Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មើល «​បុរស​កាំជ្រួច​» ប្រឡែង​លេង​ជាមួយ​កាំជ្រួច​យ៉ាង​អស្ចារ្យ​! តែ​មនុស្ស​មួយចំនួន​មិន​គាំទ្រ ប្រ​ឡូយ​ពាក្យ​ប្រមាថ​ថា គង់​មាន​ថ្ងៃ​… (​វីដេអូ​)

spot_img

​កាំជ្រួច មិន​ថា​តូច ឬ ធំ យើង​គ្រប់ៗ​គ្នា​បានដឹងហើយថា វា​គឺជា​គ្រឿងផ្ទុះ​មួយ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដ៏​ធំធេង​មួយ​ប៉ព្រិចភ្នែក ប្រសិន​អ្នក​ប្រើ​ពុំមាន​ការប្រុងប្រយ័ត្ន និង គ្មាន​បច្ចេកទេស​ប្រើប្រាស់​វា​ឲ្យ​បាន​ត្រឹមត្រូវ​នោះ ។

​ប៉ុន្តែ សម្រាប់​បុរស​ម្នាក់នេះ​វិញ ពុំជា​បញ្ហា​អ្វី​ឡើយ និង​សូម្បី​ត្រូវបាន​គេ​ផ្តល់​រហ្សនាម​ថា «​បុរស​កាំជ្រួច​» គួរ​ឲ្យ​មោទនៈភាព​ទៀតផង បន្ទាប់ពី​វីដេអូ​មួយ​បង្ហោះ​ឡើង​បណ្តាញ​សង្គម បង្ហាញ​ឲ្យ​ឃើញ​គាត់​បាន​ដុត​កាំជ្រួច ដោយ​ពុំ​ប្រើ​បច្ចេកទេស​ដុត​គួរ​ឲ្យ​កត់សម្គាល់​ណាមួយ ក្រៅតែពី​យកដៃ​របស់​គាត់កា​ន់​ពួកវា មក​ដុត​នឹង​កន្ទុយបារី​ជាប់​នឹង​មាត់ បង្ហោះ​ឡើងលើ​អាកាស​ស្ទុយៗ​យ៉ាង​ឡូយ ។​

​ទោះយ៉ាងណា អ្នកលេង​អ៊ី​ន​ធើរ​ណែ​ត​មួយចំនួន ពុំបាន​សម្តែង​នូវ​ការគាំទ្រ​ចំពោះ​សកម្មភាព​ដ៏​អស្ចារ្យ​របស់​បុរស​នេះ​ទេ ដោយ​ពុំ​ពួកគេ​បានប្រឡូយនូវពាក្យ​ប្រមាថ​ថា​៖ «​ចង់​អច្ឆរិយៈ​ជាមួយ​កាំជ្រួច គង់​មាន​ថ្ងៃ​ណាមួយ ភ្លាត់ស្នៀត ឆេះ​…. មុខ​ខ្លួនឯង​មិន​ខាន​ទេ​!!» ៕​

spot_img
×