Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន​បុរស​ជនជាតិ​អាមេរិក​ម្នាក់ ពាក់ព័ន្ធ​បទល្មើស​ចាប់រំលោភ​អនីតិជន​នៅ​សហរដ្ឋអាមេរិក​

spot_img

​ខេត្ត​ព្រះសីហនុ ​៖ កម្លាំង​នគរបាល​អន្តោប្រវេសន៍ របស់​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​ស្រាវជ្រាវ​មុខសញ្ញា​បទល្មើស​ចាប់រំលោភ​ក្មេងស្រី​មិនទាន់​គ្រប់​អាយុ ដែល​ជនសង្ស័យ​ជា​បុរស​ជនជាតិ​អាមេរិក​ម្នាក់ បានមក​សម្ងំ​លាក់ខ្លួន នៅ​ខេត្ត​ព្រះសីហនុ​។ សមត្ថកិច្ច ឲ្យ​ដឹងថា បទល្មើស​ចាប់រំលោភ​ក្មេងស្រី​ជា​អនីតិជន មិន​គ្រប់​អាយុ របស់​បុរស​ជនជាតិ​អាមេរិក​ខាងលើនេះ ប្រព្រឹត្តឡើង​នៅ​សហរដ្ឋអាមេរិក​ឯណោះ​។​

​ទាក់ទិន​សំណុំរឿង​ខាងលើនេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី បាន​ឲ្យ​បណ្តាញសារព័ត៌មាន​ដឹង​នៅ​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​ថា ប្រតិបត្តិការ របស់​សមត្ថកិច្ច​បាន​ចាប់ផ្តើម​នៅ​ម៉ោងជាង ៨​យប់​ថ្ងៃទី​២៩ ខែសីហា ដោយមាន​ការសម្របសម្រួល​ផ្លូវច្បាប់​ដោយ លោកស្រី ចា​ត សូរ​ស្មី ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះសីហនុ​។​

​លោក អ៊ុក ហៃ​សីឡា បន្តថា បុរស​ជនជាតិ​អាមេរិក ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​មានឈ្មោះ William David Brenner កើត​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​១៩៥៥​។ ហើយ​ថា ការឃាត់ខ្លួន​នេះ ធ្វើឡើង​នៅ​ចំណុច​រង្វង់​មូល​តោ​២ ក្រុង​-​ខេត្ត​ព្រះសីហនុ ដោយ​សមត្ថកិច្ច​អនុវត្តតាម​ដីកា​ស្វែងរក​ចាប់ខ្លួន របស់​សហរដ្ឋអាមេរិក ពីបទ​រំលោភ​ផ្លូវភេទ​លើ​កុមារ ប្រព្រឹត្តិ​នៅ​សហរដ្ឋអាមេរិក​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ុក ហៃ​សីឡា ឲ្យ​ដឹង​ដូច្នេះ រួច​បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​ខាងលើនេះ ក៏មាន​កិច្ចសហការ ជាមួយ​ការិយាល័យ​សន្តិសុខ​តំបន់ របស់​សហរដ្ឋអាមេរិក Regional Security office (RSO) ប្រចាំ​ស្ថានទូត​សហរដ្ឋអាមេរិក ប្រចាំ​កម្ពុជា​។​

​លោក​បន្តថា ជនសង្ស័យ​ជនជាតិ​អាមេរិក​ឈ្មោះ William David Brenner ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ​បញ្ជូន​ទាំងយប់ មកកាន់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បី​បន្ត​នីតិវិធី ឬ​ឈានទៅ​បណ្តេញ​ចេញពី​ប្រទេស​កម្ពុជា ឲ្យ​ចេញទៅ​សហរដ្ឋអាមេរិក​វិញ​៕ ដោយ​៖ ដែន សីមា​

spot_img
×