Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នក​ផ្តាច់​បារី ដោយ​ប្រើ “​បារី​អេឡិចត្រូនិច​” ចូរ​ប្រយ័ត្ន​! (វីដេអូ)

spot_img

​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព​នៅ​ហាង​លក់​ទូរទស្សន៍​មួយ​នៅ​អាមេរិក បង្ហាញ​ឲ្យឃើញ​នូវ​ទិដ្ឋភាព​គួរ​ឲ្យ​តក់ស្លុត ខណៈពេល​ដែល​បារី​អេឡិចត្រូនិ​ចបាន​ផ្ទុះ ក្នុង​ហោប៉ៅ​របស់​អតិថិជន​ម្នាក់ ។​

​ជនរងគ្រោះ​រូប​នេះ​ឈ្មោះ Mohamad Abdihdy អាយុ ២៤​ឆ្នាំ កំពុង​ឈរ​មើល​ទំនិញ ក្នុង​ហាង​មួយ​នៅ​ទីក្រុង Anaheim រដ្ឋ Colifornia អាមេរិក ស្រាប់តែ​បារី​អេឡិចត្រូនិច ក្នុង​ហោប៉ៅ​របស់គាត់​ផ្ទុះ ហើយ​ឆាបឆេះ​តែម្តង ។​

Abdibihdy ប្រាប់ NBC ថា លោក​ទទួល​អារម្មណ៍ មាន​ការប៉ះទង្គិច​ក្នុង​ហោប៉ៅ​ខណៈពេល​លោក​រត់​សំដៅ​ទៅ​បន្ទប់ទឹក ដើម្បី​ពន្លត់ ។ វា​បាន​ធ្វើឲ្យ​ខោ​របស់​លោក​រយះ ។​

​ម្ចាស់​ហាង​ក៏​បាន​រត់​យក​ប្រដាប់​ពន្លត់​អគ្គិភ័យ​ជួយ​បាញ់​ពន្លត់ភ្លើង​ពេល​ឮ​សូរ​អតិថិជន​ស្រែក ។ Guxman ដែល​ជា​ម្ចាស់​ហាង​នោះ ពោលថា ៖ ទទួល​អារម្មណ៍​មាន​ក្លិន​សាច់​ឆេះ ។ ជើង​របស់​ជនរងគ្រោះ​រលាក​ពីលើ​ដល់​ក្រោម ។ ប្រដាប់​ភេទ​របស់គាត់​ក៏​រង​ឥទ្ធិពល​ដែរ ៕ លី​សា​

​ប្រិយមិត្ត​ទស្សនា​វីដេអូ ហើយ​ជួយ​ប្រាប់​អ្នក​និយម​បារី​អេ​ឡិ​ចនិ​ច​ផង !​

spot_img
×