Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គម្លាត​ទម្ងន់​ពុំមែន​ជា​ឧបសគ្គ​នៃ​សេចក្តីស្នេហា​ទេ គម្លាត​ផ្លូវចិត្ត​ ទើប​ជា​ឃាតករ​នៃ​សេចក្តីស្រឡាញ់​

spot_img

​នាង Emma នៅ​អង់គ្លេស មាន​ទម្ងន់ ១៥ kg ក្នុងពេលដែល​ស្វាមី​របស់​គាត់​មាន​ទម្ងន់​ត្រឹម ៥៧kg ប៉ុណ្ណោះ ។ បើ​និយាយ​ពី​ទម្ងន់​នោះ​គម្លាត​រវាង​ពួកគេ​ពិតជា “​ដាច់​ឆ្ងាយ​” ប៉ុន្តែ​ដោយ​ក្តីស្រឡាញ់​ផ្តើម​បេះដូង​ធ្វើឲ្យ​រវាង​ពួកគេ ពុំ​មាន​គម្លាត​អ្វី​ទាំងអស់ ។​

Emma អាយុ 30​ឆ្នាំ និង Stuart Grundy អាយុ ៣២​ឆ្នាំ នៅ Hyde (Manchester) បាន​ចាប់ចិត្ត ហើយ​រស់នៅ​ជាមួយគ្នា​តាំង​ពី​វ័យ​ជំទង់ ។ ពួកគេ​មាន​កូន ៣​នាក់ (​ពី​១​ឆ្នាំ​ដល់​៨​ឆ្នាំ​) ហើយ​ទើប​រៀបកា​ររ​ជាមួយគ្នា​បាន​…២​ឆ្នាំ​ប៉ុណ្ណោះ ។​

​ស្ត្រី​ជា​ម្តាយ​របស់​កូន​៣​នាក់​នេះ​ពោល ៖ “​ខ្ញុំ​តែង​ធាត់​ជាង​បង Stuart ហើយ​គម្លាត “​ទម្ងន់​” កាន់តែ​ដាច់​ឆ្ងាយ​ពេល​ខ្ញុំ​មាន​កូន​មក​” ។ វេលា​ដែល​ទម្ងន់​ខ្ពស់​បំផុត​គឺ ១៧១kg ខណៈពេលដែល​លោក​ប្តី​ពុំ​ដែល​ឡើង​ហួស​ពី​… ៦០kg ឡើយ ។​

Stuart ប្រាប់ថា គាត់​ត្រូវបាន Emma “​ស្រូប​ព្រលឹង​” ព្រោះ​ចរិត​រួសរាយ​ពេល​ជួប​គ្នា​ដំបូង​នៅ​ផ្សារ​ទំនើប​១​ក្នុង​តំបន់ ហើយ​គាត់​ពុំ​ដែល​ចាប់អារម្មណ៍​អ្វី​លើ​ខ្លួនប្រាណ “​ធាត់​ធំ​” របស់ Emma ទេ ។​

​ចំណែក Emma វិញ​ថា ៖ នាង​ត្រូវបាន Staurt អន្ទង​ព្រលឹង​ព្រោះ​ភាព “​កំ​សាក​” របស់គាត់ ។ នាង​ជា​អ្នក​ផ្តើម​ជជែក រួច​ក៏​…​ជាប់​គ្នា​ប្រឡេះ​លែងចេញ​តែម្តង ។​

Stuart សរសើរ​ភរិយា​ថា ៖ នាង​ពិតជា​រាក់ទាក់ ហើយ​ចរិក​ពុំ​ដែល​ចេះ​ប្រែប្រួល ។ ទម្ងន់​របស់​នាង​គ្មាន​ឥទ្ធិពល​អ្វី​ចំពោះ​ស្នេហា​របស់​យើង​ទេ ។ ពេលវេលា​ធ្វើឲ្យ​យើង​កាន់តែ​ស្រឡាញ់គ្នា ។​

Emma វិញ​បញ្ជាក់ថា ខ្លួន​ពុំ​អាច “​ស្គម​បាន​” ឡើយ ។ ពុំគួរ​លើកតម្កើង​ក្នុង​ភាព​រើសអើង​ថា ធាត់​ឬ​ស្គម ឬ​ទើប​ស្អាត ។ សំខាន់​គឺ​ចិត្ត​របស់​យើង​ទេ ដែល​ធ្វើឲ្យ​យើង​មាន​សុភមង្គល​នោះ​! ៕ លី​សា​

spot_img
×