ឆ្នាំជូត ៖ ការងារ ប្រឈមនឹងបញ្ហាមួយចំនួន ត្រូវនឹងនរដោះស្រាយ ។ លុយកាក់ មិនស្ថិរភាព មិនត្រូវចាយវាយខ្ជះខ្ជាយ ។ មនោសញ្ចេតនា មានឱកាសរកឃើញមនុស្សដែលខ្លួនពេញចិត្ត ។
ឆ្នាំឆ្លូវ ៖ ការងារ ល្អប្រសើរ គ្រប់យ៉ាងពុំជួបការលំបាក ឬឧបសគ្គអ្វីឡើយ ។ លុយកាក់ ត្រូវកែប្រែទំនាក់ទំនងនោះទ្រព្យសំណាងទើបរត់រកអ្នក ។ មនោសញ្ចេតនា រីករាយ ផ្អែមល្ហែម ។
ឆ្នាំខាល ៖ ការងារ មិនត្រូវធ្វើការហួសកម្លាំ ប្រយ័ត្នប៉ះពាល់សុខភាព ។ លុយកាក់ ល្អប្រសើរ ត្រូវបានចាស់ទុំក្នុងគ្រួសារឧបត្ថម្ភជ្រោមជ្រែង ។ មនោសញ្ចេតនា សប្បាយចិត្ត មានភាពកក់ក្តៅ ។
ឆ្នាំថោះ ៖ ការងារ ផ្លូវចិត្តមិនល្អឥទ្ធិពលដល់ការងារ ត្រូវតាំងស្មារតីឡើងវិញ ។ លុយកាក់ មិនល្អ មានខ្ទង់ចំណាយច្រើនពាក់ព័ន្ធដល់បញ្ហាសុខភាព ។ មនោសញ្ចេតនា ត្រូវធ្វើចិត្តឲ្យរីករាយកុំឲ្យប៉ះពាល់ដល់រឿងមនោសញ្ចេតនា ។
ឆ្នាំរោង ៖ ការងារ មិនត្រូវប្រញាប់ប្រញាល់ លោភលន់ហួសក្នុងការងារ ចូគោរពនូវអ្វីដែលកំពុងមាន ។ លុយកាក់ គួរស្វែងយល់ឲ្យល្អិតល្អន់មុនពេលបោះទុនវិនិយោគ ។ មនោសញ្ចេតនា ត្រូវចេះអត់ឱន អធ្យាស្រ័យឲ្យគ្នាទើបស្នេហាគង់វង្សយូរអង្វែង ។
ឆ្នាំម្សាញ់ ៖ ការងារ មានការខ្វែងគំនិតគ្នាជាមួយថ្នាក់លើក្នុងការងារ ។ លុយកាក់ទទួលបានប្រាក់ចំណេញពីការវិនិយោគសមស្រប ។ មនោសញ្ចេតនា កើតមានទំនាស់ ឈ្លោះប្រកែកគ្នា ។
ឆ្នាំមមី ៖ ការងារ មិនបានល្អកើតកំហុសឆ្គងច្រើន និងជួបឧបសគ្គច្រើន ត្រូវប្រយ័ត្នប្រយែងពេលនិយាយស្តី ។ លុយកាក់ មិនត្រូវយកចិត្តទុកដាក់ច្រើនពេកទៅក្នុងរឿងអ្នកដទៃ ដើម្បីបញ្ចៀសរំខានចិត្តអំពីប្រាក់កាស ។ មនោសញ្ចេតនា ជាថ្ងៃដ៏អាក្រក់ ងាយកើតមានការយល់ច្រឡំគ្នា ។
ឆ្នាំមមែ ៖ ការងារ អំណោយផលល្អ ត្រូវបានគ្រប់គ្នានៅជុំវិញជួយយកអាសា ។ លុយកាក់ មិននឹងនរ ត្រូវបញ្ចៀសរឿងខ្ចីបុលអ្នកដទៃ ។ មនោសញ្ចេតនា ត្រូវយកចិត្តទុកដាក់ឲ្យបានច្រើនជាងមុនចំពោះមនុស្សដែលខ្លួនស្រឡាញ់ ។
ឆ្នាំវក ៖ ការងារ ត្រូវប្រឹងប្រែងជាងនេះទៀត ទើបត្រូវបានថ្នាក់លើទទួលស្គាល់ និងវាយតម្លៃល្អ ។ លុយកាក់ ទៅឆ្ងាយទើបមានឱកាសបានលាភ រកចំណូលធំ ។ មនោសញ្ចេតនា ផ្លូវចិត្តមិនរីករាយ ឥទ្ធិពលមិនល្អដល់រឿងមនោសញ្ចេតនា ។
ឆ្នាំរកា ៖ ការងារ ស្ថិរភាព មិនកើតមានបញ្ហាអ្វីគួរឲ្យបារម្ភ ។ លុយកាក់ ត្រូវថ្លឹងថ្លែងពេលទិញរបស់បញ្ចៀសការចំណាយមិនចាំបាច់ ។ មនោសញ្ចេតនា ត្រូវចេះថែរក្សាមនោសញ្ចេតនាសព្វថ្ងៃឲ្យស្ថិតស្ថិរ ។
ឆ្នាំចរ ៖ ការងារ មិនត្រូវលោភលន់ការងារជ្រុល គួរសម្រាកថែរក្សាសុខភាព ។ លុយកាក់ ទោះបីជួបសំណាងល្អ តែត្រូវប្រយ័ត្នមានអ្នកឈ្នានីសពីក្រោយខ្នង ។ មនោសញ្ចេតនា ល្អប្រសើរ ។
ឆ្នាំកុរ ៖ ការងារ មិនងាយស្រួល ត្រូវក្លាហាន ប្រឈមមុខនឹងការលំបាក មិនត្រូវគេចវេស ។ លុយកាក់ គួរសួរយោបល់អ្នកមានបទពិសោធន៍ក្នុងវិស័យវិនិយោគមុនសម្រេចចិត្តបោះទុនរកស៊ី ។ មនោសញ្ចេតនា មិនត្រូវប្រើសម្តីធ្ងន់ៗដាក់មនុស្សជាទីស្រឡាញ់ ៕