Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​បន្ត​ឃុំខ្លួន​លោក កឹម សុខា ដដែល​

spot_img

​ត្បូងឃ្មុំ​ ៖ លោក គី ប្ញ​ទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ឆ្នាំ​២០១៨​នេះ បាន​ចេញ​ដី​ការបន្ត​ឃុំខ្លួន លោក កឹម សុខា នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ រយៈពេល​៦​ខែ​ទៀត​តាម​នីតិវិធី បើ​តាម​លោក គី ប្ញ​ទ្ធី មិន​អនុញ្ញាត​ឱ្យ​នៅក្រៅ​ឃុំ​នោះ​ឡើយ​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ ចាប់ផ្តើម​បើក​សវនាការ​ជំនុំជម្រះ ឬ​អាច​ហៅ​ថា​សវន​ការ​តូច​មួយ នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​សីហា ឆ្នាំ​២០១៨​នេះ ដើម្បី​សម្រេច​ថា ពន្យារ​ពេល​ឬ​បន្ត​ឃុំខ្លួន​លោក កឹម សុខា បន្ត​ទៀត​បន្ទាប់ពី​ការ ពន្យារពេល​ឃុំខ្លួន​លើក​ទី​១​ជិត​ដល់​ថ្ងៃ​កំណត់ ដោយសារ​តែ​កាលពី​ខែ​មីនា ឆ្នាំ​២០១៨​នោះ សាលាដំបូង​រាជធានី​ភ្នំពេញ បាន សម្រេច​បន្ត​ឃុំខ្លួន លោក កឹម សុខា ជា​បណ្តោះអាសន្ន​រយៈពេល​៦​ខែ​ទៀត​ម្តង​រួចទៅហើយ ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម​ចំពោះ​បទល្មើស​របស់​លោក​។​

​សវនាការ​នៅ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ​នេះ ដឹកនាំ​ដោយ ចៅក្រម​ស៊ើបសួរ លោក គី ប្ញ​ទ្ធី ហើយ​មាន​លោក សៀង សុខ ព្រះរាជអាជ្ញារ​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជា​តំណាង​អយ្យការ​។ មេធាវី​ទាំង​៤​នាក់ ដែល​ការពារ​ក្តី​ឲ្យ​លោក កឹម សុខា ក៏​មាន​វត្តមាន​ក្នុង​សវនាការ​ក្នុង​ពន្ធនាគារ​នេះ​ផងដែរ​។​

​ក្នុង​សវនាការ​ពេញ​មួយ​ព្រឹក​នេះ ក៏​មាន​ការដាក់​កម្លាំង​សមត្ថកិច្ច​ទាំង​បី​ប្រភេទ​យ៉ាងច្រើន និង​ដាក់​បា​រ៉ាស់​បិទផ្លូវ និង​មាន​ការឆែកឆេរ យើង​តឹងរ៉ឺង ដើម្បី​ទប់ស្កាត់​ការតវ៉ា​ប្រឆាំង ពី​ក្រុម​អ្នក​ស្ម័គ្រ​នឹង​លោក​កឹម សុខា​។​

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​អាធ្រា​ត្រ​ឈានចូល​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ ក្បត់ជាតិ​។ លោក​ត្រូវបាន​តុលាការ​បញ្ជូន​ទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុង ខេត្ត​ត្បូងឃ្មុំ ក្រោម​ការចោទប្រកាន់​ពី​បទ សន្ទិដ្ឋិ​ភាព​ជា​មួយ​បរទេស តាម​មាត្រា ៤៤៣​នៃ​ក្រម​ព្រហ្មទណ្ឌ​៕ ​ដោយ​ ៖​ បញ្ញា​ស័ក្តិ​

 

spot_img
×