Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ក្របី​រាប់រយ​ក្បាល​ត្រូវ​ហែលឆ្លងទន្លេ​ដ៏​ធំ ដើម្បី​ស្វែងរក​ចំណី​ចម្អែត​ក្រពះ ព្រលឹម​ចេញ ព្រលប់​ចូល គួរឲ្យស្រណោះ (​វីដេអូ​)

spot_img

​នេះ​ជា​ផ្ទាំងទស្សនីយភាព​ដ៏​គួរ​ឲ្យ​កត់សម្គាល់​មួយ គ្រា​ដែល​សត្វ​ក្របី​ប្រហែល ៣០០ ក្បាល បានធ្វើ​ដំណើរ​ឆ្លងកាត់​ទន្លេ Jialing ស្ថិត​នៅភាគខាងត្បូង​ចិន ដើម្បី​ពួកវា​អាច​បាន​ស៊ី​ស្មៅ​នៅលើ​កោះ​មួយ ។​

​វីដេអូ​ឃ្លី​ប​ត្រូវបាន​ថត​នៅក្នុង​ទីក្រុង Nanchong ក្នុង​ខេត្ត Sichuan កាលពី​ថ្ងៃទី​១៦ សីហា បានបង្ហាញ​សត្វ​ក្របី​រាប់រយ​ក្បាល បាននាំគ្នា​ចុះ​ទឹក និង​ហែល​តម្រៀបជួរ​គ្នា​យ៉ាង​រៀបរយ ឆ្លងកាត់​ទន្លេ ដើម្បី​ឆ្ពោះទៅកាន់​កោះ នៅ​ព្រឹក​ព្រលឹម ។​

​យោងតាម​របាយការណ៍ បាតុភូត​នេះ​បានកើត​ឡើងជា​រៀងរាល់ថ្ងៃ រវាង​ខែមេសា និង​តុលា ហើយ​សត្វ​ក្របី​ទាំងអស់នោះ ពួកវា​នឹង​ហែល​ត្រឡប់មក​ដីគោក​វិញ​នៅពេល​ព្រលប់ បន្ទាប់ពី​ស៊ី​ស្មៅ​ឆ្អែត ៕ ចន្ទី (Liveleak)​

spot_img
×