Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ករណី​បុក​គ្នា​នៅ​គល់​ស្ពាន​អ្នក​លឿង​ត្រើយ​កើត រក​ឃើញ​សព​តៃកុង​រថយន្ត​បង្កហេតុ កប់​ក្រោម​គំនរ​ដែក​

spot_img

​ខេត្ត​ព្រៃវែង ៖ ករណី​គ្រោះថ្នាក់​ចរាចរ រវាង​រថយន្ត​កូរ៉េ​ចំណុះ​៥​តោ បុក ម៉ូតូ​ហុងដា​ឌ្រី​ម បណ្តាល​ឲ្យ ស្លាប់ ២​នាក់​ប្តី​ប្រពន្ធ ឯ​ឡាន​និង​តៃកុង​ធ្លាក់​ចូល​ទឹក នៅ​គល់​ស្ពាន​អ្នក​លឿង​ត្រើយ​កើត ហើយ​តៃកុង​រថយន្ត​បង្កហេតុ​នោះ ស្លាប់​ក្នុង​ការ​ប៊ីន​រថយន្ត ដែល​លិច​ចូល​ទៅក្នុង​ទឹក​នោះ ត្រូវបាន​រកឃើញ​សាកសព​តៃកុង​ឡាន​ហើយ​។​

​សព​ត្រូវបាន​រកឃើញ​នៅវេលា​ម៉ោង​៩​យប់ ថ្ងៃទី​២៩​សីហា នៅពេលដែល​គេ​ស្ទូច​យក​គំនរ​ដែក ដែល​លិច​ក្នុង​ទឹក​កន្លែងកើតហេតុ ស្រាប់តែ​សព ដែល​លិច​នៅ​ពីក្រោម​អណ្តែត​ឡើង​។​

​ក្រោយពី​ពិនិត្យ​សាកសព​រួច សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ឲ្យទៅ​ក្រុមគ្រួសារ យក​ទៅ​លំនៅឋាន​វិញ នៅ​យប់​នោះ​តែម្តង​។​

​សូមបញ្ជាក់​ថា ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​១០​នាទី ថ្ងៃទី​២៨​សីហា​នេះ នៅ​ចំណុច​គល់​ស្ពាន​ហ្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង ក្នុង​ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៌ ខេត្ត​ព្រៃវែង​។ ជនរងគ្រោះ​ជា​ប្តី​ឈ្មោះ ឃឿន អាយុ​៣៧​ឆ្នាំ និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ធា អាយុ​៣៩​ឆ្នាំ អ្នក​ទាំង​២​ជា​អាជីវករ​លក់​បន្លែ នៅក្នុង​ផ្សារ​អ្នក​លឿង និង​មាន​ទីលំនៅ​ក្នុង​ឃុំ​ព្រែក​ទំលាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល​។ មុនពេល​កើតហេតុ​គេ​ឃើញ​ប្តី​ប្រពន្ធ​ជា​ជនរងគ្រោះ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម​សង់ ពាក់​ស្លាក​លេខ​កណ្តាល ១R ១៥៩៤ ធ្វើដំណើរ​មកពី​ទិសខាងកើត បំ​រ៉ុង​ឆ្លងស្ពាន​អ្នក​លឿង ឆ្ពោះទៅ​ផ្ទះ​នៅ​ឃុំ​ព្រែក​ទំលាប់ ប៉ុន្តែ​ពេល​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​មាន​រថយន្ត​មួយគ្រឿង ម៉ាក​ហ៊ីយ៉ាន់ដាយ​ចំណុះ​៥​តោន ដែល​បើក​ចុះ​ពីលើ​ស្ពាន​ក្នុងទិសដៅ​ផ្ទុយគ្នា បាន​បើក​ឆ្លង​ទ្រូង​ថ្នល់​ចូលមក​បុក​ម៉ូតូ​ជនរងគ្រោះ ផ្ទប់​ទៅ​និង​របាំង​ដែក​អម​សងខា​ង​ថ្នល់ បណ្តាលឲ្យ​ស្ត្រី​រងគ្រោះ គាប​ជាប់​ជាមួយ​ម៉ូតូ​និង​របាំង​ដែក ចំណែក បុរស​ជា​ប្តី និង​រថយន្ត​បង្ក​បាន​ហោះ​ចេញពី​ផ្លូវ ធ្លាក់​ចូល​ទៅក្នុង​ទឹក​លិច​បាត់​ទាំង​រថយន្ត និង​មនុស្ស​។ ភ្លាមៗ​នោះ​មាន​បុរស​ម្នាក់ ដែល​ស្គាល់​ជនរងគ្រោះ បាន​លោត​ចុះ​ទៅ​ក្នុង​ទឹក​រាវ​រកឃើញ​បុរស​រងគ្រោះ​ជា​ប្តី ស្រង់​យក​មក​លើ​គោក​វិញ ប៉ុន្តែ​ជា​អកុសល បុរសរងគ្រោះ​បាន​ស្លាប់​បាត់បង់​ជីវិត​បាត់​ទៅហើយ​។​

​ចំណែក​ខាង​សមត្ថកិច្ច​បាន​អោយដឹង​ថា ក្រោយពី​កើតហេតុ​ភ្លាម គេ​បាន​ឃាត់ខ្លួន​បុរស​ម្នាក់ ដែល​ជា​ព្រូ​រថយន្ត​បង្ក យក​ទៅ​សាកសួរ​នៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ពាម​រក៌ ៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

spot_img
×