ​ក្នុង​ឆ្នាំ 2018 ​ជាពិសេស​នៅ​ទីក្រុង​ភ្នំពេញ ឧទាហរណ៍​ដូចជា​ផ្សារ​ទំនើប​អ៊ី​អន និង​ផ្សារ​ទំនើប​ផាក​សុន ដែល​មាន​ការទទួលស្គាល់​យ៉ាងខ្លាំង ពី​សំណាក់​ប្រជាជន​ទូទៅ​។ ផ្សារ​ទំនើប​អ៊ី​អន គឺជា​ឧទាហរណ៍​ល្អ​មួយ ដោយ​វា​បាន​ក្លាយជា​វេទិកា​ពាណិជ្ជកម្ម សម្រាប់​អតិថិជន​ដែល​ស្វែងរក​ទំនិញ​ពី​យីហោ​អន្តរជាតិ ដែល​មាន​គុណភាព​និង​​ផលិតផល ដែល​នាំឲ្យ​មាន​តម្រូវការ​កាន់តែច្រើន ក្នុង​ទីផ្សារ​លក់រាយ​ទាំងឡាយ​នៅក្នុង​ប្រទេស​។​

​កម្មវិធី​របស់​ពួកយើង គឺជា​ពិធី​តាំងពិព័រណ៍​ទំនិញ​ធំ​ជាងគេ​បង្អស់ នៅ​អាស៊ី​ដែល​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ហុងកុង ហើយ​ជា​វេទិកា​ដ៏​ល្អ​បំផុត ​សម្រាប់​ដាក់​បង្ហាញ​ផលិតផល​ផលិត នៅ​អាស៊ី រីឯ​អ្នក​ទិញ​អាច​ស្វែងរក​នូវ​ទំនិញ ដែល​ទើបនឹង​ចេញមុខ លើ​ទីផ្សារ​ដែលមាន​ភាព​សម្បូរបែប​ទាន់សម័យ និង​អាច​រកចំណូលបាន​ខ្ពស់​។ កម្មវិធី​របស់​ពួកយើង​មាន កាលបរិច្ឆេទ​ដ៏​ល្អឥតខ្ចោះ ​សម្រាប់​អ្នក​ទិញ​អន្តរជាតិ​ក្នុង​ការស្វែងរក​ប្រភព​ទំនិញ​ក្នុង សរទរដូវ​នៅក្នុង​អាស៊ី និង​ប្រទេស​ចិន​ខាងត្បូង​។ អ្នកទិញ​ជាង 49,000​នាក់​ពី​ជុំវិញ​ពិភពលោក​ត្រូវ​បាន​រំពឹងទុក​ថា​នឹង​ចូលរួម​កម្មវិធី​ក្នុង​ឆ្នាំនេះ​។ បន្ថែម​ពីលើ​អ្វី​ដែល​ពួក​យើង​បាន​រៀបរាប់ ​ក្នុងឆ្នាំនេះ​ពួកយើង​ស្វាគមន៍​អ្នក​ពិព័រណ៍ ទំនិញ​ពី​ជាង 30 ប្រទេស និង​មាន​ការបែងចែក​ទី​តាំងពិព័រណ៍​ទៅជា 8 ប្រទេស​ក្នុង​តំបន់​អាស៊ី​។ រីឯ​អ្នក​ទិញ​ក៏​អាច​ជាវ​ទំនិញ​ក្នុង​កម្រិត​តូច​មួយ ដើម្បី​សាកល្បង​ទីផ្សារ​សិន ហើយ​ការធ្វើ​ដំណើរ​ទៅ​ទីក្រុង​ហុងកុង​មាន​ភាពងាយស្រួល​ខ្លាំង សម្រាប់​អ្នក​ជនជាតិ​អាស៊ី ដោយ​ប្រទេស​ភាគច្រើន មិន​ត្រូវការ​វី​សា​ដើម្បី ធ្វើដំណើរ​ទៅ​ទីក្រុង​ហុងកុង​ឡើយ​។​

