Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្កើត​បាន​ហើយ ! បរិក្ខារ​ក្លូន​ភ្ជាប់ បង្កើន​ចំណង់​ផ្លូវភេទ​!

spot_img

​ក្រុម​អ្នកវិទ្យាសាស្ត្រ​អាមេរិក បាន​សាក​ពិសោធន៍​ទទួលបាន​ជោគជ័យ​នូវ​បរិក្ខារ​រំញោច​សរសៃប្រសាទ​ទាក់​ទង​ចលនា​-​សរសៃប្រសាទ​លេខ ១០ (nerve impedance) សម្រាប់​ប្រើប្រាស់​ក្នុងករណី​ឱសថ​ព្យាបាល​រោគ​ចិត្ត លែង​មាន​ប្រសិទ្ធភាព ហើយ​ក៏​ត្រូវបាន​អនុញ្ញាតឲ្យ​ប្រើ​សម្រាប់​ព្យាបាល​ជំងឺ “​ឆ្កួត​ជ្រូក​” (epileplic) ។​

​តាម NBC News នោះ បរិក្ខារ​នេះ​ជា​សមិទ្ធិផល​របស់​អ្នកវិទ្យាសាស្ត្រ​នៃ​សកល​វិទ្យាល័យ Washington (​អាមេរិក​) ហើយ​តាមរយៈ​ការដាក់ភ្ញោច​សរសៃប្រសា​ទ​ទី ១០ ដែល​ជះ​ឥទ្ធិពល​លើ​ចលនា​ស្ទើរ​គ្រប់​ផ្នែក បេះដូង សួត ការរំលាយ​អាហារ ផ្លូវ​ម៉ូ​ត្រ ប្រដាប់ភេទ​) នោះ​វា​អាច​ជួយ​ធ្វើឲ្យ​ប្រសើរឡើង​នូវ​ស្ថានភាព​របស់​អ្នក​ជំងឺ​សោកសៅ​ផ្លូវចិត្ត (​រោគ​ចិត្ត​) ទាំង​ចំពោះ​អ្នក​កំពុង​ស្ថិត​ក្នុង​លក្ខណៈ​ធ្ងន់ធ្ងរ​បំផុត ។​

​បរិក្ខារ​ក្លូន​ភ្ជាប់​នឹង​សរសៃប្រសាទ​ទី ១០ ។​

​បរិក្ខារ​នេះ​មាន​ប្រសិទ្ធភាព​សកម្ម​អូសបន្លាយ​បាន ៥​ឆ្នាំ ។ តាម​មនុស្ស​ចូលរួម​សាកល្បង ៦០០​នាក់ នោះ​លទ្ធផល​បង្ហាញ​លើ​ទស្សនា​វ​ដ្តី The Journal of Clinical Psychiatry ឲ្យឃើញថា ស្ថានភាព​សុខភាព​ជា​រួម​គឺ​ប្រសើរឡើង ចំណង់​ផ្លូវភេទ​កើនឡើង កាត់បន្ថយ​អាការៈសោក​សៅបាន ៣៤% ។​

​បរិក្ខារ​នៅ​បានអនុញ្ញាត​ឲ្យប្រើ​សម្រា​ប់​ព្យាបាល​រោគ​ឆ្កួត​ជ្រូក (​ប្រកាច់​) ព្រោះ​តាម​រយៈ​ការស្កែន​ខួរក្បាល​បង្ហាញឲ្យឃើញ​ប្រតិកម្ម​រំញោច​លើ​ប្រអប់​ខួរ ខួរក្បាល​របស់​អ្នក​កើត​ជំងឺ​នេះ ៕ ចន្ទ្រា​

spot_img
×