​អ្នកទិញ​នឹង​អាច​ស្វែងរក​បាន​នូវ​ទំនិញ ដែល​មាន​ការ​រចនា​ម៉ូត​ដ៏​អស្ចារ្យ គុណភាព​ខ្ពស់ និង​តម្លៃ​សមរម្យ​ពី​ប្រទេស​ជាច្រើន​មិន​ត្រឹមតែ​ចិន​ឡើយ ឧទាហរណ៍​ដូចជា ហុងកុង តៃវ៉ាន់ រៀត​ណាម ហ្វីលីពីន បង់​ក្លា​ដេស កូរ៉េខាងត្បូង ឥណ្ឌា ថៃ តួ​ក​គី ​និង​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត​។ ខែតុលា​គឺជា​រដូវ​កាល​ស្វែងរក ប្រភព​ទំនិញ​ដ៏​ល្អ​បំផុត សម្រាប់​អ្នក​ទិញ​ទាំងអស់ ​ដោយ​ពួកគេ​អាច​បន្ត​ដំណើរ​ទិញ​ទំនិញ របស់​ពួកគេ បន្ទាប់​ពី​កម្មវិធី​របស់​ពួកយើង ទៅកាន់​កម្មវិធី Canton Fair ដំណាក់កាល​ពី 2 ។

​ក្នុង​អំឡុង​ពេល​នេះ អ្នកទិញ​អាច​ជួប​ជាមួយ​សហគ្រាស​ផលិត​ជាង 10,000 ក្រុមហ៊ុន​ក្នុង​អំឡុង​ដំណើរ​ពិព័រណ៍​ទំនិញ​ចំនួន 10-12 ​ថ្ងៃនេះ​។ ពួក​យើង​ក៏​មាន​នូវ​អត្ថប្រយោជន៍​ផ្សេងៗ​ជាច្រើន​ទៀត ដែល​នឹង​ធ្វើ​ការផ្តល់ជូន​ដល់​អ្នកចូលរួម​។

​ពួក​យើង​មាន​កម្មវិធី​ផ្តល់ជូន​ពិសេស ជាមួយ​ទឹកប្រាក់​ជាង 4,600 ដុល្លារ​ហុងកុង ស្មើនឹង 2,3 លាន​រៀល ​អត្រា​ស្នាក់នៅ​សណ្ឋាគារ​ពិសេស អត្រា​តម្លៃ​យន្តហោះ​ពិសេស​ពី Cathay Pacific សេវាកម្ម​ដឹកជញ្ជូន​ពី​ព្រលាន​យន្តហោះ ​និង​ការចូល​ទៅ​កាន់​កន្លែង​សម្រាក​ដោយ​ឥតគិតថ្លៃ​ក្នុងអំឡុង​កម្មវិធី​។ នេះ​គឺជា​តួលេខ​ខ្លះៗ​សម្រាប់​កម្មវិធី​ផ្តល់​ជូន​ពិសេស​សម្រាប់​អ្នក​ទិញ​។ អ្នកទិញ​នៅ​ក្រៅប្រទេស នឹង​អាច​ទទួលបាន​ទឹកប្រាក់​ជាង 415.090 រៀល ក្នុង​ថ្ងៃ​ចូលរួម​ដំបូង និង 518.870​រៀល​នៅ​ថ្ងៃ​ទី​ពីរ ។ ក្នុង​ឆ្នាំ 2017 អ្នក​ទិញ​ពី​ក្រៅ​ប្រទេស​ជាង 900 នាក់​បាន​ចូលរួម​ក្នុង​កម្មវិធី​ផ្តល់​ជូន​ពិសេស​មួយ​នេះ​។ ​របៀប​ចូលរួម​ក្នុង​កម្មវិធី​នេះ គឺ​គ្រាន់តែ​អ្នក​ចុះ​ឈ្មោះ​លើ​វ៉េបសាយ​របស់​ពួកយើង ​ដើម្បី​ទទួលបាន​លិខិតអនុញ្ញាត​និង​បញ្ជាក់​ពី​ក្រុមការងារ​រៀបចំ​កម្មវិធី ចូលរួម​ក្នុង​កម្មវិធី ​និង​ទទួលបាន​ទឹកប្រាក់​ឧបត្ថម្ភ​ទៅ​ឯ​ទីតាំង​កម្មវិធី​ផ្ទាល់​។ ពួក​យើង​សូម​ថ្លែងអំណរគុណ​ដល់​ចំណាប់​អា​រម្ម​ណ៏​ទាំងអស់ ​ហើយ​ពួក​យើង​នឹង​រង់ចាំ​ស្វា​គម​ន៏​អ្នកទិញ​ទំនិញ អ្នក​នាំ​ចូល​ទំនិញ ​និង​អ្នក​លក់រាយ​ទាំងឡាយ​មក​កាន់​កម្មវិធី​ក្នុង​ខែ​តុលា​របស់​ពួក​យើង​ក្នុង​ឆ្នាំ 2018 នេះ​។​
​ជួប​គ្នា​នៅ​ទីក្រុង​ហុងកុង​។​

​កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​លូតលាស់​លឿន​បំផុត​លំដាប់​ទី​ប្រាំមួយ​ក្នុង​ពិភពលោក​ជាមួយ​ការកើនឡើង GDP ​ចំនួន​ប្រាំបី​ដង​ក្នុង​អំឡុង​ពេល​ពី​រទស​វត្ស​ចុងក្រោយ​នេះ​រហូតដល់ 22,16 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2017​។ ជាមួយ​នឹង​ចំនួន​ប្រជាជន​ជាង 16,2 លាន​នាក់ ការកើនឡើង​ចំណូល ដែល​អាច​ប្រើប្រាស់​បាន និង​ការលេចឡើង កាន់តែ​ច្រើន​នូវ​ប្រជាជន​ថ្នាក់កណ្តាល ​អតិថិជន​ក​
​ម្ពុ​ជា កាន់តែ​ច្រើន​ឡើង​បាន​ចាប់ផ្តើម​ជ្រើស​យក​ផលិតផល​ដែល​មាន​គុណភាព​ខ្ពស់​។

​តម្រូវការ​អតិថិជន​ដែល​កាន់តែ​កើន​ឡើង​របស់​ប្រទេស​កម្ពុជា​ក៏​បាន​ឆ្លុះបញ្ចាំង​ឲ្យឃើញ​នៅក្នុង​តួលេខ​​នាំ​ចូល​របស់​ប្រទេស​ផងដែរ​។ ក្នុង​ឆ្នាំ 2016 ប្រទេស​កម្ពុជា​បាន​នាំចូល​ទំនិញ​ដែល​មាន​តម្លៃ​សរុប​ជាង 14,5 ពាន់​លាន​ដុល្លារ ​ដែល​ជា​ការកើនឡើង​ចំនួន 5,3% ប្រៀបធៀប​នឹង 10,5 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2011​។ ក្នុងចំណោម​ប្រទេស​នាំចូល​ធំជាងគេ​ទាំង 10 ​ចំនួន​ប្រាំបួន​គឺ​មកពី​ប្រទេស​ជិតខាង​នៅ​អាស៊ី រួមមាន ចិន ថៃ វៀតណាម សឹង្ហ​បុរី ជប៉ុន ហុងកុង កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ​និង​ម៉ាឡេស៊ី​។​

​ទាក់ទង​នឹង​ប្រភេទ​ផលិតផល ការនាំ​ចូល​គ្រឿង​បរិក្ខារ​ផ្ទះ គ្រឿង​សង្ហា​រឹម​និង​ប្រដាប់ប្រដា​ផ្ទះបាយ​បាន កើនឡើង​យ៉ាង​ឆាប់រហ័ស​ពី​ចំនួន 85,9 លាន​ដុល្លារ (74,3%) ក្នុង​ឆ្នាំ 2016 ទៅ​ឆ្នាំ 2017 (​សរុប​ចំនួន 201,4 លាន​ដុល្លារ​) ​ខណៈពេល​ដែល​សម្ភារៈ​ក្មេង​លេង​និង​ហ្គេម​កំសាន្ត​បាន​កើនឡើង​ពី 19,4 ពាន់​លាន ដុល្លារ​ក្នុង​ឆ្នាំ 2016 ទៅកាន់ 23,2 ​លាន​ដុល្លារ​ក្នុង​ឆ្នាំ 2017​។ កំណើន​បន្ត​ត្រូវ​បាន​រំពឹង​ទុក​សម្រាប់​ឆ្នាំ 2018​។​

​អ្នក​អាច​ចុះ​ឈ្មោះ​មុន​សម្រាប់​ការចូលរួម​ដើម្បី​ទទួលបាន​នូវ​ប័ណ្ណ​ចូលរួម​ដោយ​ឥតគិតថ្លៃ​តាមរយៈ​គេហទំព័រ​ ៖
www.asiangnp.com
www.asianhnk.com
www.asiantng.com
www.asianchristmas.com
www.asianstationeryshow.com
www.asiansnb.com
www.asiangnt.com៕​ ​ដោយ​៖​កូឡាប​

spot_img
×